Connect with us

ព័ត៌មានជាតិ

១ខែដាច់ខាត ម្ចាស់ដី៥ទីតាំងត្រូវកាយដីចេញ និងរុះរើសំណង់ពីមាត់ព្រែកតាតៃ

បានផុស

នៅ

កោះកុង៖ អាជ្ញាធរស្រុកកោះកុង បានទុកពេល១ខែដល់ម្ចាស់ដី៥ទីតាំងដែលឈូសឆាយដីជើងភ្នំ និងចាក់អាចម៍ចូលចំណីដីព្រែកតាតៃក្រោម អនុវត្តតាមវិធានការរដ្ឋបាលជាដាច់ខាត ករណីរឹងទទឹងមិនអនុវត្ត អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ចូនទៅតុលាការ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមមន្រ្តីការិយាល័យជំនាញ សមត្ថកិច្ច និងអាជ្ញាធរភូមិឃុំ បានចុះពិនិត្យវាស់វែងពីផលប៉ះពាល់សម្បត្តិសាធារណៈរបស់រដ្ឋនៅឃុំតាតៃ កាលពីថ្ងៃទី២៧ ខែមេសា ២០២១។

លោក ណឹម ភិរម្យ អភិបាលរងស្រុកកោះកុង បានឱ្យដឹងថា ពិតជាមានសកម្មភាពរំលោភបំពានដីជើងព្រៃភ្នំ និងដីចំណីព្រែកប្រាកដមែនស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម តែមិនច្រើនពេកនោះទេ។ ដោយបំពានចូលដីរដ្ឋទៅតាមចំណុចខ្លះៗ ដូចជា ដីជើងភ្នំបំពានចូលទទឹង៥ម៉ែត្រ ដីមាត់ព្រែកបំពានទទឹង២ទៅ៣ម៉ែត្រលើ​ដីសរុប​រួម​ជាច្រើន​ម៉ែត្រ។

ដោយមើលឃើញពីផលប៉ះពាល់សម្បត្តិរបស់រដ្ឋនេះ លោក ណឹម ភិរម្យ តម្រូវឱ្យមានការធ្វើកិច្ចសន្យាលាយលក្ខណ៍ជាអក្សរ និងទុកពេល១ខែឱ្យម្ចាស់ដីចំនួន៥នាក់ ត្រូវជីកកាយអាចម៍ចេញពីមាត់ព្រែកធម្មជាតិ រុះរើកញ្ចុះ សំណង់រឹងមាំបែបអនាធិបតេយ្យចេញ និងដាំស្តារព្រៃឈើវិញ ក្នុងរង្វង់ពេល១ខែ គិតចាប់ពីថ្ងៃទី២៧ ខែមេសានេះតទៅ។  ប្រសិនបើម្ចាស់ទីតាំងដីទាំង៥ដែលបំពានមិនព្រមអនុវត្តតាមនោះទេ អាជ្ញាធរនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

ក្រុមបំពានសម្បត្តិធម្មជាតិទាំង៥នាក់ ត្រូវបានអាជ្ញាធរស្រុកកោះកុងបង្ហាញឱ្យដឹងជាសាធារណៈថា គឺទី១ឈ្មោះ តេង ប៊ុន ជាប្តីរបស់អ្នកស្រី មួយ លក់សម្ភារគ្រឿងសំណង់នៅទីរួមខេត្ត ទី២ឈ្មោះ ម៉ម សុថាវី ជាប្រពន្ធលោក គិន ប៊ូកាន មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកោះកុង ទី៣ឈ្មោះ អឹម ផល ទី៤ឈ្មោះ កេត សុជាតិ និងទី៥ឈ្មោះ កេត វិចិត្រ អ្នកទាំង៣នាក់នេះជាអ្នករស់នៅរាជធានីភ្នំពេញ។

រីឯលោក ធិន សម្បត្តិ មេឃុំតាតៃក្រោម ពន្យល់ថា មកទល់ម៉ោងនេះ ក្រុមម្ចាស់ដីទាំង៥នាក់ខាងលើនេះ មិនទាន់បញ្ជាក់ប្រាប់អាជ្ញាធរទេថា ពួកខ្លួននឹងអនុវត្តតាមវិធានការរបស់អាជ្ញាធរស្រុកដាក់កំហិបពេលណានៅឡើយទេ។ ពោលគឺកាលពីថ្ងៃទី២៧ មេសា ម្សិលមិញ គ្រាន់តែទទួលស្គាល់កំហុស និងផ្តិតស្នាមមេដៃលើកិច្ចសន្យាចំពោះអាជ្ញាធរជំនាញប៉ុណ្ណោះ។

វិធានការរដ្ឋបាលរបស់អាជ្ញាធរស្រុកកោះកុង អ្នកស្រី ប៊ុន មួយ ជាភរិយារបស់លោក តេង ប៊ុន និងលោក គិន ប៊ូកាន មន្ត្រីមន្ទីរទេសចរណ៍ខេត្តកោះកុង តំណាងឱ្យអ្នកស្រី ម៉ម សុថាវី សុំមិនបកស្រាយអ្វីដែលជាចំណាត់ការអាជ្ញាធរស្រុកនោះទេ ទោះបីជាក្រុមអ្នកសារព័ត៌មានព្យាយាមសុំសម្ភាសន៍ពួកគាត់នៅទីតាំងជាក់ស្តែងផ្ទាល់ក៏ដោយ។

ទាំងអ្នកស្រី ប៊ុន មួយ ធ្លាប់លើកឡើងដែរថា ពួកគាត់ពុំបានជីកកាយដីសម្បត្តិរដ្ឋនោះទេ ពោលគឺសំអាតព្រៃតែនៅលើដីចំការរបស់ខ្លួនប៉ុណ្ណោះ លុះដល់អាជ្ញាធរឱ្យផ្អាកសកម្មភាពជាង១ខែនេះ ទើបលោកស្រីនិយាយថា ខ្លួនសុំច្បាប់ពីអាជ្ញាធរហើយ។ ត្រង់ថា ដីរបស់អ្នកស្រី មានទំហំប្រវែងប៉ុន្មានមិនដឹងទេ ព្រោះកាលទិញមិនបានមើលឯកសារអស់។

សម្រាប់លោក គិន ប៊ូកាន តំណាងភរិយារបស់លោកឈ្មោះ ម៉ម សុថាវី ក៏ធ្លាប់និយាយថា ដីដែលដាំដំណាំ និងកញ្ចុះទើបសង់នេះជាកន្លែងអង្គុយកម្សាន្ត ដែលជាកម្មសិទ្ធិរបស់ខ្លួន៣ឆ្នាំមកហើយ ដូច្នេះបើអាជ្ញាធរតម្រូវរុះរើកញ្ចុះ ព្រមទាំងរក្សាទុកដីចំណីព្រែក២០ម៉ែត្រលោកក៏យល់ព្រមដែរ។ រីឯការចោទប្រកាន់ថាគាត់ចាក់ដីលុបមាត់ព្រែកគឺមិនពិតទេ។

គួរជម្រាបថា ទោះបីជាមានការបដិសេធពីភាគីម្ចាស់ដីទាំង២នាក់យ៉ាងណាក្តី នៅពេលនេះ អាជ្ញាធរបានអះអាងជាផ្លូវការហើយថា ពួកគេពិតជារំលោភបំពានដីជើងភ្នំធម្មជាតិ ចាក់ដីចូលមាត់ព្រែក និងសាងសង់សំណង់ទុនរឹងមាំខុសច្បាប់ទាំងស្រុក៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម