Connect with us

សុខភាព

ការសិក្សាមួយ​បង្ហាញថា អង្គុយយូរពេកអាចបង្កើនហានិភ័យកើតជំងឺមហារីក

បានផុស

នៅ

ការ​សិក្សា​ថ្មី​ចេញ​ផ្សាយ​ថ្ងៃ​ទី​១៨ ខែមិថុនា​ ឆ្នាំ ២០២០ នៅ​ JAMA Oncology បាន​លើក​ឡើង​ថា​ការ​អង្គុយ​ច្រើន​ពេក​អាច​បង្កើន​ហានិភ័យ​ជំងឺ​មហារីកបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សិក្សា​ថ្មី​នេះ​គឺជា​ការ​សិក្សា​ដំបូង​បង្ហាញ​ទំនាក់ទំនង​ខ្លាំង​រវាង​ការ​មិន​ធ្វើ​ចលនា និង​ការ​ស្លាប់​ដោយសារ​ជំងឺ​មហារីក។ ប៉ុន្តែ​ការ​ជំនួស​ការ​អង្គុយ​ដោយ​ធ្វើ​ចលនាប្រើ​កម្លាំង​​ស្រាល មធ្យម ឬ​ច្រើន​អាច​កាត់បន្ថយ​ហានិភ័យ​នេះ​បាន។ ការ​រកឃើញ​នេះ​បង្ហាញ​ពី​សារសំខាន់​នៃ​ការ​អង្គុយ​តិច និង​ធ្វើ​ចលនា​ច្រើន។

ការសិក្សា​នេះ​បាន​ឲ្យ​មនុស្ស ៨ ០០០​នាក់​ពាក់​ឧបករណ៍​តាមដាន​សកម្មភាព​ប្រចាំថ្ងៃ​របស់អ្នកទាំងនោះ​​រយៈពេល​៧ថ្ងៃ​ជាប់គ្នា​ច គិត​​ឆ្នាំ​២០០៩ ដល់ ២០១៣ ហើយអ្នក​ចូលរួម​ទាំង​នេះ​មិន​មាន​ជំងឺមហារីក​ពេល​ចាប់ផ្តើម​ការសិក្សា​នេះ​ទេ។

Coronavirus and the Cancer Patient - The New York Times

អ្នក​ចូលរួម​ទាំង​អស់​​គឺ​ជា​ចំណែក​មួយ​នៃ​ការសិក្សា​ដ៏​ធំមួយនេះ ដែល​មាន​​​ឈ្មោះ​ថា REGARDS (RE’sons for Geographic and Racial Differences in Stroke) ដែល​សិក្សា​ទៅលើ​មូលហេតុ​សម្រាប់​ភាពខុសគ្នា​នៃ​តំបន់ និង​ពូជសាសន៍​នៃ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល។ ការសិក្សា​ REGARDS មាន​អ្នក​ចូលរួម​ជាង​៣០ ០០០​នាក់​ដែល​មាន​អាយុ​ច្រើន​ជាង​៤៥ឆ្នាំ​ និង​ធ្វើ​ឡើង​ចន្លោះ​ឆ្នាំ​២០០៣ និង​២០០៧។ ក្រោយ​ពី​តាមដាន​រយៈពេល​៥​ឆ្នាំ អ្នកស្រាវជ្រាវ​បានរកឃើញ​ថា​អ្នក​មិន​ធ្វើ​ចលនា​មាន​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយសារ​ជំងឺ​មហារីក​ខ្ពស់​រហូត​ដល់​៨២% បើ​ធៀប​នឹង​អ្នក​ធ្វើ​ចលនា​ច្រើន​ទោះបីជា​ក្រោយ​ពេល​កែ​តម្រូវ​អាយុ ភេទ និង​ស្ថានភាព​ជំងឺរួច​ហើយ​​ក៏​ដោយ។

ការ​សិក្សា​ពីមុន​បាន​ឲ្យដឹង​ថា​ការ​ស្លាប់​ដោយសារ​ជំងឺ​មហារីក​ជាង​៥០%​អាច​បង្ការ​បាន​តាមរយៈ​របៀប​នៃ​ការ​រស់នៅ​ដូចជា​របប​អាហារ ការ​ហាត់ប្រាណ និង​ការ​មិន​ជក់​បារី។ ​នៅ​ពេល​បង្ហាញ​ពី​ទំនាក់ទំនង​រវាង​ការ​អង្គុយ​ និង​ជំងឺ​មហារីក ការ​សិក្សា​ពី​មុន​ពឹងផ្អែក​លើ​ការ​រាយការណ៍​របស់​អ្នក​ចូលរួម។

Response to Anemia Treatment Differs in Lymphoma, Multiple Myeloma -  Oncology Nurse Advisor

ដោយឡែក ការសិក្សា​ថ្មី​នេះ​តម្រូវ​ឲ្យ​អ្នក​ចូលរួម​ពាក់​ឧបករណ៍​តាមដាន​ដែល​អ្នក​វិទ្យាសាស្ត្រ​អាច​ធ្វើ​ការ​សន្មត​បាន​ត្រឹមត្រូវ​ជាង​មុន​ទាក់ទង​នឹង​ឥទ្ធិពល​នៃ​ការ​ហាត់ប្រាណ។ ពួកគេ​បាន​រកឃើញ​ថា​អ្នក​ដែល​ជំនួស​ការ​អង្គុយ​ដោយ​ហាត់ប្រាណ​ស្រាលៗដូចជា​ការ​ដើរ​ត្រឹមតែ​៣០​នាទី​អាច​កាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​រហូតដល់​៨%។ សម្រាប់​ការ​ហាត់ប្រាណ​ដោយ​ប្រើ​កម្លាំង​មធ្យម​គឺ​កាន់​តែ​មាន​ប្រយោជន៍​ដោយ​កាត់បន្ថយ​ហានិភ័យ​ជំងឺ​មហារីក​រហូតដល់​៣១%។ ការ​ហាត់ប្រាណ​ដោយ​ប្រើ​កម្លាំង​មធ្យម​រួមមាន​​ជិះកង់ ​ដើរ ហាត់ប្រាណក្នុងទឹក (water aerobics)​រាំ ធ្វើ​សួន និង​លេង​វាយកូនបាល់​ជាដើម។

តាមរយៈការសិក្សានេះ​ ការ​បន្ថែម​ការ​ធ្វើ​ចលនា​៣០​នាទី​ទៅ​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ស្លាប់​ដោយ​ជំងឺ​មហារីក៕

អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ

ចុចអាន៖ ញ៉ាំយ៉ាអ៊ួ ថែមពីលើរបបអាហារប្រចាំថ្ងៃ ជួយបង្ការពីហានិភ័យមហារីក

ចុចអាន៖ ការស្រាវជ្រាវអះអាងថា ឧស្សាហ៍ហូបផ្សិតអាចកាត់បន្ថយហានិភ័យជំងឺមហារីកបាន ៤៥ ភាគរយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៨ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ២៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ព័ត៌មានជាតិ២២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម