ព័ត៌មានជាតិ
ស្អែកនេះ យន្តហោះដឹកវ៉ាក់សាំង ៤០ ម៉ឺនដូសទៀត នឹងមកដល់ប្រទេសកម្ពុជា
វ៉ាក់សាំងស៊ីណូហ្វាមចំនួន ៤០ម៉ឺនដូសទៀត នឹងដឹកមកដល់កម្ពុជានៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ ស្អែកនេះ។ នេះបើតាមការបង្ហោះរបស់អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩។
កម្ពុជាកំពុងជួបរលកវាយប្រហារមេរោគកូវីដ ១៩ ខណៈរដ្ឋាភិបាលបន្តជំរុញយុទ្ធនាការចាក់វា៉ក់សាំងដល់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយអត្រាឆ្លងនិងការរងគ្រោះធ្ងន់ធ្ងរ។

កម្ពុជាទទួលបានវ៉ាក់សាំងជាង ៣លានដូសរួចមកហើយ តាមរយៈជំនួយនិងការបញ្ជាទិញក្នុងនោះមាន វ៉ាក់សាំងស៊ីណូហ្វាមដែលជាជំនួយរបស់រដ្ឋាភិបាលចិនចំនួន ១.៣លានដូស វ៉ាក់សាំងស៊ីណូវ៉ាក់ដែលទិញពីចិនចំនួន ១.៥លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកាចំនួន ៣២៤,០០០ដូស ជាជំនួយពីគម្រោងខូវ៉ាក់ តាមរយៈអង្គការសុខភាពពិភពលោក។
កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានទទួលវ៉ាក់សាំងស៊ីណូវ៉ាក់បន្ថែមចំនួន ៥០ម៉ឺនដូសទៀត ដែលបញ្ជាទិញពីរដ្ឋាភិបាលចិន។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមល្ងាចថ្ងៃទី២៦ ខែមេសា កម្ពុជាបានចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋបានចំនួនជាង ១ ២៩៥ ៩៧៣ នាក់៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត