កូវីដ-១៩
ហានិភ័យណាស់! អ្នកឧស្សាហ៍ស៊កម៉ាសដាក់កែងដៃ និងទាញចុះក្រោមចង្កា កាន់តែបង្កការឆ្លងកូវីដ
យើងគ្រប់គ្នាតែងគិតថាការស៊កម៉ាសក្រោមកែងដៃឬប្រអប់ដៃនិងក្រោមចង្កា សុទ្ធតែអាចការពារម៉ាសពីពពួកមេរោគបូករួមទាំងអាចកាត់បន្ថយឱកាសនៃការឆ្លងជំងឺកូវីដបានច្រើនជាងកាន់វាផ្ទាល់។
ប៉ុន្តែមិនមែនបែបនេះឡើយ ហើយគ្រប់យ៉ាងសុទ្ធតែយល់ខុសទាំងអស់ ដូច្នេះហើយដើម្បីកុំឲ្យយល់ខុសលើការប្រើប្រាស់ម៉ាស លោកវេជ្ជបណ្ឌិត Catherine Ong និងវេជ្ជបណ្ឌិត Huang អ្នកពិគ្រោះយោបល់ផ្នែកការបែងចែកជំងឺឆ្លងនៅមន្ទីរពេទ្យនៃសាកលវិទ្យាល័យជាតិបានពន្យល់ពីបញ្ហានេះជាបន្ទាន់។
ការដាក់ម៉ាសក្រោមចង្កា

លោកវេជ្ជបណ្ឌិត Catherine Ong មានប្រសាសន៍ថា “ ឧទាហរណ៍ចំពោះអ្នកដែលឆ្លងជំងឺកូវីដហើយកណ្ដាស់ នោះភាគល្អិតនៃវីរុសនឹងកកើតលើផ្ទៃម៉ាស ហើយអាចប៉ះនឹងមុខភ្លាមៗ” ។ លើសពីនេះទៀតម៉ាសដែលពាក់រួច អាចសើមជាញឹកញាប់ជាមួយនឹងដំណក់ទឹក ដង្ហើមញើសនិងទឹកមាត់ ដែលធ្វើឲ្យផ្ទៃខាងក្នុងរបស់វាកាន់តែអំណោយផលសម្រាប់វីរុស ដែលអាចរស់រានបានជាងផ្ទៃស្ងួត។ ចំណែកផ្ទៃខាងក្រៅរបស់ម៉ាសគឺបានគ្របដណ្ដប់ដោយបាក់តេរីឬវីរុសនិងភាពកខ្វក់ពីបរិយាកាសខាងក្រៅ។
ដោយឡែកវេជ្ជបណ្ឌិត Huang មានប្រសាសន៍ថា ការទាញម៉ាសចុះទៅក្រោមចង្កាមានន័យថា មុខឬមាត់របស់យើងបានប៉ះផ្ទៃខាងក្រៅនៃម៉ាស ដែលផ្ទៃទាំងនោះជាភ្នាក់ងារបង្កជំងឺដោយផ្ទាល់។
ដាក់ម៉ាសនៅកែងដៃឬប្រអប់ដៃមានមេរោគឬអត់?

វេជ្ជបណ្ឌិត Huang និយាយថា ការដាក់ម៉ាសនៅកែងដៃឬប្រអប់ដៃវាអាចមានភាពងាយស្រួល ប៉ុន្តែមិនមែនជាគំនិតល្អទេ។ នៅពេលបែកញើសអ្នកអាចប៉ះមុខខ្លួនឯងដោយចៃដន្យ ដែលបង្កើនហានិភ័យនៃការរាលដាលភ្នាក់ងារបង្ករោគពីដៃឬកែងដៃទៅភ្នែកច្រមុះនិងមាត់ ផ្ទុយទៅវិញពេលអ្នកពាក់ម៉ាសវិញ ដូចយកមេរោគមកចម្លងចូលមាត់ច្រមុះដដែល ។
តើមានវិធីណាដែលល្អបំផុតដើម្បីរក្សាម៉ាសពេលអ្នកកំពុងរត់ហាត់ប្រាណឬហូបទឹកនិងអាហារ?

ជម្រើសល្អបើសិនអ្នកមានកូនថង់តូច ដូចជាថង់ដែលធ្លាប់ដាក់ម៉ាសឬទូរស័ព្ទនិងកាតធនាគារផ្សេងៗ អាចយកថង់នោះមកជំនួសពេលដែលអ្នកចង់ដោះម៉ាសធ្វើអ្វីមួយ។ កុំដាក់ម៉ាសដោយផ្ទាល់ក្នុងកាបូបឬក្នុងហោប៉ៅឲ្យសោះ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖CNA
ចុចអាន៖អ្នកជំនាញសុខភាពជំរុញឲ្យបន្តពាក់ម៉ាសការពារកូវីដរហូតដល់ឆ្នាំ ២០២២
ចុចអាន៖តើការពាក់ម៉ាសនិងរក្សាគម្លាត អាចការពារបានប៉ុន្មានភាគរយ?

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍