ព័ត៌មានជាតិ
រកឃើញកម្មករធ្វើការនៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធឺរី ៩នាក់ឆ្លងជំងឺកូវីដ១៩
លោក វេជ្ជបណ្ឌិត គួយ ប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាល បានឲ្យដឹងនៅរសៀលថ្ងៃនេះថា ក្រុមគ្រូពេទ្យបានធ្វើតេស្តដោយឧបករណ៍តេស្តរហ័សទៅលើកម្មករធ្វើការនៅរោងចក្របូវឃើរ ហ្គាមេន ហ្វេកធឺរី (ខេមបូឌា) នៅស្រុកអង្គស្នួល ខេត្តកណ្ដាលចំនួន២០០នាក់ ក្នុងនោះមានកម្មករចំនួន៩នាក់ មានវិជ្ជមានកូវីដ១៩ជាបឋម។
លោកបានបន្តថា ក្រុមការងារបានបញ្ជូនសំណាកទាំងនោះទៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដើម្បីធ្វើវិភាគបញ្ជាក់បន្ថែម។ យ៉ាងណាក៏ដោយ លោកបានបន្តទៀតថា សម្រាប់កម្មករនៅរោងចក្រ បូវឃើរ ហ្គាមេន ហ្វេកធឺរី ក្រុមគ្រូពេទ្យនៅមិនទាន់បានយកពីកម្មករនិងបុគ្គលិកអស់នៅឡើយទេ ដោយសារថ្ងៃអាទិត្យកម្មករសម្រាកពីការងារ។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអំពាវនាវដល់កម្មករនិយោជិតទាំងអស់ ដែលបម្រើការនៅរោងចក្រខាងលើ ត្រូវមកយកសំណាកដើម្បីពិនិត្យជាបន្ទាន់ បើមិនដូច្នេះទេ មិនអនុញ្ញាតឲ្យចូលធ្វើការឡើយ។ ទន្ទឹមនឹងនេះបងប្អូនកម្មករទាំងអស់ត្រូវអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន គឺ៣.ការពារ និង៣.កុំឲ្យបានគ្រប់ៗគ្នា៕
អត្ថបទ៖ សំអឿន
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់