Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​គ្រូ​ពេទ្យ​ឥណ្ឌា​វ័យ​ក្មេង​ម្នាក់​កំពុង​មាន​ផ្ទៃ​ពោះ​ស្លាប់​ដោយ​កូវីដ​-​១៩​

បានផុស

នៅ

អ្នក​គ្រូ​ពេទ្យ​​ម្នាក់​នៅ​រដ្ឋ Kerala ប្រទេស​ឥណ្ឌា​បាត់​បង់​ជីវិត​ទាំង​វ័យ​ក្មេង​ និង​កំពុង​មាន​ផ្ទៃពោះ​ពីជំងឺ​រាត​ត្បាត​ដ៏​កាច​សាហាវ​កូវីដ-១៩​ដែល​កំពុង​​វាយ​ប្រហារ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ប្រទេស​ឥណ្ឌា។

វេជ្ជបណ្ឌិត​វ័យ​ក្មេង​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ Maha Basheer រស់​នៅទី​ក្រុង​ Kozhikode បានឆ្លង​កូវីដ-១៩ និង​បាន​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ Mangalur ​ជា​កន្លែង​នាង​បាន​បាត់​បង់​ជីវិត​កាល​ពី​ថ្ងៃ​អង្គារ៍ ទី​២៧​ ខែ​មេសា កន្លង​ទៅ​នេះ។

អ្នក​គ្រូ​ពេទ្យ​Basheer
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ក្រុម​គ្រួសារ​បាន​ឲ្យ​ដឹង​ថា នាង​មាន​អាយុ​២៥​ឆ្នាំ និង​កំពុង​មាន​ផ្ទៃ​ពោះ​៥​ខែ​ផង។  

នាង​​ Basheer កើត​ក្នុង​គ្រួសារ​ដែល​ជា​គ្រូ​ពេទ្យ​ និង​បាន​រៀន​ពេទ្យ​នៅ​មហាវិទ្យាល័យ​សុខាភិបាល Kanachur Medical។ នាង​បាន​រៀប​ការ​ជា​មួយ​ប្តី​ដែល​ជា​វេជ្ជបណ្ឌិត​ដែរ។

ក្រុម​គ្រួសារ​បាន​និយាយ​ថា Basheer បាន​ធ្វើ​តេស្ត​​អវិជ្ជមាន​​កូវីដ-១៩កាល​ពី​ថ្ងៃ​អាទិត្យ ប៉ុន្តែមិន​បាន​ទៅ​ផ្ទះ​ទេ​គឺ​​​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ ដោយ​សារ​ពិបាកដក​ដង្ហើម។​ បន្ទាប់​ពី​ដេក​ពេទ្យ​ព្យាបាល​បាន​ប្រមាណ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ អាការ​កាន់​តែ​ធ្ងន់​ធ្ងរ និង​បាន​បាត់​បង់​ជីវិត​នៅ​ថ្ងៃ​អង្គារ៍។

តាម​ទិន្នន័យ​ពី​ក្រសួង​សុខាភិបាល​ឥណ្ឌា​​​ថា ករណី​ស្លាប់​​ក្នុង​រយៈ​ពេល​​​២៤​ម៉ោង​ដែល​បាន​ចេញ​​កាល​ពី​ម្សិល​មិញ​​មាន​ចំនួន ៣២៩៣​នាក់ ដែល​បាន​ធ្វើ​ឲ្យ​តួលេខ​ស្លាប់​សរុប​ឡើង​ដល់ ២០១ ១៨៧​នាក់​។

ចំពោះ​​អ្នក​ឆ្លង​ថ្មី​​​គឺ​មាន​ចំនួន ៣៦២ ៧៥៧​នាក់​ដែល​ខ្ពស់​បំផុត​​បំបែក​កំណត់​ត្រា​ពិភព​លោក​​កាល​​​​ពី​ថ្ងៃ​ចន្ទ​ដែល​​ជា​ចំនួន​កំណត់​ត្រា​ខ្ពស់​បំផុត​ក្នុង​លោក ៣៥២​៩៩១​នាក់៕​​

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ indiatime

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រយៈពេល១០ឆ្នាំ សម្តេចតេជោ និងភរិយា សង់ផ្ទះជិត១០០០ខ្នង ជូនអតីតយុទ្ធជនក្នុងខេត្តពោធិ៍សាត់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ​ពង្រឹង​វិធានការ​អធិការកិច្ចការងារលើ សហគ្រាស គ្រឹះស្ថាន ដើម្បីធានាបាននូវអនុវត្តការបើកផ្តល់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍សម្រាប់កម្មករនិយោជិត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សន្ទស្សន៍ទំនុកចិត្តឧស្សាហកម្មថៃ ធ្លាក់ចុះក្នុងខែធ្នូ ដោយកម្សោយតម្រូវការក្នុងស្រុក

ចរាចរណ៍៣ ម៉ោង មុន

ស្នងការរាជធានី៖ កំណាត់ផ្លូវ៦០ម៉ែត្រនឹងត្រូវចាប់ល្បឿនកំណត់ពីពេលនេះតទៅ

ព័ត៌មានជាតិ៤ ម៉ោង មុន

តើរាជរដ្ឋាភិបាលកម្ពុជាបានគិតគូ និងដាក់ចេញវិធានការអ្វីខ្លះលើបញ្ហាកសិផល ពិសេសតម្លៃស្រូវ?

Sokha Hotels

ព័ត៌មានពេញនិយម