Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ថ្ងៃ​នេះ ខេត្តស្វាយរៀង​កើន​អ្នក​ឆ្លង​​កូវីដ១៩ ​ដល់ ៣១៤ ​នាក់​

បានផុស

នៅ

លោកកែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងនៅរសៀលថ្ងៃទី២៦មេសានេះថា គិតត្រឹមថ្ងៃ​ទី​២៥​ខែ​មេសានេះ មានអ្នកឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈ កើនឡើងដល់ចំនួន៣១៤នាក់ហើយក្នុងចំណោម​ពលរដ្ឋដែលបានយកសំណាកទៅធ្វើតេស្ត ៤៤៤៥នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងចំណោមអ្នកជំងឺកូវីដ១៩ចំនួន៣១៤នាក់  ស្រី១២៦នាក់ក្នុងនោះមានជនជាតិខ្មែរចំនួន២៧៨នាក់និងជនជាតិបរទេសចំនួន35 នាក់

មាន​មន្ទីរពេទ្យនិង​មណ្ឌល​ព្យាបាល​ចំនួន៣ ដែល​អ្នកជំងឺកំពុងសម្រាកព្យាបាល។ ទី១មន្ទីរពេទ្យបង្អែកស្រុកស្វាយជ្រំ ទី២ មន្ទីរពេទ្យបង្អែកសាមគ្គី​រំដួល និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ក្រុងបាវិត។

អ្នកជំងឺជាសះស្បើយសរុបចំនួន១៤៩នាក់ ស្រី៦៦នាក់ និងមានអ្នកជំងឺស្លាប់ចំនួន៤នាក់ ស្រី១នាក់។ ទាក់ទិននឹងការយកសំណាកវិញ លោកបណ្ឌិតកែរ រដ្ឋា បានឲ្យដឹងថាក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈនេះក្រុមការងារម្ទីរសុខាភិបាលខេត្តបានយកសំណាកទៅពិនិត្យរកជំងឺកូវីដ១៩ចំនួន៤៤៤៥នាក់ក្នុងនោះលើកទី១ចំនួន២៥៨១នាក់ស្រី៩៤៦នាក់។លើកទី២ចំនួន១៧៧១នាក់ ស្រី៦៧០នាក់។លើកទី៣ចំនួន១៦នាក់ស្រី៩នាក់និងយកសំណាកតាមដានអ្នកជំងឺសម្រាកពេទ្យបានចំនួន៧៧នាក់ ស្រី ២៨៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព្រះ​ខ័ន​រាជ​ស្វាយរៀង
កីឡា២ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ឈរកំពូល​តារាង ស្រប​ពេល​កីឡាករល្អ​ប្រសើរ

ព័ត៌មានជាតិ៨ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ ដឹកនាំមូលដ្ឋានឱ្យមានតម្លាភាព ជាទំនុកចិត្តដល់ពលរដ្ឋ

ព័ត៌មានជាតិ៩ នាទីutes មុន

តុលាការចោទអ្នកកាសែត និងដៃគូរ ពីបទល្មើសព្រហ្មទណ្ឌមាត្រា ៤៩១ ដែលប្រឈមជាប់ពន្ធនាគារពី៦ ខែទៅ៣ឆ្នាំ

សេដ្ឋកិច្ច៩ នាទីutes មុន

ការនាំចេញ និងវិស័យទេសចរណ៍ជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានសន្ទុះឡើងវិញ

ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋមន្ត្រីក្រសួងអប់រំ អំពាវនាវសាធារណជនចូលរួមសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំកម្ពុជា លើកទី១ ឱ្យបានច្រើន

Sokha Hotels

ព័ត៌មានពេញនិយម