កូវីដ-១៩
ឥណ្ឌាផុងកាន់តែជ្រៅ! ដឹងពេទ្យមើលលែងទាន់ អ្នកខ្លះលោតសម្លាប់ខ្លួន អ្នកខ្លះសម្លាប់កាត់ក្បាលប្រពន្ធ ព្រោះឆ្លងកូវីដ
រឿងរ៉ាវខ្លោចចិត្តជាច្រើនបានកើតឡើងនៅក្នុងប្រទេសឥណ្ឌា ដូចជាអ្នកជំងឺធ្ងន់ធ្ងរបំផុតត្រូវបានគេទុកចោលឲ្យស្លាប់ ដោយសារតែមិនមានអុកស៊ីសែនគ្រប់គ្រាន់ ខណៈអ្នកខ្លះទៀតសម្រេចចិត្តធ្វើអត្តឃាតបញ្ចប់ជីវិត ដោយលោតពីដំបូលមន្ទីរពេទ្យ ចំពេលមានកង្វះខាតឧបករណ៍ព្យាបាល។

ចំពោះរឿងរ៉ាវដ៏គួរឲ្យរន្ធត់មួយនៅរដ្ឋ West Bengal, បុរសម្នាក់ត្រូវបានគេអះអាងថា បានលោតសម្លាប់ខ្លួនពីដំបូលមន្ទីរពេទ្យ កាលពីថ្ងៃសៅរ៍បន្ទាប់ពីគាត់ ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ គាត់បានវាយបំបែកបង្អួចនៃបន្ទប់ដែលគាត់ព្យាបាល ដើម្បីឡើងទៅដំបូលមន្ទីរពេទ្យ។

ចំណែកនៅទីក្រុង Patna នៃរដ្ឋ Bihar, បុគ្គលិកផ្លូវដែកម្នាក់ ត្រូវបានគេរាយការណ៍ថា បានកាត់ក្បាលប្រពន្ធរបស់គាត់ បន្ទាប់ពីនាង តេស្តវិជ្ជមានជំងឺកូវីដ-១៩។ បន្ទាប់មក បុរសជាប្តីបានលោតពីផ្ទះ សម្លាប់ខ្លួនតាមក្រោយ។

ដើម្បីដោះស្រាយវិបត្តិកូវីដ រដ្ឋាភិបាលឥណ្ឌាបានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងបញ្ជូនកងទ័ពដើម្បីទប់ទល់នឹងរលកស្លាប់ទី២ ដែលកំពុងធ្វើឲ្យប្រព័ន្ធសុខាភិបាលរបស់ប្រទេសឥណ្ឌា ឈានទៅរកការដួលរលំ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងករណីថ្មីនិងការស្លាប់កាន់តែខ្លាំងឡើង ហើយមានការភ័យខ្លាចថា វីរុសបំប្លែងខ្លួន អាចរួមចំណែកដល់មហន្តរាយដែលកំពុងកើតមានឡើង។

តួលេខករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសនេះ មានចំនួន ៣២,៣១៤៤នាក់ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ខណៈអ្នកស្លាប់ថ្មីមានចំនួន ២,៧៧១នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ភស្តុតាងច្បាស់ៗ វីរុសបំប្លែងខ្លួនឥណ្ឌា អាចយកឈ្នះវ៉ាក់សាំងបច្ចុប្បន្នបាន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ