កូវីដ-១៩
ជនជាតិថៃជាង២០០នាក់ ធ្វើតេស្តរហ័សកូវីដនៅព្រំដែនចាំយាម
កោះកុង៖ ក្រុមអ្នកបើកបរ និងព្រូលរថយន្តដឹកជញ្ចូនទំនិញគ្រប់ប្រភេទដែលឆ្លងដែនមកពីប្រទេសថៃ ត្រូវបានកំណត់ឱ្យធ្វើតេស្តរហ័សស្វែងរកជំងឺកូវីដ-១៩ នៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិចាំយាម ខេត្តកោះកុង។
ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ថ្លែងឱ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមេសា នេះថា គិតមកទល់ម៉ោង៥ល្ងាចនេះ មន្រ្តីជំនាញរបស់លោកបានយកសំណាកជនជាតិថៃដែលជាអ្នកបើកបរ និងអ្នករួមដំណើរចេញចូលឆ្លងដែនមកខេត្តកោះកុង ប្រទេសកម្ពុជាបានជាង២០០នាក់ហើយ។
ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង អះអាងថា ជាលទ្ធផលនៃការរកជំងឺកូវីដ-១៩លើក្រុមប្រឈមទាំងនោះទទួលបានអវិជ្ជមាន គ្រាពួកគេធ្វើដំណើរមកពីខេត្តត្រាត ឈុនបូរី រ៉ាក់យ៉ង សាមុតសាខន និងខេត្តមួយចំនួនទៀត។ ប៉ុន្តែមិនធ្វេសប្រហែសឡើយ គ្រាប្រទេសថៃ មានអត្រាឆ្លងកូវីដ-១៩ចំនួនច្រើនគួរឱ្យបារម្ភ។
ឯកឧត្តម ទៅ ម៉ឹង បន្ថែមថា ក្រុមមនុស្សដែលធ្វើតេស្តថ្ងៃនេះ ត្រូវបានកត់ត្រាយ៉ាងច្បាស់លាស់ រីឯក្រុមមនុស្សថ្មីចាំបាច់តេស្តភ្លាមៗតែម្តង ទើបអនុញ្ញាតឱ្យធ្វើដំណើរបន្តបាន។ វិធានការសុខាភិបាលទៅលើក្រុមមនុស្សដែលជាជនជាតិថៃចេញចូលខេត្តញឹកញាប់ ក៏ព្រោះតែឈរលើគោលការណ៍ប្រុងប្រយ័ត្នខ្ពស់មួយរបស់រាជរដ្ឋាភិបាលកម្ពុជាទប់ស្កាត់ការរីករាលដាលជំងឺកូវីដក្នុងខេត្ត ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។
លោក ប្រាក់ វិចិត្រ អភិបាលស្រុកមណ្ឌលសីមា ឱ្យដឹងថា ក្រុមបើកបរ និងអ្នកដំណើរមកពីប្រទេសថៃ ពួកគេតែងដឹកជញ្ចូនទំនិញក្នុងទឹកដីខេត្ត ភាគច្រើនគឺនៅផ្សារភូមិថ្មី ផែស្ងួតនាងកុក និងផែប្រមូលទិញផលនេសាទ ស្ថិតនៅឃុំប៉ាក់ខ្លង។
រីឯលោក ទូ សាវុធ អភិបាលរងខេត្តកោះកុង លើកឡើងថា អំឡុងពេលធ្វើតេស្តអ្នកដែលធ្វើតេស្តមុខដដែល ១ខែក្រោយមកទើបធ្វើតេស្តជាថ្មីម្តងទៀត ករណីពេលរកឃើញថាមានអ្នកផ្ទុកជំងឺកូវីដ-១៩នេះ អាជ្ញាធរកោះកុងនឹងផ្តល់ព័ត៌មានទៅអាជ្ញាធរស្រុកខ្លង់យ៉ៃ មកទទួលយកពិនិត្យព្យាបាល។
លោកអភិបាលរងខេត្តកោះកុង បង្ហាញទៀតថា យុទ្ធនាការសុខាភិបាលដ៏មុតស្រួចនេះ នឹងអនុវត្តចាប់ពីថ្ងៃទី២៧ មេសា តទៅ។ ក្រៅពីច្រកទ្វារព្រំដែនចាំយាម ក៏មានការធ្វើតេស្តរហ័សនៅប៉ុស្តិពិនិត្យសុខភាពតាមបណ្តោយផ្លូវជាតិលេខ៤៨ ឃុំបឹងព្រាវ ស្រុកស្រែអំបិលផងដែរ ដើម្បីតេស្តសំណាករាល់អ្នកធ្វើដំណើរពីខេត្តផ្សេងៗចូលមក ទឹកដី ខេត្តកោះកុង។
គួរជម្រាបថា នេះជាលើកដំបូងហើយដែល អាជ្ញាធរ មន្ទីរសុខាភិបាល និងមន្រ្តីជំនាញពាក់ព័ន្ធខេត្តកោះកុង ផ្តើមតម្រូវឱ្យមានការធ្វើតេស្តរហ័សស្វែងរករោគសញ្ញាសង្ស័យពីជំងឺកូវិដ-១៩ សម្រាប់អ្នកបើកបរថយន្តដឹកជញ្ចូនទំនិញគ្រប់ប្រភេទតំបន់ព្រំដែនកម្ពុជា-ថៃ៕
អត្ថបទ៖ សិរីវឌ្ឍនៈ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ