ព័ត៌មានអន្ដរជាតិ
គណបក្សប្រឆាំងមីយ៉ាន់ម៉ាមិនទទួលស្គាល់ការបោះឆ្នោត
គណបក្សប្រឆាំងដែលគាំទ្រដោយយោធារបស់ប្រទេសមីយ៉ាន់ម៉ាបាននិយាយនៅថ្ងៃពុធនេះថា ខ្លួននឹងមិនទទួលស្គាល់ការបោះឆ្នោតដែលរៀបចំឡើងនៅដើមសប្តាហ៍នេះទេហើយបានជំរុញឲ្យអាជ្ញាធររៀបចំការបោះឆ្នោតមួយផ្សេងទៀត។
គណបក្សសាមគ្គីភាពនិងការអភិវឌ្ឍសហព័ន្ធ (USDP) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការបោះឆ្នោតនេះត្រូវបានធ្វើឡើងដោយមិនសមរម្យហើយគណបក្សបានស្នើសុំឲ្យគណៈកម្មការរៀបចំការបោះឆ្នោតដំណើរការការបោះឆ្នោតឡើងវិញ។
គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) ដឹកនាំដោយលោកស្រី អ៊ុង សានស៊ូជី កំពុងនាំមុខនៅក្នុងលទ្ធផលដំបូងហើយគណបក្សនេះបានអះអាងជ័យជម្នះរួចទៅហើយ។
អ្នកនាំពាក្យគណបក្សលោក Myo Nyunt បានប្រាប់ Reuters ថា របាយការណ៍ផ្ទៃក្នុងបង្ហាញថា NLD បានឈ្នះអាសនៈចំនួន៣២២នៅក្នុងសភាដែលត្រូវការបើទោះបីជាពុំមានលទ្ធផលផ្លូវការណាមួយត្រូវបានប្រកាសដោយគណៈកម្មការរៀបចំការបោះឆ្នោតក៏ដោយ។
លោកនិយាយថា “យើងសូមអរគុណប្រជាជន។ សម្រាប់ប្រជាជន សម្រាប់គណបក្ស នេះគឺជាលទ្ធផលនៃការបោះឆ្នោតដ៏គួរឲ្យចាប់អារម្មណ៍”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ