Connect with us

ព័ត៌មានជាតិ

យក​សំណាក​មនុស្ស​ជាង​៤០០ នាក់​ ដែលប៉ះពាល់​នឹងអ្នក​វិជ្ជមាន​​កូ​វីដ-១៩

បានផុស

នៅ

បន្ទាយមានជ័យ ៖ ក្រុម​គ្រូពេទ្យ​បាន​ចុះ​យក​សំណាក​មនុស្ស​ជាង​៤០០នាក់ ដែល​បាន​ប៉ះពាល់​នឹង​ជនជាតិ​ឥណ្ឌូណេស៊ី​ម្នាក់ និង​មនុស្ស២នាក់​ទៀត ដែល​ផ្ទុក​វីរុស​កូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ​ទីតាំង​ ដែល​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​យក​សំណាក​ ក្នុង​ចំណោម​៦ទីតាំង​ ដែល​ត្រូវ​បិទ​ខ្ទប់​មាន​ទី១​ផ្ទះ​លេខ​134B ក្នុង​បុរី​ដួង​ច័ន្ទ​ស្ថិតនៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​ទី២វីឡា​មួយ​កន្លែង​ក្នុង​បូរី​រស្មី​ដូង​ច័ន្ទ ទី៣​ទីតាំង​អគារ​ជួល​ម៉ា​វង្សា​ដើម​ស្វាយ ស្ថិត​ក្នុងភូមិ​សាមគ្គី​មានជ័យ ទី៤​ផ្លូវ​ចូល​បូរី​ដួង​ច័ន្ទ ទី៥​សណ្ឋាគារ និង​កាស៊ីណូ​ប៉ោយប៉ែត​ផា​លេស​ផ្លាស ​ទី៦​ផ្ទះសំណាក់​៩៩៩ ទីតាំង​នេះ ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត​។

រីឯ​លទ្ធផល​ ដែល​ក្រុម​គ្រូពេទ្យ​ជំនាញ​យក​សំណាក លើ​មនុស្ស ៤០០នាក់ គឺ​បាន​ប្រើប្រាស់​តេស្ត​រហ័ស ក្នុងនោះ​រក​ឃើញ​​ថា មាន​ចំនួន​មនុស្ស​៦៥​នាក់ វិជ្ជមាន​កូ​វីដ​១៩ ។

អ្នក​វិជ្ជមាន​នោះ​ នឹង​ត្រូវ​យក​វត្ថុ​សំណាក ទៅ​ចូល​មន្ទីរពិសោធន៍ ក្នុង​មន្ទីរពេទ្យ​ខេត្ត មិត្តភាព កម្ពុជា-ជប៉ុន មង្គល​បូរី បន្ថែម​ទៀត​សិន បើ​លទ្ធផល​ដូចគ្នា​នឹង​តេស្ត​រហ័ស ទើប​មន្ទីរ​សុខាភិបាល​ខេត្ត នឹង​ចេញប្រកាស​ព័ត៌មាន​ជា​ផ្លូវការ​នេះ​ បើ​តាម​លោក​វេជ្ជបណ្ឌិត ឡេ ច័ន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ព្រឹក ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១។

យោង​តាម​របាយការណ៍​បឋម​មួយ ​បាន​ឲ្យ​ដឹង​ថា​ ថ្ងៃទី​២៣ ខែមេសា ក្រុម​គ្រូពេទ្យ បាន​យក​សំណាក​ជនបរទេស ដែល​ស្នាក់​នៅផ្ទះ នៃ​បូរី​ដួង​ច័ន្ទ និង​អគារ​ម៉ា​វង្សា ចម្ការ​ស្វាយ ភូមិ​សាមគ្គី​មានជ័យ ១២៦​នាក់​ស្រី​៣៥ នាក់ យក​ទៅ​ពិនិត្យ ក្នុង​នោះ​ជនជាតិ​ថៃ​៤​នាក់ ស្រី​ម្នាក់​ពិនិត្យ​អវិជ្ជមាន ចំណែក​ជនជាតិ​ឥណ្ឌូណេស៊ី​ចំនួន​៨២​នាក់ ស្រី​១០​នាក់ យក​សំណាក​ទៅ​ពិនិត្យ វិជ្ជមាន ៥៧​នាក់ ស្រី​៤នាក់​ជនជាតិ​ខ្មែរ ២៤ នាក់ ស្រី​២៤​នាក់ យក​សំណាក​ទៅ​ពិនិត្យ វិជ្ជមាន ៤​នាក់ ស្រី​២​នាក់ សរុប​មុខសញ្ញា​សង្ស័យ​វិជ្ជមាន ចំនួន៦៣នាក់​ស្រី​៧​នាក់។

តាម​របាយការណ៍​ផ្លូវការ​របស់ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ចុះ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១​នេះ បាន​បង្ហាញថា ពាក់ព័ន្ធ​នឹង​ជនជាតិ​ឥណ្ឌូណេស៊ី វិជ្ជមាន​កូ​វីត​.១៩ នៅ​ក្រុង​ប៉ោយប៉ែត គឺ​មាន​ចំនួន ១២៦​នាក់ អ្នក​ប៉ះពាល់​ពាក់ព័ន្ធ ជា​លទ្ធផល​តេស្ត​រហ័ស​៦៥​នាក់ ស្រី​៦​នាក់។

លោក​ប្រធាន​មន្ទីរ បាន​បន្ត​ថា តួលេខ​មុខសញ្ញា​សង្ស័យ វិជ្ជមាន​កូ​វីដ​. ១៩ នេះ​គឺ​ដូចគ្នា​នឹង​របាយការណ៍ បឋម​ខាងលើ ប៉ុន្តែ មន្ទីរ​សុខាភិបាល រដ្ឋបាល​ខេត្ត បាន​នឹង​កំពុង​ផ្ទៀងផ្ទាត់​នឹង​លទ្ធផល នៃ​ការ​ធ្វើ​តេស្ត នៃ​ម៉ាស៊ីន នៅ​មន្ទីរពេទ្យ​ខេត្ត មិត្តភាព​កម្ពុជា ជប៉ុន​មង្គល​បូរី ហើយ​គោរព​ជូន​ក្រសួង​ពិនិត្យ ទើប​ចេញប្រកាស លទ្ធផល​ផ្លូវការ នៅ​រសៀល​នេះ​។

ចំពោះ​អ្នក​ជំងឺ​កូ​វីដ-១៩ ត្រូវ​ដាក់​ឲ្យ​សម្រាក​ព្យាបាល នៅ​មណ្ឌល​សុខភាព​ប៉ោយប៉ែត​១ និង​មន្ទីរពេទ្យ​បង្អែក ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត និង​មន្ទីរពេទ្យ​ខេត្ត​មិត្តភាព កម្ពុជា ជប៉ុន មង្គល​បូរី។ រីឯ​អ្នក​អវិជ្ជមាន ត្រូវ​បញ្ជូន​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក កង​វ៉ា មកទល់​ថ្ងៃត្រង់ ថ្ងៃទី​២៤ ខែមេសា​នេះ គណៈ​បញ្ជាការ​កងឯកភាព រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ក៏​ដូច​ក្រុង​ប៉ោយប៉ែត និង​មន្ទីរ​សុខាភិបាល​បាន​នឹង​កំពុង​ទ្រោល សភាពការណ៍​វិវត្តន៍​ថ្មី ទាក់ទិន​នឹង​ជំងឺ​កូ​វីដ-១៩ ដែល​តួលេខ ហក់​ឡើង​នេះ ហើយ​អំពាវ​នាវ​បងប្អូនប្រជាពលរដ្ឋ និង​សាធារណជន កុំ​ឲ្យ​ជ្រួលច្របល់ ឬ​បំផុស​បំផ្លើស​អ្វី​ផ្សេង តែ​ត្រូវ​គោរព​អនុវត្ត ការណែនាំ និង​វិធានការ​ច្បាប់ និង​ក៏​ព្រមាន​កុំ​ឲ្យ​ជន​ឱកាសនិយម លក់ទំនិញ​ឡើងថ្លៃ ការ​ឃុបឃិត ឬ​បើ​បើក​ផ្លូវ​ឲ្យ​អ្នក​សង្ស័យ រត់គេច​ពី​ការ​យក​វត្ថុ​សំណាក និង​រត់គេច​ពី មន្ទីរពេទ្យ ពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ការបំពាន​បម្រាម និង​តំបន់​បិទ​ខ្ទប់ ជាដើម៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

ពលរដ្ឋ និងជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ចាត់ទុក«ថ្ងៃ៧មករា» ជាថ្ងៃកំណើតទី២ មិនអាចបំភ្លេចបាន

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

កូរ៉េខាងជើង ប្រកាសជោគជ័យ ធ្វើតេស្តមីស៊ីល លឿនជាងសំឡេង១២ដង អាចទម្លុះខែលការពារគ្រប់ប្រភេទ

សន្តិសុខសង្គម២០ នាទីutes មុន

អាជ្ញាធរខណ្ឌកំបូលចុះឃាត់សំណង់មួយកន្លែង តែម្ចាស់អះអាងថា សុំច្បាប់រួចរាល់ហេីយនិងទារឲ្យសងថ្លៃខាតកម្លាំងកម្មករវិញទៀត

សន្តិសុខសង្គម៣៥ នាទីutes មុន

នារីម្នាក់បានស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់បន្ទាប់ពីបើកម៉ូតូទៅកៀរទ្រូងផ្លូវ

ព័ត៌មានជាតិ៤៤ នាទីutes មុន

មកដឹងពីវិធីសាស្រ្តដាំស្អំ ដើម្បីទទួលផលទាំងប្រាំង ទាំងវស្សា

Sokha Hotels

ព័ត៌មានពេញនិយម