Connect with us

សុខភាព

ការ​ពិត​ទាំង​៥​​ ទាក់ទង​នឹង​ទ្វារ​មាស​ស្រី​ៗ​គួរ​ដឹង

បានផុស

នៅ

កន្លែង​អាថ៌កំបាំង​របស់​ស្រីៗ​យើង​មាន​លក្ខណៈ​ពិសេស​ជា​ច្រើន​​​ ដែល​យើង​ខ្លួន​ឯង​នឹក​ស្មាន​មិន​ដល់។​ ​ពិត​ណាស់​ ទ្វារ​មាស​មាន​ភាព​ធន់​ខ្លាំង​ ដែល​មាន​សមត្ថភាព​ក្នុង​ការ​វិល​ត្រលប់​មក​រក​សភាព​ដើម​វិញ​បាន​យ៉ាង​ឆាប់​រហ័ស​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ វា​ក៏​​អាច​សម្អាត​ខ្លួន​ឯង​ថែម​ទៀត​ផង​។

១. ទ្វារ​មាស​ពោរពេញ​ដោយ​បាក់តេរី​ល្អ​ៗ

9,415 BEST Virgin Girl IMAGES, STOCK PHOTOS & VECTORS | Adobe Stock
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បាក់តេរី​ល្អ​ៗ​ មាន​សារសំខាន់​ក្នុង​ការ​រក្សា​ទ្វារ​មាស​ឲ្យ​មាន​រាង​ស្អាត​។​ ដូច្នេះ​ហើយ​ ស្រី​ៗ​យើង​មិន​គួរ​ត្រដុស​លាង​នៅ​ខាង​ក្នុង​ទ្វារ​មាស​នោះ​ទេ​​ ពីព្រោះ​វា​អាច​រារាំង​ដល់​តុល្យភាព​នៃ​​អតិសុខុមប្រាណ នៅ​ក្នុង​ទ្វារ​មាស ជាមួយ​នឹង​អាស៊ីដ​ធម្មជាតិ​របស់​វា​ ដែល​បណ្ដាល​ឲ្យ​បាក់តេរី​អាក្រក់​កើត​ឡើង​។

​២. អាច​លាង​ជម្រះ​ខ្លួន​ឯង​បាន​

ជាមួយ​គ្នា​នេះ​ដែរ​ គ្នា​យើង​មិន​គួរ​ដាក់​​​វត្ថុ​​​ណាមួយ​ចូល​ទៅ​ក្នុង​ទ្វារ​មាស​ឡើយ​។​ ការ​ត្រដុស​ ឬ​លាង​នៅ​ខាង​ក្នុង​ ឬ​ការ​ប្រើប្រាស់​​​ផលិតផល​ណា​មួយ​ដែល​មាន​ក្លិន​ សុទ្ធ​តែ​អាច​ផ្ដល់​ផល​អវិជ្ជមាន​ដល់​ទ្វារ​មាស​។​ ដើម្បី​រក្សា​ទ្វារ​មាស​​ឲ្យ​មាន​ភាព​ស្រស់ស្រាយ​ និង​មាន​អនាម័យ​ល្អ​ យើង​គ្រាន់​តែ​លាង​ជម្រះ​ជាមួយ​នឹង​សាប៊ូ​ និង​ទឹក​គឺ​គ្រប់គ្រាន់​ហើយ​។

៣. អ្វី​ដែល​យើង​ញ៉ាំ​​អាច​ធ្វើ​ឲ្យ​ទ្វារ​មាស​មាន​ក្លិន​

​យើង​ប្រហែល​ជា​មិន​ធ្លាប់​ដឹង​ទេ​ថា​ អ្វី​ដែល​យើង​ញ៉ាំ​ជា​រៀង​រាល់​ថ្ងៃ​នេះ​ អាច​ធ្វើ​ឲ្យ​ទ្វារ​មាស​មាន​ក្លិន​​​​ផ្សេង​ៗ​។​ ដូច្នេះ​ហើយ​ ប្រសិនបើ​គ្នា​យើង​ចាប់អារម្មណ៍​ថា​ទ្វារ​មាស​មាន​ក្លិន​ចម្លែក​ៗ​ នោះ​​គឺ​មក​ពី អាហារ​ដែល​យើង​ញ៉ាំ​មិន​ខាន​។

៤. ទ្វារ​មាស​​ក៏​ត្រូវការ​ដកដង្ហើម​ដែរ​

Want To Find Out If a Girl is Still a Virgin? Read the 3 Ways Here! | by  BuzzFeed Now | Medium

​ពិត​ណាស់​ ដើម្បី​ឲ្យ​ទ្វារ​មាស​ដក​ដង្ហើម​បាន​​ល្អ គ្នា​យើង​គប្បី​ពាក់​ខោ​ទ្រនាប់​​ដែល​ធ្វើ​ពី​កប្បាស​ ដោយ​សារ​តែ​បរិយាកាស​សំណើម​ និង​ក្ដៅ​អាច​បង្ក​ជា​ផ្សិត​ និង​បាក់តេរី​។​ ម្យ៉ាង​វិញ​ទៀត​ គ្នា​យើង​ក៏​អាច​សាកល្បង​​គេង​ដោយ​មិន​ពាក់​ខោ​ទ្រនាប់​ ដើម្បី​ឲ្យ​ទ្វារ​មាស​មាន​ខ្យល់​ចេញ​ចូល​ច្រើន​។

៥. ការ​រួម​ភេទ​អាច​ជួយ​ឲ្យ​ទ្វារ​មាស​មាន​សុខភាព​ល្អ​

Cherry picking: how to tell if you've lost your virginity | Metro News

​​យើង​ទាំង​នេះ​គ្នា​សុទ្ធ​តែ​បាន​ដឹង​ហើយ​ថា​ ការ​រួម​ភេទ​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​។​ វា​អាច​ជួយ​ដុត​បំផ្លាញ​​កាឡូរី កាត់បន្ថយ​ស្រ្តេស​ ជួយ​ជំរុញ​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​អាច​ឲ្យ​យើង​កាន់​តែ​ជិតស្និទ្ធ​នឹង​ដៃ​គូ​ថែម​ទៀត​ផង​។​ លើស​ពី​នេះ​ វា​ក៏​ជួយ​ឲ្យ​ទ្វារ​មាស​មាន​ភាព​រស់​រវើក​ និង​​ជាតិ​រម្អិល​​ ជាពិសេស​នៅ​ពេល​ដែល​ស្រី​ៗ​មាន​វ័យ​កាន់​តែ​ចាស់​ ហើយ​កម្រិត​អ័រម៉ូន​Estrogen កាន់​តែ​ធ្លាក់​ចុះ៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ កុំព្រួយ! វ៉ាក់សាំងកូវីដ-១៩ មិនប៉ះពាល់ដល់វដ្តរដូវស្ត្រីទេ

ចុចអាន៖ ស្រោមអនាម័យបុរស ឬស្ត្រី មួយណា​ស្រួលប្រើ មានប្រសិទ្ធភាព​ជាង?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ២៤ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

Sokha Hotels

ព័ត៌មានពេញនិយម