ព័ត៌មានអន្ដរជាតិ
អេស្ប៉ាញនឹងស្វាគមន៍អ្នកទេសចរបរទេសមានលិខិតកូវីដចាប់ពីខែមិថុនា
ប្រទេសអេស្ប៉ាញគ្រោងនឹងបើកស្វាគមន៍អ្នកទេសចរបរទេសដែលមានលិខិតបញ្ជាក់សុខភាពកូវីដ-១៩ឌីជីថលចាប់ពីខែមិថុនាទៅ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក Fernando Valdés បាននិយាយក្នុងកិច្ចប្រជុំក្រុមប្រឹក្សាទេសចរណ៍ និងការធ្វើដំណើរពិភពលោកនៅប្រទេសម៉ិសស៊ិក កាលពីថ្ងៃអង្គារ៍ថា កម្មវិធីដែលអ្នកទេសចរអាចបង្ហាញពីការចាក់វ៉ាក់សាំង ការតេស្តអវិជ្ជមាន ឬជាសះស្បើយពីកូវីដ-១៩ អាចបង្ហាញពីមូលដ្ឋានគ្រឹះដែលអាចធ្វើដំណើរបាន។
លោក Valdés បានប្រាប់ថា អេស្ប៉ាញនឹងចូលរួមក្នុងកម្មវិធីវិញ្ញាបនប័ត្រឌីជីថលសាកល្បងមួយនៅខែឧសភាខាងមុខនេះ ហើយអាចនឹងរួចរាល់ដើម្បីទទួលភ្ញៀវទេសចរអន្តរជាតិនៅត្រឹមខែមិថិនា។ កម្មវិធីថ្មីនេះ និងផែនការចាក់វ៉ាក់សាំងរបស់អេស្ប៉ាញបានបង្ហាញពីការប្រៀបធៀបមុន និងក្រោយស្ថានភាពកាលពីឆ្នាំមុន ប៉ុន្តែលោកសង្កត់ធ្ងន់ថា លិខិតបញ្ជាក់សុខភាពមិនមែនជាដំបងទិព្វទេ។
លោកបានបញ្ជាក់ថា អ្វីដែលកម្មវិធីបានផ្តល់នៅក្នុងអត្ថាធិប្បាយដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអេស្ប៉ាញ Europa Press គឺជាកម្រិតនៃសុវត្ថិភាពមួយ ពីព្រោះកម្មវិធីនេះនឹងអនុញ្ញាតឲ្យអ្នកទេសចរអាចធ្វើដំណើរបាន ប្រសិនបើពួកគេបានចាក់វ៉ាក់សាំងរួច បានធ្វើតេស្តអវិជ្ជមាន ឬបានជាសះស្បើយពីជំងឺកូវីដ-១៩។
ប្រទេសអេស្ប៉ាញដែលពឹងផ្អែកលើវិស័យទេសចរណ៍ប្រមាណ១២%នៃផលិតផលក្នុងស្រុកសរុប ឈរលំដាប់លេខ៤នៃប្រទេសដែលទទួលរងប៉ះពាល់ដោយកូវីដ-១៩ធ្ងន់ធ្ងរបំផុតក្នុងពិភពលោក។ រហូតដល់ពេលនេះ ករណីឆ្លងសរុបមានចំនួន ៣ ៤៩៦ ១៣៤ នាក់ ខណៈអ្នកស្លាប់មានចំនួន ៧៧ ៨៥៥ នាក់។
ក្នុងចំណោមប្រជាជនប្រហែល៤៧លាននាក់នៅប្រទេសអេស្ប៉ាញ មានចំនួន១៤ ៩៩៤ ៦៦៧ នាក់បានចាក់វ៉ាក់សាំងដូសទី១រួច និងចំនួន ៤ ០២០ ៩៤៥ នាក់បានចាក់វ៉ាក់សាំងពីរដូសរួច៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ theguardian
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់