ជីវិតកម្សាន្ដ
វ៉ាន់ នីឡា បង្ហាញជម្រើស២ ប្រសិនបើគ្មានពិធីមង្គលការ
តារាកំប្លែងស្រីវ័យក្មេង កញ្ញា វ៉ាន់ នីឡា បានប្រកាសឲ្យដឹងជាសាធារណៈថា បើទោះបីជាពិធីមង្គលការរវាងនាងនិងគូស្នេហ៍វ័យប្រហែលគ្នា មិនអាចឈានដល់គោលដៅ តាមប្រពៃណីនោះទេ គឺនាងគិតឃើញនូវជម្រើសពីររួចជាស្រេច។

ការលើកឡើងរបស់តារាកំប្លែងកញ្ញា វ៉ាន់ នីឡា នេះបាននឹងកំពុងធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រ មានការចាប់អារម្មណ៍សារថ្មី ក្រោយពេលកន្លងមកនាង ធ្លាប់បានប្រកាសម្តងរួចមកហើយនូវការរៀបមង្គលការលក្ខណៈខ្នាតតូច។ ប៉ុន្តែកាលនោះ បន្ទាប់ពីមានការផ្សព្វផ្សាយនិងចែករំលែកព័ត៌មាន ក៏ត្រូវបានលោក សុវណ្ណ រិទ្ធី ដែលត្រូវជាឪពុកចេញមុខបកស្រាយថា សម្តីកូនស្រីដែលសរសេរនោះ គ្រាន់តែជាការលេងសើចប៉ុណ្ណោះ។


ជាថ្មីម្តងទៀត ក៏ស្រាប់តែតារាកំប្លែងស្រីកញ្ញា វ៉ាន់ នីឡា បានថ្លែងសារបង្ហាញអំពីគោលបំណងរបស់ខ្លួនចំនួនពីរចំណុចដូច្នេះថា ប្រសិនជានាងមិនបានរៀបមង្គលការទេ ខ្លួនមានជម្រើសពីររួចជាស្រេច គឺ១. ធ្វើពិធីសែនព្រេនបែបប្រពៃណី និង២. រៀបចំចុះអេតាស៊ីវិលស្របច្បាប់។ថ្វីត្បិតតែកញ្ញា វ៉ាន់ នីឡា បានថ្លែងបែបនេះក្តី តែទស្សនិកជនមិនទាន់ដឹងច្បាស់នៅឡើយទេថា សម្តីរបស់នាងនេះ ជាការពិតឬយ៉ាងណានៅឡើយទេ។


គេចាំបានថា បើតាមគម្រោងដែលគ្រោងទុកតារាកំប្លែងកញ្ញា វ៉ាន់ នីឡា នឹងត្រូវដឹកដៃគូស្នេហ៍បណ្ដូលចិត្តរៀបចំពិធីមង្គលការ តាមប្រពៃណីនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០។ ប៉ុន្តែក្រោយមក ក៏ត្រូវបានសាមីខ្លួននិងក្រុមគ្រួសារ បានប្រកាសលើកពន្យារពេលទៅវិញ ដោយសារតែមមាញឹកជាមួយការងារនិងបញ្ហាជំងឺកូវីដ-១៩ ទើបត្រូវបានផ្អាកជាបន្ទាន់ខណៈពិធីមង្គលការនេះ ត្រូវលើកមកអំឡុងខែវិច្ឆិកាឆ្នាំ២០២០ តែជារឿងចៃដន្យពេលនេះ ក៏កើតមានជំងឺនេះជាថ្មីឡើងវិញ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ធ្លាយកាន់តែច្បាស់មុខមាត់ពិតនារីគូស្នេហ៍ ខេម ដែលជាអាណិកជនខ្មែរនៅបារាំង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ