អាជីព
បុគ្គលិក ៣ ប្រភេទនេះ ថៅកែគួរបញ្ឈប់ភ្លាមៗកុំបាច់ចាំស្អែក
ក្នុងនាមជាម្ចាស់អាជីវកម្មម្នាក់ ការគ្រប់គ្រងបុគ្គលិក វាពិតជាពិបាកជាងការគ្រប់គ្រងទីផ្សារឆ្ងាយណាស់។ បើមានអ្នកក្រោមបង្គាប់ល្អ វាមិនអីនោះទេ ប៉ុន្តែបើមានបុគ្គលិកចរិតយ៉ាប់ៗ ច្បាស់ជាវេទនាចិត្ត និងនាំឲ្យក្រុមហ៊ុនទៅមុខមិនរួចឡើយ។
ហេតុនេះបុគ្គលិក ៣ ប្រភេទដូចខាងក្រោម គួរតែដកពួកគេចេញឱ្យបានឆាប់កុំពន្យារ៖
១. កំពូលដ្រាម៉ា
គ្មានរឿងអីនិយាយ នាំគ្នានិយាយដើមមេ បើមិនអ៊ីចឹងទេ ក៏និយាយដើមគ្នាឯងដែរ។ ភារកិច្ចមិនខំបំពេញ ខំតែរឿងឥតប្រយោជន៍ នាំឲ្យផលិតភាពការងារមិនសូវបានលទ្ធផលល្អ ព្រោះបុគ្គលិករវល់ពេក។ មានរឿងអីតិចតួច មិននិយាយដោះស្រាយគ្នាទល់មុខ ប៉ុន្តែយកវាទៅបង្ហោះលើបណ្ដាញសង្គមដើម្បីទាញចំណាប់អារម្មណ៍។ និយាយទៅចូលចិត្តសម្ដែង មាត់ខុសពីចិត្ត ទាំងនៅកន្លែងការងារនិងនៅលើអ៊ិនធរណេត។ បើមានបុគ្គលិកបែបនេះ មិនចាំបាច់ពិចារណាដល់ស្អែកទេ គួរបញ្ឈប់ភា្លមៗទៅ ព្រោះពួកគេមិនគោរពតួនាទីការងារ ហើយមិនដែលមានមោទនភាពនឹងក្រុមហ៊ុនរបស់ខ្លួន។
២. ធ្វើខ្លួនជាជនរងគ្រោះ
មិនសូវទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ចូលចិត្តបន្ទោសអ្នកដទៃនៅពេលមានបញ្ហា ជាពិសេសចូលចិត្តលេងខ្លួនជាជនរងគ្រោះ ។ ពួកគេឧស្សាហ៍ត្អូញត្អែរពីបញ្ហាផ្ទាល់ខ្លួន ហើយឈឺមិនចេះជា សូម្បីតែសុខភាពរឹងមាំក៏ដោយ បើមិនគ្រុនក្ដៅ ក៏ឈឺពោះរាគរូស ឬឈឺក្បាលដែរ។ ពួកគេមានលេសឈឺទាញយកប្រយោជន៍ទារលុយសំណងសុខភាពពីក្រុមហ៊ុនជារឿយៗ។ បុគ្គលិកប្រភេទនេះ អាចនិយាយបានថា រំអួយ ធ្វើអ្វីក៏មិនឲ្យលើសគេទេ ជាពិសេសមានល្បិចចង់បានប្រយោជន៍ពីក្រុមហ៊ុន។ ហេតុនេះមុនផ្ដល់ប្រាក់សំណងគ្រោះថ្នាក់ឬសុខភាពដល់ពួកគេ សូមពិនិត្យឯកសារឲ្យបានច្បាស់ផង ហើយបើចាប់បានឃើញពួកគេធ្វើរឿងទាំងនេះ គួរបណ្ដេញចេញតែម្ដងទៅ។
៣. បំបះបំបោរគេឯង
មិនគោរពគោលការណ៍របស់ក្រុមហ៊ុន មិនគោរពពេលវេលា និងបង្កើតបក្សពួកនៅកន្លែងធ្វើការ។ មេមិនដែលចេះត្រូវយ៉ាងម៉េចទេ គឺត្រូវតែខ្លួនឯងប៉ុណ្ណោះ។ បំផុសបំផុលអ្នកដទៃឲ្យស្អប់មេ ឲ្យតវ៉ាមិនឈប់ គឺថាស្អប់ម្នាក់ឯងមិនគ្រប់ ទាញគេឲ្យស្អប់ដែរ។ បង្កររឿងអាស្រូវ បង្ហាញសកម្មភាពប្រឆាំងពេញមួយក្រុមហ៊ុន បង្កើតឲ្យមានការបែកបាក់សាមគ្គីនៅក្នុងក្រុមការងារ។ ជាពិសេសពួកគេពូកែមើលឃើញនិងបង្កើតបញ្ហាជានិច្ច។ បើសិនមានបុគ្គលិកបែបយ៉ាងនេះ តើគួរទុកឲ្យធ្វើការបន្តឬយ៉ាងណា?
ប្រែសម្រួល៖ សន្យា
ប្រភព៖ Inc.
ចុចអាន៖គន្លឹះ ៦ យ៉ាងដើម្បីក្លាយជាអ្នកដឹកនាំល្អនៅកន្លែងធ្វើការ ប្រកបដោយជោគជ័យ
ចុចអាន៖៥យ៉ាង មានប្រសិទ្ធភាពក្នុងការតាមដានការងារបុគ្គលិកដែលមិនសកម្ម
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់