Connect with us

សុខភាព

តែ​បៃតង​ ក៏មាន​ប្រយោជន៍​ច្រើន​ចំពោះ​ក្មេងៗដែរ

បានផុស

នៅ

តែ​បៃ​តង​សម្បូរ​ទៅ​ដោយ​សារធាតុ​Catechins ​ដែល​ជា​សារធាតុ​ចិញ្ចឹម​​ប្រឆាំង​នឹង​ជំងឺ​ផ្សេងៗ​ ដែល​អាច​ការពារ​​​យើង​ពី​ជំងឺ​បេះដូង​ និង​ជំងឺ​មហារីក​មួយ​ចំនួន​ផង​ដែរ។​ ចំពោះ​កុមារ​​ សារធាតុ​Catechins ​នេះ​អាច​ជួយ​ប្រឆាំង​នឹង​​ការ​ពុក​ធ្មេញ ជំងឺ​​ផ្ដាសាយ​ ​ ក៏​ដូចជា​ជួយ​ថែទាំ​បេះដូង​ក្មេង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។​ ហេតុ​​នេះ​ហើយ​ ប៉ា​ម៉ាក់​គួរ​បញ្ចូល​ភេសជ្ជៈ​​មួយ​ប្រភេទ​​នេះ​ទៅ​ក្នុង​របប​អាហារ​របស់​កូន​ៗ​ ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ជា​ច្រើន​​សម្រាប់​​សុខភាព​ពួក​គេ​។

http://www.listfree.org/117754-cc-tea-now-available-on-ebay-in.html CC Tea  now available on eBay.in CC Tea is a naturally… | Kids teeth, Asian kids,  Lemongrass tea
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

. ​​សុខភាព​មាត់​​ធ្មេញ​ល្អ

​ជា​ទូទៅ​ កុមារ​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​កើត​ជំងឺ​ពុក​ធ្មេញ។​ យោង​តាម​ការសិក្សា​មួយ​ បាន​បង្ហាញ​ថា​សារធាតុ​phytonutrient catechins នៅ​ក្នុង​តែ​បៃតង​ អាច​ការពារ​មាត់​ធ្មេញ​របស់​កុមារ​​ ប្រឆាំង​នឹង​បញ្ហា​ប្រហោង​ធ្មេញ​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី​ ហើយ​​សមាសធាតុ​ផ្សំស្ពានធ័រ​​​អាច​​ជួយ​កាត់​បន្ថយ​ក្លិន​មាត់​មិន​ល្អ​ថែម​ទៀត​ផង​។

How To Make Iced Green Tea Latte - Best Thai Green Tea Latte

. ប្រឆាំង​នឹង​ជំងឺ​ផ្ដាសាយ

​​​​​​បន្ថែម​ពី​នេះ​ សារធាតុ​Catechins​ក៏​អាច​ជួយ​ការពារ​កូន​របស់​យើង​ពី​ជំងឺ​ផ្ដាសាយ​បាន​ផង​ដែរ។​ យោង​តាម​ការ​សិក្សា​ដែល​ផ្សាយ​ដោយ​ The Journal of Nutrition បាន​បង្ហាញ​ថា​ ក្មេង​ដែល​ញ៉ាំ​តែ​បៃតង​ចាប់​ពី​១​ពែង​ដល់​៥​ពែង​ក្នុង​មួយ​ថ្ងៃ​ ប្រឈម​នឹង​ជំងឺ​ផ្ដាសាយ​តិចតួច​ បើ​ប្រៀបធៀប​ទៅ​នឹង​ក្មេង​ដែល​មិន​ញ៉ាំ​តែ​បៃតង​សោះ​។

៣. ជួយ​ថែទាំ​​សុខភាព​បេះដូង

Premium Photo | Cute asian girl drinking ice milk green tea

​​

ការ​មានកំណកខ្លាញ់នៅ​ក្នុង​សរសៃ​ឈាម​​ គឺ​ចាប់ផ្ដើម​តាំង​ពី​​យើង​នៅ​​​វ័យ​ក្មេង​​ម្ល៉េះ​។​ ដូច​នេះ​ ការ​ចាត់​វិធានការ​ដើម្បី​លើក​កម្ពស់​សុខភាព​បេះដូង​ មាន​សារសំខាន់​ណាស់ ពីព្រោះ​វា​អាច​ការពារ​​ការ​វិវត្ត​ទៅ​រក​ជំងឺ​​បេះដូង​នៅ​ពេល​ដែល​​​ក្មេង​ៗ​ធំ​ពេញ​វ័យ​។​ ជាក់​ស្ដែង​ បញ្ចូល​តែ​បៃតង​ទៅ​ក្នុង​របប​អាហារ​របស់​ក្មេង ​អាច​ជួយ​បង្កើន​សុខភាព​បេះដូង​​​ដល់​ពួក​គេ​បាន​យ៉ាង​ល្អ​ប្រសើរ​។ យោង​តាម​ការ​សិក្សា​មួយ​ បាន​បង្ហាញ​ថា​​ ការ​​ញ៉ាំ​ភេសជ្ជៈ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​Catechins​ ​អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម​ និង​កម្រិត​កូលេស្តេរ៉ូល​​​ចំពោះ​ក្មេង​ៗ​ដែល​លើស​ទម្ងន់​បាន​យ៉ាង​អស្ចារ្យ​៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ញ៉ាំយ៉ាអ៊ួ ថែមពីលើរបបអាហារប្រចាំថ្ងៃ ជួយបង្ការពីហានិភ័យមហារីក

ចុចអាន៖ ៥ យ៉ាង​ងាយ​ៗ ​​​សុខភាព​​​​ល្អ​មិន​បាច់​ចំណាយ​ច្រើន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤៩ វិនាទី មុន

ស្ត្រីមានផ្ទៃពោះជិតគ្រប់ខែម្នាក់ មិនស្រួលខ្លួន ឈឺក្បាល ទិញថ្នាំ Panadol លេប ២ គ្រាប់ ក៏គាំងបេះដូងស្លាប់

ព័ត៌មានជាតិ៤ នាទីutes មុន

ក្រសួងការងារ បើកវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្រ្តបង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» លើកទី២

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ត្រីបាឡែនជាង​៣០ក្បាល ជាប់គាំងនៅលើឆ្នេរខ្សាច់នូវែលសេឡង់ ត្រូវបាន​ជួយសង្គ្រោះ​

ព័ត៌មានជាតិ១៥ នាទីutes មុន

ភាគីថៃស្នើកិច្ចសហការជាមួយកម្ពុជាលើការបោសសម្អាតមីនតាមព្រំដែនកម្ពុជា-ថៃ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

រុស្ស៊ី គំរាម​ប្រើ​គ្រប់​មធ្យោបាយ​ឆ្លើយ​តប បើ​កូរ៉េ​ខាង​ត្បូង​ជួយ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម