Connect with us

កូវីដ-១៩

ថៃ មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងចំនួនកំណត់ត្រា ២ថ្ងៃជាប់គ្នា

បានផុស

នៅ

មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩របស់ប្រទេសថៃ ​(CCSA) នៅថ្ងៃពុធនេះ បានរាយការណ៍ មានការឆ្លងចំនួន២,០១២ករណី និងអ្នកស្លាប់ចំនួន១៥នាក់ ពីរថ្ងៃជាប់គ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្លាប់ថ្មីរួមមាន ៩នាក់នៅបាងកក, ២នាក់នៅឈៀងម៉ៃ, ២នាក់នៅសាមុតប្រាកាន, ម្នាក់នៅឈុនបុរី និងម្នាក់នៅរ៉ាណង។

អាយុរបស់អ្នកស្លាប់គឺចន្លោះពី៣៥ដល់៨៨ឆ្នាំ ហើយពួកគេទាំងអស់សុទ្ធតែមានជំងឺរ៉ាំរ៉ៃ។

ស្របពេលជាមួយគ្នានោះ ក្នុងចំណោមករណីថ្មីទាំង២,០១២ករណី គឺមានចំនួន៨៣០ករណីនៅក្នុងទីក្រុងបាងកក បន្ទាប់មក១០៨ករណីនៅឈុនបុរី និង១៦១ករណីនៅសាមុតប្រាកាន។

ទន្ទឹមនឹងនេះដែរ អ្នកជំងឺចំនួន ៨៥១នាក់ បានជាសះស្បើយ ហើយត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធនេះ ប្រទេសថៃ មានករណីឆ្លងជំងឺកូវីដ-១៩សរុប ៦១,៦៩៩ករណី ស្លាប់១៧៨នាក់ និងជាសះស្បើយ ៣៤,៤០២នាក់៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Nation

ចុចអាន៖ ថៃ បំបែកកំណត់ត្រា មានអ្នកស្លាប់ច្រើនបំផុតដោយសារកូវីដ និងឆ្លងថ្មី ២,១៧៩ករណី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៣ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម