ព័ត៌មានជាតិ
រដ្ឋបាលសាលាខេត្តកំពង់ចាម កំពុងបន្តពង្រីកអគារសម្រាប់ធ្វើចត្តាឡីស័កបន្ថែមទៀត
កំពង់ចាម ៖ រដ្ឋបាលសាលាខេត្តកំពង់ចាម បានពង្រីកអគារសម្រាប់ធ្វើចត្តាឡីស័កបន្ថែមទៀត នៅក្នុងមណ្ឌលចត្តាឡីស័កគរុកោសល្យភូមិភាគខេត្តកំពង់ចាម។
បើតាមរដ្ឋបាលសាលាខេត្តកំពង់ចាមបានឲ្យដឹងថា មណ្ឌលគរុកោសល្យភូមិភាគខេត្តពេលនេះអ្នកដែលកំពុងធ្វើចត្តាឡីស័កកំពុងមានការកើនឡើង និងពេញបន្ទប់ទៀត។ ដូច្នោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានជំរុញដល់ក្រុមការងារគ្រប់គ្រង់នៅមណ្ឌលចត្តាឡីស័កបន្តរៀបចំកន្លែងបន្ថែម និងពង្រីងទីតាំងនៅតាមបណ្តាលស្រុក សម្រាប់លើអ្នកដែលសង្ស័យឬប៉ះពាល់ជាមួយអ្នកមានវិជ្ជមានកូវីដ១៩។
សូមបញ្ជាក់ផងដែរ គិតត្រឹមថ្ងៃទី២៤ ខែមេសានេះ អ្នកដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលគរុកោសល្យភូមិភាគ សរុបប្រមាណជិត៨០០នាក់ ទាំងក្នុងអគារទាំង២ និងតាមបណ្តាលស្រុកមួយចំនួនទៀត។
អាជ្ញាធរខេត្តកំពង់ចាម នៅបន្តផ្សព្វផ្សាយ ណែនាំដល់បងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្ន និងគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៣ការពារ និង ៣កុំ ដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ និងរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ សហគមន៍ ២០-កុម្ភៈ នៅកម្ពុជា៕
ដោយ ៖ ហុង ម៉េងហៀ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៨ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ