ព័ត៌មានជាតិ
ឯកឧត្តម វេង សាខុន បានចុះជួយប្រជាជន ដែលជួបគ្រោះខ្យល់កន្ត្រាក់ នៅខេត្តត្បូងឃ្មុំនិង ខេត្តកំពង់ចាម
ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល បានចុះសួរសុខទុក្ខនិងយក និងនាំយកអំណោយរបស់កាកបាទក្រហម ចែកជូនប្រជាជនដែលរងគ្រោះ ដោយខ្យល់កន្ត្រាក់ នៅខេត្តត្បូងឃ្មុំនិង ខេត្តកំពង់ចាម កាលពីម្សិលមិញនេះ។
កាលពីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម រួមជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ចាន់ សុវុឌ្ឍ ប្រធានក្រុមការងារឃុំស្រក គណកម្មការកាកបាទក្រហមខេត្ត និងសហការីបានអញ្ជើញចុះមកពិនិត្យ និងវាយតម្លៃលើការខូចខាតផ្ទះសំបែងរបស់បងប្អូនប្រជាពលរដ្ឋនៅស្រុកកំពង់សៀម ឃុំស្រុកចំនួន ៦៩ខ្នង (មានកម្រិតធ្ងន់ មធ្យម និងស្រាល) រួមទាំងដំបូលព្រះវិហារ សាលាសំណាក់ធម៌ ដំបូល និងផ្លាកសាលាឃុំ ដោយសារខ្យល់កន្ត្រាក់កាលពីថ្ងៃទី២២ និងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៀតមកចែកជូនបងប្អូនជនរង គ្រោះផ្ទាល់។
លោក ប៊ិន ឡាដា អភិបាលនៃគណអភិបាលស្រុក បានរាយការណ៍ជូនអង្គពិធីជ្រាបអំពីគ្រោះធម្មជាតិខ្យល់កន្ទ្រាក់ ដែលបានបំផ្លាញលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋ។ ទទួលបានព័ត៌មានទុក្ខលំបាកដែលបងប្អូនកំពុងប្រឈម ឯកឧត្តមប្រធានក្រុមការងារបានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានរៀបចំចាត់ចែង និងផ្តល់ជំនួយឧបត្ថម្ភបឋម ហើយជាក់ស្តែងថ្ងៃនេះ ឯកឧត្តមប្រធានក្រុមការងារ ឯកឧត្តមអភិបាលខេត្ត និងសហការី បានអញ្ជើញចុះមកពិនិត្យ និងជួយសំណេះសំណាលជាមួយបងប្អូនផ្ទាល់ ដើម្បីស្តាប់ និងទទួលយកបញ្ហាជាក់ស្តែង និងដោះស្រាយជូនជាជំហានៗទៅ តាមការចាំបាច់។ មានមតិសំណេះសំណាល ជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត បានថ្លែងអំណរគុណជូនចំពោះឯកឧត្តមប្រធានក្រុមការងារ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលសម្តេចបានគិតគូរអំពីសុខទុក្ខរបស់បងប្អូនដែលទទួលរងគ្រោះទាំង ៦៩គ្រួសារ ដោយបានជួយឧបត្ថម្ភជាស្បៀងសម្រាប់ទ្រទ្រង់ជីវភាពប្រចាំថ្ងៃ។ ដោយឡែក បើទោះបីមានការបិទខ្ទប់ដើម្បីទប់ស្កាត់ការរីករាល ដាលនៃជំងីឆ្លងកូវីដ-១៩ នៅរាជធានីភ្នំពេញយ៉ាងណាក៏ដោយ ឯកឧត្តម វេង សាខុន ក្នុងនាមលោកជាប្រធានក្រុមការងារបានស្នើសុំអាជ្ញាធរមានសមត្ថកិច្ចដើម្បីធ្វើដំណើរមកកាន់ទីនេះ ក្នុងបំណងសំខាន់ គឺចង់ជួប ចង់ឃើញ និងមកដោះស្រាយបញ្ហាជូនដោយផ្ទាល់ឲ្យបានទាន់ពេល។ សកម្មភាពដ៏ប្រពៃនេះ បានបង្ហាញពីការយកចិត្តទុកដាក់ និងគិតគូរដោះស្រាយបញ្ហាជូនបងប្អូនបានទាន់ពេលវេលាដូចជា៖ គ្រោះថ្នាក់ចរាចរ រន្ទះបាញ់ ខ្យល់កន្ត្រាក់ ភ្លើងឆេះផ្ទះ បាក់ច្រាំងទន្លេ ជួយដល់ចាស់ជរា ក្មេងកំព្រា ជនពិការ និង ស្ត្រីមេម៉ាយទីទាល់ក្រ ងាយរងគ្រោះ។ កាយវិការប្រកបដោយគុណធម៌ មនុស្សធម៌ គិតខ្វល់ខ្វាយ យកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដ៏ប្រពៃនេះ និងជាពិសេសស្មារតីទទួលខុសត្រូវខ្ពស់ក្នុងនាមជាប្រធានក្រុមការងារចុះស្រុកកំពង់សៀម ធ្វើឲ្យប្រជាពលរដ្ឋមានក្តីរំភើប កក់ក្តៅ សប្បាយរីករាយ និងជឿជាក់លើការដឹកនាំរបស់ឯកឧត្តមប្រធាន និងសហការីក្រោមម្លប់សុខសន្តិភាព។
មានមតិសំណេះសំណាលជាមួយបងប្អូនជនរងគ្រោះ ឯកឧត្តមក្នុងនាមថ្នាក់ដឹកនាំក្រុមការងារចុះជួយស្រុកកំពង់សៀម និងស្រុកជើងព្រៃ លោកបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនបងប្អូនដែលទទួលរងគ្រោះទាំង ៦៩គ្រួសារ មិនតែប៉ុណ្ណោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈកាកបាទក្រហមខេត្តបាននាំយកគ្រឿងឧបភោគ បរិភោគមួយចំនួនមកចែកជូនដើម្បីជួយសម្រាលនូវទុក្ខលំបាកប្រចាំថ្ងៃរបស់បងប្អូន។ ភ្ជាប់ជាមួយជំនួយឧបត្ថម្ភនេះ លោកបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តមអភិបាលនៃគណអភិបាលខេត្ត ស្រុក ឃុំ និងឯកឧត្តមប្រធានក្រុមការងារឃុំ សមាជិក រួមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធដែលបានយកចិត្ដទុកដាក់ គិតគូពីទុក្ខលំបាករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន និងជាពិសេសបានចុះដោះស្រាយបញ្ហាបានទាន់ពេលវេលា ហើយកាយ វិការសប្បុរសធម៌ និងវប្បធម៌ចែករំលែកនេះ បានបង្ហាញពីការទទួលខុសត្រូវខ្ពស់ចំពោះបញ្ហាជីវភាព សេចក្តីសុខទុក្ខប្រចាំថ្ងៃរបស់បងប្អូន។ ភ្ជាប់ទៅនឹងបញ្ហាគ្រោះធម្មជាតិនេះ លោកបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ការពារទ្រព្យ សម្បត្តិ និងអាយុជីវិត។ ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន ឯកឧត្តមប្រធានបានណែនាំឲ្យបងប្អូនប្រជា ពលរដ្ឋត្រូវបង្កើនការថែរក្សាសុខភាព អនុវត្តឲ្យបានតាមការណែនាំរបស់ក្រសួងសុខាភិបាល និងជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ ដើម្បីបង្ការ និងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅមូលដ្ឋានរបស់ខ្លួនឲ្យបាន។
ក្រៅពីគ្រឿងឧបភោគ បរិភោគ ឯកឧត្តមប្រធានក្រុមការងារបានជួយឧបត្ថម្ភថវិកាផ្ទាល់ខ្លួនបន្ថែម ចំនួន ៣០ ១០៩ ០០០រៀល ដើម្បីយកទៅចាត់ចែងបែងចែកជូនប្រជាពលរដ្ឋរងគ្រោះទាំង៦៩គ្រួសារ ដោយមួយគ្រួសារៗទទួលបានពី ២២ ០០០ រៀល ទៅ ២ ៥០០ ០០០ រៀល ដើម្បីជួសជុល ផ្ទះ ដំបូលព្រះវិហារ សាលាដំណាក់ធម៌ និងផ្លាកសាលាឃុំ និង ២ ៥០០ ០០០រៀលទៀត ទុកជូនអាជ្ញាធរស្រុកនិងឃុំសម្រាប់យកទៅចាត់ចែងតាមការចាំបាច់៕
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ជីវិតកម្សាន្ដ២០ ម៉ោង ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា