កូវីដ-១៩
ស្លុតចិត្ត! វីដេអូសពអ្នកស្លាប់ដោយសារកូវីដនៅឥណ្ឌា ដាក់តម្រៀបជួរគ្នា រង់ចាំសាច់ញាតិមកយក
វីដេអូឃ្លីបដែលថតនៅមន្ទីរពេទ្យមួយក្នុងទីក្រុង Ahmedabad នៃរដ្ឋ Gujarat បានគូសបញ្ជាក់ពីភាពធ្ងន់ធ្ងរនៃវិបត្តិកូវីដក្នុងប្រទេសឥណ្ឌា ដោយវីដេអូនេះបានបង្ហាញពី សាកសពដាក់តម្រៀបជួរគ្នានៅសាលដាក់សព រង់ចាំសាច់ញាតិមកយកទៅបូជាឬបញ្ចុះដោយខ្លួនឯង។
ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅប្រទេសឥណ្ឌា បានកើនលើស២០០,០០០នាក់ហើយ ស្របពេលប្រទេសនេះនៅតែបន្តប្រឈមមុខនឹងកង្វះគ្រែមន្ទីរពេទ្យ អុកស៊ីសែន និងការផ្គត់ផ្គង់ចាំបាច់ដទៃទៀត។
រលកទី២ដ៏សាហាវនៃវីរុសកូរ៉ូណា ត្រូវបានគេមើលឃើញថា មានមនុស្សយ៉ាងតិច៣០០,០០០នាក់ បានធ្វើតេស្តវិជ្ជមានរាល់ថ្ងៃ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។
កាលពីថ្ងៃពុធ ក្រសួងសុខាភិបាល បានកត់ត្រាករណីឆ្លងថ្មីចំនួន៣៦០,៩៦០ករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលនេះជាចំនួនឆ្លងប្រចាំថ្ងៃខ្ពស់បំផុតរបស់ពិភពលោក ហើយនាំឲ្យករណីសរុបរបស់ឥណ្ឌាកើនដល់ជិត ១៨លាននាក់។
វាក៏ជាថ្ងៃដែលមានអ្នកស្លាប់ច្រើនបំផុតផងដែរ ពោលគឺមានអ្នកស្លាប់ចំនួន ៣,២៩៣នាក់ដោយនាំឲ្យអ្នកស្លាប់សរុបកើនដល់ ២០១,១៨៧នាក់។
ចង់ដឹងថាវាគួរឲ្យស្លុតចិត្តប៉ុនណា សូមទស្សនាវីដេអូខាងក្រោម៖
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់