Connect with us

សុខភាព

ឆ្លើយសំណួរ៣ពាក់ព័ន្ធវ៉ាក់សាំងការពារកូវីដ-១៩សម្រាប់ក្មេងៗ

បានផុស

នៅ

តើវ៉ាក់សាំងការពារកូវីដ-១៩ សម្រាប់កុមារវ័យក្រោម ១៦​ នឹងមាននៅពេលណា? សំណួរនេះមិនទាន់មានការបញ្ជាក់ពីស្ថាប័នផលិតថ្នាំបង្ការណាមួយឱ្យប្រាកដឡើយ ហើយខាងក្រោមជាការឆ្លើយតបចំនួន ៣ ពាក់ព័ន្ធនឹងចម្ងល់នេះ។

. ហេតុអ្វី​កុមារ​អាយុក្រោម ១៦ ឆ្នាំ មិន​ទទួល​វ៉ាក់សាំងឱ្យបានឆាប់?

Lake County News,California - When can children get the COVID-19 vaccine? 5  questions parents are asking
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មកទល់បច្ចុប្បន្ន ​មិនទាន់​មាន​ទិន្នន័យនៅឡើយអំពីការ​ប្រើប្រាស់វ៉ាក់សាំង​សម្រាប់​កុមារ​អាយុក្រោម ១៦ ឆ្នាំ ដូច្នេះគេមិនទាន់​ដឹង​ច្បាស់ថា តើ​វ៉ាក់សាំង​ទាំងនេះ​មានសុវត្ថិភាពនិង​ប្រសិទ្ធភាពសម្រាប់ពួកគេកម្រិតណាទេ។ ក្នុងនោះ វ៉ាក់សាំងមួយចំនួនត្រូវ​បានគេផ្ដល់អនុសាសន៍ថាត្រូវ​ប្រើប្រាស់​សម្រាប់មនុស្ស​ពេញ​វ័យ​ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ។

២. តើវ៉ាក់សាំងសម្រាប់ក្មេងតូចៗ ​អាចមាននៅពេលណា?

Vaccinations and COVID-19: What parents need to know | UNICEF China

ដោយសារកុមារភាគច្រើនប្រឈមនឹងហានិភ័យទាបពីវីរុសកូវីដ-១៩ ដូច្នេះតម្រូវការនៃការចាក់វ៉ាក់សាំងសម្រាប់កុមារ ហាក់ដូចជាមិនបន្ទាន់ទេ។

ទោះយ៉ាងណា អ្នកវិទ្យសាស្ត្ក្រ មកពីក្រុមហ៊ុនផលិតឱសថធំៗកំពុងចាប់ផ្តើមសាកល្បងវ៉ាក់សាំងការពារកូវីដសម្រាប់កុមារនិងក្មេងជំទង់ជាបណ្ដើរៗហើយ ដែលវា​អាចនឹងរួចរាល់នៅដើមឆ្នាំ ២០២២។

ក្នុងនោះ ក្រុមអ្នកស្រាវជ្រាវ រំពឹងថា វ៉ាក់សាំងអាចរួចរាល់សម្រាប់ក្មេងជំទង់ដែលមានអាយុពី ១២ ទៅ ១៦ ឆ្នាំ នៅពាក់កណ្ដាលឆ្នាំនេះ និងសម្រាប់ក្មេងអាយុពី ៥ ទៅ ១១ ឆ្នាំនៅដើមឆ្នាំ ២០២២ ហើយសម្រាប់ទារកនិងក្មេងតូចៗនៅក្រោយឆ្នាំ ២០២២។

៣. តើក្រុមហ៊ុនណាខ្លះកំពុងសាកល្បងពិសោធន៍វ៉ាក់សាំងសម្រាប់កុមារ?

Recommended Vaccines and Immunization Schedule in Bahrain – Bahrain  Confidential

ក្រុមហ៊ុន Pfizer បានធ្វើតេស្តវ៉ាក់សាំងចំពោះក្មេងវ័យពី ១២ ទៅ ១៥ ឆ្នាំ ហើយក្រុមហ៊ុនបានប្រកាសលទ្ធផលថា វ៉ាក់សាំងរបស់ខ្លួនមានប្រសិទ្ធភាពខ្ពស់ក្នុងការការពារកូវីដ-១៩ នៅក្នុងក្រុមអាយុនេះ។ ក្រុមហ៊ុនក៏បានចាប់ផ្តើមសាកល្បងលើកុមារដែលមានអាយុពី ៦ ខែទៅ ១១ ឆ្នាំបន្តទៀត ក្រោយជោគជ័យចំពោះក្រុមខាងលើ។

រីឯក្រុមហ៊ុន Johnson & Johnson កាលពីខែមីនាកន្លងទៅក៏បានបង្ហាញផែនការសាកល្បងវ៉ាក់សាំងរបស់ខ្លួនចំពោះកុមារនិងមនុស្សវ័យជំទង់ផងដែរ។

ដោយឡែក ក្រុមហ៊ុន Sinovac អះអាងថា ទិន្នន័យបឋមរបស់ខ្លួនដែលបានសាកល្បងលើមនុស្សវ័យក្មេង វ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ក្រុមហ៊ុននេះ មានសុវត្ថិភាពចំពោះកុមារអាយុពី ៣ ដល់ ១៧ ឆ្នាំ ប៉ុន្តែវាមិនទាន់បានចែកចាយនៅឡើយ ដោយសារកំពុងដំណើរការស្នើសុំទៅនិយ័តករថ្នាំរបស់ប្រទេស។

ចំណែកក្រុមហ៊ុន Moderna ឯណោះវិញក៏កំពុងសិក្សាវ៉ាក់សាំងរបស់ខ្លួនលើកុមារអាយុចាប់ពី ១២ ឆ្នាំឡើងទៅផងដែរ រីឯលទ្ធផលយ៉ាងណាក្រុមហ៊ុនមិនទាន់បញ្ចេញនៅឡើយ៕

អត្ថបទ៖ សន្យា

ប្រភព៖ UNICEF

ចុចអាន៖ ប្រយ័ត្ន!​ ក្មេងៗអាយុ៨ខែដល់១៤ឆ្នាំ ងាយឆ្លងវីរុសបំប្លែងខ្លួនបំផុត

ចុចអាន៖ ចាក់វ៉ាក់សាំងហើយ មិនចេញសញ្ញាអីសោះ មានន័យថាអត់ប្រសិទ្ធភាពមែនទេ?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម