Connect with us

កូវីដ-១៩

មន្រ្តី​រាជធានី​ភ្នំពេញ បញ្ជាក់​មូលដ្ឋាន​ចំនួន ០៣ ដើម្បី​កំណត់​បែងចែក​តំបន់​ក្រហម លឿង និង​លឿង​ទុំ

បានផុស

នៅ

លោក នួន ផារ័ត្ន អភិបាល​រង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ស្រាយ​បំភ្លឺ​លើ​ការ​បែងចែក​ដើម្បី​កំណត់​មូលដ្ឋាន​ណាមួយ​ក្នុង​រាជធានី​ភ្នំពេញ ជា​តំបន់​ក្រហម លឿងទុំ និង​លឿង។

លោក​អភិបាលរង​រាជធានី​ភ្នំពេញ បាន​លើក​ឡើង​មូលដ្ឋាន​ចំនួន ០៣ ក្នុង​ការ​​បែងចែក​តំបន់​​ដែល​រងហានិភ័យ​ក្នុង​ការរាលដាលជំងឺ​កូវីដ ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បានលើក​កត្តា​ទី​មួយ គឺ​មូលដ្ឋាន​ចំនួន​ឆ្លងជាក់ស្តែង។ លោក​ថា តំបន់​ដែល​មាន​ការ​ឆ្លង​ធ្ងន់ធ្ងរ ហើយ​ប្រភព​ចម្លង​មិន​អាច​គ្រប់គ្រងបាន ​​ត្រូវ​បាន​កំណត់ជា​តំបន់​ហានិភ័យ​ខ្ពស់ត្រូវ​តែគ្រប់គ្រង​តឹងរ៉ឹង​បំផុត។ តំបន់នេះ​មាន​ហានិភ័យ​ខ្ពស់​ ខណៈអាជ្ញាធរ​មិនអាច​កំណត់​ប្រភព​ចម្លង ឬអាច​និយាយ​​បាន​ថា​បាត់ដានតែម្តង។

មូលដ្ឋាន​ទី​ពីរ​គឺ​ស្ថានភាព​ទីតាំង​ជាក់ស្តែង ក៏​ចំណុច​យ៉ាង​សំខាន់ ក្នុង​ការ​កំណត់​​តំបន់​ហានិភ័យ ងាយស្រួល​ក្នុង​ការ​ឆ្លងរាលដាល​​ចូល​សហគមន៍។

មូលដ្ឋាន​ទី ៣ គឺ​ភូមិសាស្ត្រ​ជា​រួម​។ លោក​​លើក​ឡើង​ជុំវិញ​តំបន់​ក្រហម​សុទ្ធ​តែ​តំបន់​លឿង​ទុំ ងាយរងគ្រោះ​ត្រូវ​​​ប្រុងប្រយ័ត្ន​​ ទោះបី​កម្រិត​ហានិភ័យ​ឆ្លង​ទាប​ជាង​តំបន់ក្រហម​ក៏​ដោយ។

លោក​ នួន​ ផារ័ត្ន​បាន​បន្ត​ថា ការ​កំណត់​តំបន់​ក្រហម លឿងទុំ លឿង ក៏​ត្រូវ​វាយ​តម្លៃ​បត់បែន​តាម​ស្ថានភាព​ជាក់ស្ដែង។

គួរបញ្ជាក់ថា រាជធានី​ភ្នំពេញ និងក្រុង​តាខ្មៅ​ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​បិទ​ខ្ទប់​ ដោយសារការ​រីក​រាលដាលជំងឺ​កូវីដ​១៩។ អាជ្ញាធរ​បាន​កំណត់​ខណ្ឌទាំង ១៤ នៅ​រាជធានី​ភ្នំពេញ​ ដោយ​បែងចែក​តំបន់ហានិភ័យ​តាម​កម្រិត​នៃការ​ឆ្លង​រាលដាល​ជាពណ៌ក្រហម លឿងទុំ និង​លឿង។

តំបន់ក្រហម ជា​តំបន់​ដែលមាន​ការ​ឆ្ងងធ្ងន់ធ្ងរ ហើយ​ដែល​អាជ្ញាធរ​បិទ​ខ្ទប់ទាំងស្រុង មិ​ន​ឲ្យពលរដ្ឋ​ចេញ​ពី​លំនៅដ្ឋាន​ លើក​លែងករណី​ចាំបាច់​បំផុត។ ចំណែក​តំបន់​លឿងទុំ ក៏​ត្រូវ​បាន​រឹតបន្តឹងដូច​តំបន់ក្រហម​ដែរ តែ​ការ​គ្រប់គ្រង​មាន​ការធូរស្រាល​បន្តិច។ ចំណែក​តំបន់លឿង ដែល​ជា​​ភូមិសាស្រ្ត​មានការ​ឆ្លង​កម្រិត​ស្រាល​ ដែល​តំបន់នេះ​អនុញ្ញាតិ​ឲ្យ​ពលរដ្ឋអាច​បន្ត​​ជីវភាព​រស់នៅ​និង​ការធ្វើ​ដំណើរ​​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា។ តែ​ទីតាំង​ដូចជា​​សាលារៀន​ទាំង​រដ្ឋ និង​ឯក​ជន អាជីវកម្ម​ក្លឹប​កម្សាន្ដ​គ្រប់​ប្រភេទ រោង​ភាពយន្ត ក្លឹបហាត់ប្រាណ ហាងលក់គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​ មិន​ទាន់​អនុញ្ញាតិ​ឲ្យ​បើក​ដំណើរការទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

គណៈកម្មាធិការសិទ្ធិមនុស្សថា ស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារគឺល្អប្រសើរ ដោយជនជាប់ឃុំអាចប្រតិបត្តិជំនឿសាសនាបាន

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង រួមគ្នាផ្សព្វផ្សាយ​ពីអត្ថប្រយោជន៍​ App NoDrug

ព័ត៌មានជាតិ១ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ចរាចរណ៍២ ម៉ោង មុន

តុលាការចោទអ្នកបើករថយន្តបង្កគ្រោះថ្នាក់ឲ្យលោក Ruth Ko ស្លាប់ ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​អាមេរិក​មិន​ទាន់​មាន​ផែនការ​បង្កើន​កង​ទ័ព​នៅ កោះ​ Greenland ទេ​​

ព័ត៌មានជាតិ១ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ជីវិតកម្សាន្ដ១០ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម១២ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

Sokha Hotels

ព័ត៌មានពេញនិយម