Connect with us

កូវីដ-១៩

ថ្នាំគ្រាប់ការពារកូវីដរបស់ក្រុមហ៊ុន Pfizer នឹងចាប់ផ្តើមផលិតនៅចុងឆ្នាំនេះ បើការសាកល្បងជោគជ័យ

បានផុស

នៅ

ក្រុមហ៊ុន Pfizer កំពុងសាកល្បងថ្នាំគ្រាប់ បង្ការជំងឺកូវីដ-១៩ លើអ្នកស្ម័គ្រចិត្ត នៅសហរដ្ឋអាមេរិកនិងទ្វីបអឺរ៉ុប ហើយក្រុមហ៊ុនអាចចាប់ផ្តើមផលិតថ្នាំនេះ នៅត្រឹមចុងឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រសិនបើការសាកល្បងទទួលបានជោគជ័យ ថ្នាំគ្រាប់នេះ ត្រូវបានគេរំពឹងថា នឹងអាចបញ្ចប់វិធានការ Lockdown ជារៀងរហូត ហើយក្លាយជាថ្នាំគ្រាប់ដំបូងគេក្រៅពីវ៉ាក់សាំង ដែលបញ្ឈប់មនុស្សពីការឆ្លងជំងឺកូវីដ-១៩។

គេសង្ឃឹមថា ថ្នាំឈ្មោះ PF-07321332 នេះ នឹងការពារពីការកើតជំងឺធ្ងន់ធ្ងរនិង ជាខ្សែការពារទីពីរ ប្រសិនបើមានការលេចចេញ នូវវីរុសបំប្លែងខ្លួនកូវីដ-១៩ប្រភេទថ្មី ដែលមិនខ្លចវ៉ាក់សាំង។

យោងតាមគេហទំព័រ Telegraph បានឲ្យដឹងថា បច្ចុប្បន្ន ថ្នាំគ្រាប់នេះ ត្រូវបានផ្តល់ឲ្យអ្នកស្ម័គ្រចិត្តប្រហែល៦០នាក់ ដែលមានអាយុចន្លោះពី ១៨ទៅ ៦០ឆ្នាំ នៅឯអគាររបស់ក្រុមហ៊ុន Pfizer ចំនួន២កន្លែងនៅ សហរដ្ឋអាមេរិកនិងបែលហ្ស៊ិក។

ដំណាក់កាលដំបូងនៃការសាកល្បង ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែក្រោយ ហើយនឹងមានការធ្វើតេស្តកាន់តែធំ ប្រសិនបើថ្នាំនេះបង្ហាញថា ទទួលបានជោគជ័យក្នុងការបញ្ឈប់ជំងឺកូវីដ-១៩។

ក្រុមហ៊ុន Pfizer បានចំណាយពេលតិចជាងមួយឆ្នាំ ក្នុងការផលិតវ៉ាក់សាំងរបស់ខ្លួន ហើយថ្នាំគ្រាប់ PF-07321332 អាចត្រូវបានគេរាយការណ៍ថា នឹងត្រៀមរួចរាល់នៅចុងឆ្នាំ២០២១នេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Metro 

ចុចអាន៖ ថ្នាំគ្រាប់មួយប្រភេទទៀត ក្រុមហ៊ុនឱសថរបស់ឥណ្ឌាអះអាងថាអាចជួយព្យាបាលអ្នកជំងឺកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៣ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៦ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៥ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម៩ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម