ព័ត៌មានជាតិ
ដំណឹងល្អ!! វ៉ាក់សាំងស៊ីណូហ្វាម ចំនួន៤០ម៉ឺនដូស ដឹកមកដល់ព្រលានយន្តហោះនៃប្រទេសកម្ពុជា
ភ្នំពេញ ៖ វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ចំនួន៤០ម៉ឺនដូស នឹងដឹកមកដល់ព្រលានយន្តហោះនៃប្រទេសកម្ពុជា នេះបើតាមស្ថានទូតចិនបានឲ្យដឹង។

ស្ថានទូតចិនបានបន្តថា វ៉ាក់សាំងកូវីដ ដែលជាជំនួយជំហានទី៣ របស់ចិនជូនចំពោះកម្ពុជាបានមកដល់រាជធានីភ្នំពេញ នាល្ងាច ថ្ងៃទី២៨ ខែមេសា ជំនួយឥតសំណងជំហានទី៣ របស់ភាគីចិនជូនចំពោះភាគីកម្ពុជាជាវ៉ាក់សាំងកូវីដចំនួន ៤០ ម៉ឺនដូសបានមកដល់រាជធានីភ្នំពេញតាមរយៈជើងហោះហើរស៊ីវិល។

នេះជាជំនួយឥតសំណងរបស់ចិនជាវ៉ាក់សាំងជំហានទី ៣ បន្ទាប់ពីជំហានទី ១ ចំនួន ៦០ ម៉ឺនដូស និងជំហានទី២ ចំនួន ៧០ ម៉ឺនដូស។

ចិននិងកម្ពុជាជាបងប្អូនល្អប្រៀបដូចដៃនិងជើង ជាដៃគូល្អដែលស្គាល់ចិត្តគ្នាទៅវិញទៅមក។ ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺវីរុស រដ្ឋាភិបាលនិងប្រជាជនចិនតែងឈរជាមួយរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាជានិច្ច រួមគ្នាពុះពាររាល់ឧបសគ្គទាំងឡាយ។

បច្ចុប្បន្ន ក្រោមស្ថានភាពដ៏តឹងតែងនៃជំងឺវីរុសកូវីដ-១៩ ក្នុងប្រទេសកម្ពុជា ភាគីចិនតែងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការទប់ស្កាត់នឹងជំងឺវីរុសតាមគ្រប់មធ្យោបាយជាមួយភាគីកម្ពុជា។ ម្យ៉ាងវិញទៀតភាគីចិនបានប្រគល់ជំនួយនិងវ៉ាក់សាំងតាមការបញ្ជាទិញយ៉ាងទាន់ពេលវេលាជូនដល់ភាគីកម្ពុជា មួយវិញទៀតក៏បានជួយភាគីកម្ពុជាលើកកម្ពស់សមត្ថភាពក្នុងការតេស្តរកជំងឺវីរុសកូវីដ-១៩។

មន្ទីរពិសោធន៍តេស្តសំណាកក្នុងខេត្តព្រះសីហនុ ដែលជាជំនួយរបស់រដ្ឋាភិបាលចិនជូនចំពោះប្រទេសកម្ពុជាត្រូវបានប្រគល់និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីប៉ុន្មានថ្ងៃមុន។ ដើម្បីជួយអ្នកជំងឺកូវីដ មានអាការៈធូរស្បើយ ភាគីចិនថ្មីៗនេះបានផ្តល់ជំនួយជាឱសថបុរាណចិន LIANHUA QINGWEN ដែលមានតម្លៃសរុប ២០ ម៉ឺនដុល្លារសហរដ្ឋអាមេរិកជូនដល់ក្រសួងសុខាភិបាលកម្ពុជា។

ទាំងនេះបានបង្ហាញពីមិត្តភាពដ៏សែនជ្រាលជ្រៅបំផុត របស់ប្រជាជនចិនជូនចំពោះប្រជាជនកម្ពុជា។ យើងខ្ញុំជឿជាក់ថា ស្ថិតក្រោមម្លប់បារមីដ៏ត្រជាក់ត្រជំរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាប្រាកដជាអាចពុះពាររាល់ឧបសគ្គ និងអាចយកឈ្នះយ៉ាងជោគជ័យជាមួយជំងឺវីរុសកូវីដ-១៩ក្នុងពេលឆាប់ៗនេះជាមិនខាន៕
កែសម្រួលដោយ ៖ នាគព័ន្ធ








-
សន្តិសុខសង្គម១១ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១២ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង