Connect with us

កូវីដ-១៩

មេអាវុធហត្ថរាជធានីសម្តែងការថ្លែងអំណរគុណចំពោះ សប្បុរសជនដែលបានផ្តល់អំណោយក្នុងពេលLockdown

បានផុស

នៅ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធា​នីភ្នំពេញ បានថ្លែងអំណរគុណចំពោះ សប្បុរសជនដែលបាននាំអំណោយប្រគល់ជូន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ពេលLockdown ក្នុងយុទ្ធនាការ បង្ការ ការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ដែលបានឆក់យកអាយុជីវិតពលរដ្ឋខ្មែរជាង៧០នាក់និងឆ្លងជាងមួយមុឺននាក់ហើយគិតត្រឹមថ្ងៃទី២៦មេសាឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងការទទួលអំណោយរបស់សប្បុរសជននៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីបានចាត់តំណាង ទទួលម៉ាសចំនួន៤កេស ស្មើនឹង ១០,០០០ម៉ាស ពីលោក ប៉ោ ប៊ូលី ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីប្រើប្រាស់ជាប្រយោជន៍ ក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩នៅថ្ងៃនេះ។

ក្នុងឱកាសនោះ ក្រុមការងារតំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសប្បុរសជនខាងលើ ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភម៉ាស ដល់អាវុធហត្ថរាជធានីភ្នំពេញនាពេលនេះគឺជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលនិងកម្លាំងអាវុធហត្ថក្នុងការរួមគ្នាក្នុងយុទ្ធនាការ បង្ការការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ដ៍កាចសាហាវនេះតែម្ដង៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ៣ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម