ព័ត៌មានជាតិ
បុរសជនជាតិខ្មែរម្នាក់ ស្លាប់នៅស្រុកបាទីមិនមែនស្លាប់ដោយសារជំងឺកូវីដ១៩ទេ
មន្ទីរសុខាភិបាលខេត្តតាកែវបានអះអាងថា បុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ រស់នៅភូមិជ្រោងល្ពៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលបានស្លាប់នៅវេលាម៉ោង៧និង១៧នាទីព្រឹក ថ្ងៃទី២៤ខែមេសា ឆ្នាំ២០២១ មិនមែនស្លាប់ដោយសារជំងឺកូវីដ១៩ទេ។
តាមសេចក្តីជូនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តតាកែវនៅថ្ងៃនេះបានឲ្យដឹងថា បន្ទាប់ពីទទួលបានដំណឹងមរណភាពរបស់បុរសខាងលើភ្លាមមន្ទីរបានចាត់ក្រុមការងារឆ្លើយតបបន្ទាន់
ចុះអង្កេតស្រាវជ្រាវករណីមរណភាពទៅលើបុរសនោះភ្លាម។
បុរសដែលស្លាប់នោះជាបុរសពោះម៉ាយរស់នៅជាមួយឪពុកម្ដាយបង្កើត។ គាត់ចូលចិត្តទទួលទានស្រាជាប្រចាំនិងមានជំងឺប្រចាំកាយយូរឆ្នាំកន្លងមកហើយ។ ផ្អែកលើការពិនិត្យសាកសពរបស់គាត់មានសភាពធាត់ហើមដូចជាអ្នកញៀនស្រាមានកង្វះជីវជាតិប្រូតេអ៊ីនចំណែករាងកាយរបស់គាត់ពុំមានអ្វីគួរឲ្យកត់សម្គាល់ទេ។
ក្រុមឆ្លើយតបបន្ទាន់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាទីបានយកសំណាក់តាមរយៈច្រមុះដើម្បីធ្វើតេស្តរហ័សរកកូវីដ១៩ ជាលទ្ធផលអវិជ្ជមានព្រមទាំងបានយកសំណាកធ្វើតេស្តទៅលើសមាជិកក្រុមគ្រួសារនៃសពទាំង៩នាក់ក៏លទ្ធផលអវិជ្ជមានទាំងអស់។ តាមការសន្និដ្ឋានលើបុរសដែលទទួលមរណភាពនោះគឺដោយសារជំងឺរ៉ាំរ៉ៃនិងញៀនស្រា៕
ដោយ ៖ សំអឿន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ