ព័ត៌មានជាតិ
កូនប្រសាស្រវឹងស្រាកាប់ឪពុក ក្មេកដាច់ស្លឹកត្រចៀកម្ខាង
កំពង់ឆ្នាំង ៖ បុរសជាឪពុកក្មេកម្នាក់ បានរងរបួសដាច់ស្លឹកត្រចៀកខាងស្ដាំម្ខាងដោយពេលដែលគាត់កំពុងអង្គុយហូបមី ត្រូវបានកូនប្រសាប្រុសស្រវឹងស្រា យកកាំបិតប៉័ងតោកាប់ដាច់ស្លឹកត្រចៀកខាងស្ដាំម្ខាងរបួសធ្ងន់។
ហេតុការណ៍ខាងលើនេះ កើតឡើងនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ នៅចំណុចផ្ទះរបស់ឈ្មោះ បិន វ៉ុន ភេទប្រុស ដែលស្ថិតនៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចនគរបាលមូលដ្ឋានឃុំជ្រៃបាក់ បានឲ្យដឹងនៅល្ងាចថ្ងៃទី២៨ ខែមេសានេះថា ករណីហិង្សា ក្នុងគ្រួសារខាងលើនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ ឃឹម សារិទ្ធ ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរជាកូនប្រសា ផឹកស៊ីស្រវឹងបានយក កាំបិតប៉័ងតោ កាប់ទៅលើឪពុកក្មេកឈ្មោះ ប៊ិន វ៉ុន ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅ ភូមិឃុំស្រុកជាមួយគ្នា បណ្តាលឲ្យដាច់ស្លឹកត្រចៀកខាងស្ដាំរបួសធ្ងន់។
សមត្ថកិច្ចនគរបាលបានឲ្យដឹងទៀតថា ជនរងគ្រោះមិនដឹងជាមានទំនាស់ពាក្យសំដីគ្នាជាមួយកូនប្រសាពីពេលណាមកទេ បែរជាកូនប្រសាកាប់គាត់ឲ្យរបួសបែបនេះ។ និងក្រោយពេលកើតហេតុជនដៃដល់ជាកូនប្រសា បានរត់គេចខ្លួនបាត់។
ជនរងគ្រោះក្រោយពេលកើតហេតុ ត្រូវបានក្រុមគ្រួសារនាំយកទៅមណ្ឌលសុខភាពឃុំ តែដោយស្ថានភាពធ្ងន់ទើបបញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដើម្បីជួយសង្គ្រោះឲ្យទាន់ពេលវេលាផងដែរ។
ករណីនេះ ក្រោយកើតហេតុមន្ត្រីនគរបាលជំនាញបានចុះពិនិត្យកន្លែងកើតហេតុ និងប្រមូលវត្ថុតាងនិងបានកសាងសំណុំរឿងបញ្ជូនទៅស្នងការនគរបាលខេត្តចាត់ការបន្តទៅតាមនីតិវិធី៕
ដោយ ៖ ឈៀងថារិទ្ធ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៦ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង