កូវីដ-១៩
ទីបំផុត អាមេរិក អនុញ្ញាតឲ្យអ្នកចាក់វ៉ាក់សាំងរួច មិនចាំបាច់ពាក់ម៉ាស ពេលចេញក្រៅ
មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) បានប្រកាសថា ជនជាតិអាមេរិកដែលចាក់វ៉ាក់សាំងបានពេញលេញហើយ គឺមិនចាំបាច់ពាក់ម៉ាសទេ នៅពេលពួកគេចេញក្រៅ។
ក្រុមមន្ត្រីសុខាភិបាល បានបង្ហាញគោលការណ៍ណែនាំសុវត្ថិភាពថ្មីនេះ នៅឯសន្និសីទកាសែតរបស់ក្រុមការងារជំងឺកូវីដ-១៩ សេតវិមានកាលពីថ្ងៃអង្គារ។
គោលការណ៍ណែនាំថ្មីបាននិយាយថា អ្នកដែលទទួលវ៉ាក់សាំងគ្រប់តាមតម្រូវការហើយនោះ អាចដោះម៉ាសបាន ប្រសិនបើពួកគេនៅម្នាក់ឯងឬជាក្រុមតូចៗជាមួយមនុស្សដែលទទួលបានថ្នាំបង្ករហើយដូចគ្នា។
ប៉ុន្តែ CDC នៅតែរក្សាគោលការណ៍ណែនាំរបស់ខ្លួន ឲ្យពាក់ម៉ាសនៅកន្លែងបិទជិតនិងនៅកន្លែងដែលមានមនុស្សកកកុញ។
រហូតមកដល់ពេលនេះ ជនជាតិអាមេរិកជាង ៩៥លាននាក់ហើយ ដែលបានទទួលវ៉ាក់សាំងគ្រប់ដូស។
បន្ទាប់ពីការប្រកាសរបស់ CDC កាលពីថ្ងៃអង្គារ លោកប្រធានាធិបតី Joe Biden បានអបអរការណែនាំថ្មីនេះថាជា “វឌ្ឍនភាពដ៏អស្ចារ្យ”។
លោកប្រធានាធិបតី ក៏បានជំរុញឲ្យជនជាតិអាមេរិកដែលមិនទាន់បានទទួលវ៉ាក់សាំង ត្រូវទៅចាក់ថ្នាំបង្ការផងដែរ ដោយលោកបានហៅរឿងនេះថាជា “សកម្មភាពស្នេហាជាតិ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ហានិភ័យណាស់! អ្នកឧស្សាហ៍ស៊កម៉ាសដាក់កែងដៃ និងទាញចុះក្រោមចង្កា កាន់តែបង្កការឆ្លងកូវីដ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា