កូវីដ-១៩
មន្ទីរពេទ្យក្លាយជាសមរភូមិប្រយុទ្ធ! វីដេអូ ពលរដ្ឋឥណ្ឌានាំគ្នាវាយគ្រូពេទ្យ ព្រោះខឹងមិនព្យាបាលសាច់ញាតិ
សាច់ញាតិរបស់ជនរងគ្រោះដោយសារជំងឺកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា បាននាំគ្នាវាយក្រុមគ្រូពេទ្យ ខណៈពួកគេមានកំហឹងកាន់តែខ្លាំងឡើងទៅលើប្រព័ន្ធសុខាភិបាល ដែលកំពុងដួលរលំដោយសាររលកទី២នៃជំងឺរាតត្បាតនៅក្នុងប្រទេសនេះ។
ក្នុងវីដេអូឃ្លីប ដែលគេថតនៅក្នុងទីក្រុង ដែលី កាលពីម្សិលមិញ បុរសមួយក្រុម អាចត្រូវបានគេឃើញប្រើដំបងដ៏ធំ វាយប្រហារគ្រូពេទ្យនិងសន្តិសុខ បន្ទាប់ពីសាច់ញាតិអាយុ៦៧ឆ្នាំរបស់ពួកគេ បានស្លាប់នៅក្នុងបន្ទប់រង់ចាំ ពីព្រោះមិនមានគ្រែ ICU គ្រប់គ្រាន់ដើម្បីដាក់អ្នកជំងឺ។
ការវាយប្រហារនេះ បានកើតឡើងនៅមន្ទីរពេទ្យ Apollo ចន្លោះម៉ោង៩ព្រឹកដល់ម៉ោង១០ព្រឹក។ មន្ទីរពេទ្យបានឲ្យដឹងថា គ្រូពេទ្យជាច្រើននាក់ ត្រូវរងរបួសនៅក្នុងអំពើហិង្សានេះ ប៉ុន្តែចាំបាច់ត្រូវត្រឡប់មកបំពេញភារកិច្ចវិញភ្លាមៗ ដោយសារមានអ្នកជំងឺច្រើន ត្រូវការការព្យាបាល។
ចំណែកវីដេអូមួយទៀត ដែលត្រូវបានគេថតនៅក្នុងទីក្រុង Pune កាលពីសប្តាហ៍មុន បានបង្ហាញថា លោកបណ្ឌិត Siddhant Totla អាយុ២៥ឆ្នាំ ត្រូវបានគេទាត់ធាក់ និងវាយជាមួយបំពង់បន្ទាប់ពីបុរសអាយុ៦៥ឆ្នាំម្នាក់បានស្លាប់ ហើយសាច់ញាតិរបស់គាត់ខឹងសម្បា។
សូមទស្សនាវីដេអូ៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ គួរឲ្យបារម្ភ! វីរុសដែលឆ្លងសាហាវនៅឥណ្ឌា ពេលនេះចូលដល់ប្រទេសចំនួន១៧ហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៥ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ