កូវីដ-១៩
WHO ទទួលស្គាល់កូវីដបំប្លែងខ្លួន ឥណ្ឌា ពិតជាអាចយកឈ្នះវ៉ាក់សាំងបច្ចុប្បន្ន ហើយបានបន្ថែមវ៉ារ្យ៉ង់នេះក្នុងបញ្ជីវីរុសរបស់ខ្លួន
អង្គការសុខភាពពិភពលោក (WHO) បានបន្ថែមជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីរបស់ឥណ្ឌា ចូលក្នុងបញ្ជីនៃវ៉ារ្យ៉ង់ថ្មី ដែលចាំបាច់ត្រូវតាមដានយ៉ាងដិតដល់ ចំពោះសញ្ញានៃការចម្លងខ្ពស់ជាងមុន និងសក្តានុពលកាន់តែច្រើននៃវ៉ារ្យង់នេះ បន្ទាប់ពីត្រូវបានរាយការណ៍ វាមានសមត្ថភាពគេចផុតពីភាពស៊ាំរបស់មនុស្ស ។
ទន្ទឹមនោះ WHO បានជំរុញឲ្យអាជ្ញាធរសុខាភិបាលនៅទូទាំងពិភពលោក រាយការណ៍អំពីករណីនានាដែលពាក់ព័ន្ធនឹងវ៉ារ្យង់ដែលមានឈ្មោះថា B.1.617 បន្ទាប់ពីវ៉ារ្យង់នេះមិនធ្វើឲ្យវ៉ាក់សាំងមានប្រសិទ្ធភាពលើវាឡើយ ។
វ៉ារ្យ៉ង់នេះ ត្រូវបានគេជឿថា ជាហេតុផលមួយសម្រាប់ការកើនឡើងនៃការឆ្លងថ្មីៗ នៅក្នុងប្រទេសឥណ្ឌា ។ ចំនួនករណីឆ្លងថ្មីប្រចាំថ្ងៃ នៅក្នុងប្រទេសនេះ មានលើសពី ៣០ ម៉ឺននាក់ ខណៈចំនួនអ្នកស្លាប់ក្នុងមួយថ្ងៃៗមានដល់ ២,០០០ នាក់ឯណោះ ។
WHO បាននិយាយថា រហូតមកដល់ពេលនេះ វ៉ារ្យង់ឥណ្ឌា ត្រូវបានបញ្ជាក់នៅក្នុងប្រទេសយ៉ាងតិច ១៧ ផ្សេងទៀត រួមមាន ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងសិង្ហបុរី ជាដើម ។
បន្ថែមពីនេះ WHO ក៏បានកំណត់វ៉ារ្យ៉ង់នេះថាជា “វ៉ារ្យ៉ង់ត្រូវយកចិត្តទុកដាក់” នៅក្នុងរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ។
វ៉ារ្យ៉ង់នេះមានការវិវត្តលក្ខណៈចំនួន ៣ ដែលអាចបង្កើនការចម្លងរបស់វីរុស និងកាត់បន្ថយការងាររបស់អង់ទីគ័រប្រឆាំងនឹងវា ។
ស្របពេលជាមួយគ្នានេះ របាយការណ៍បាននិយាយថា ការវិភាគនៃករណីនៅក្នុងប្រទេសឥណ្ឌា បានបង្ហាញថា វ៉ារ្យ៉ង់នេះកំពុងមានការកើនឡើងយ៉ាងឆាប់រហ័សនៃការឆ្លង ។
ដោយសំដៅទៅលើការកើនឡើង ករណីឆ្លងនៅក្នុងប្រទេសឥណ្ឌា WHO បាននិយាយថា វាប្រហែលជាមានការលំបាក ក្នុងការអនុវត្តវិធានការប្រឆាំងនឹងមេរោគ នៅពេលដែលព្រឹត្តិការណ៍សាសនាធំៗ កំពុងត្រូវបានធ្វើឡើងនៅក្នុងប្រទេស ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ WHO ជំរុញឲ្យបន្តចាក់វ៉ាក់សាំងរោគរាតត្បាតផ្សេងទៀតជាធម្មតា ព្រោះវាក៏សាហាវដូច កូវីដ ដែរ
ចុចអាន ៖ មេ WHO ចែករំលែកវិធី ៥ យ៉ាងដល់ប្រជាជនទូទាំងពិភពលោកអនុវត្ត អំឡុងជំងឺកូវីដ ១៩
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ