ព័ត៌មានជាតិ
លោកបណ្ឌិត ម៉ី កល្យាណ៖ នៅក្នុងបរិបទកូវីដ១៩ យើងគួរផ្ដោតលើការជួយប្រជាជនក្រីក្រ ជាជាងផ្ដោតលើកំណើនសេដ្ឋកិច្ច
សេដ្ឋកិច្ចប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងកើនឡើង ៤,០% នៅឆ្នាំនេះ និង៥,៥% ក្នុងឆ្នាំ២០២២ ដោយសារការងើបឡើងវិញនៃសេដ្ឋកិច្ចប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗ ដែលជួយជំរុញតម្រូវការសម្រាប់ការនាំចេញរបស់ប្រទេសកម្ពុជា នេះបើយោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះ។
យោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ២០២១ ផលិតកម្មឧស្សាហកម្មត្រូវបានគេរំពឹងថានឹងកើនឡើង ៧,១% ក្នុងឆ្នាំ២០២១ និង៧,០% នៅឆ្នាំ២០២២ ដោយសារការងើបឡើងវិញនៃវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញសម្រាប់ការធ្វើដំណើរ ក៏ដូចជាកំណើននៃឧស្សហកម្មធនស្រាលផ្សេងទៀត ដូចជាផលិតផលអេឡិចត្រូនិច និងកង់។
ចំណែកវិស័យកសិកម្មត្រូវបានរំពឹងថានឹងកើនឡើង ១,៣% ក្នុងឆ្នាំ២០២១ និង១,២% ក្នុងឆ្នាំ ២០២២ ដោយមានការកើនឡើងនៃផលិតកម្មកសិផល បន្ទាប់ពីរងការខូចខាតដោយទឹកជំនន់កាលពីឆ្នាំមុន ការបន្តមានកំណើននៃវារីវប្បកម្ម និងការហក់ឡើងនៃការនាំចេញផលិតផលកសិកម្មទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។
លោកបណ្ឌិត ម៉ី កល្យាណ អ្នកឯកទេសសេដ្ឋកិច្ច និងទីប្រឹក្សាជាន់ខ្ពស់ នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានប្រសាសន៍ថា៖ នៅក្នុងបរិបទកូវីដ១៩សព្វថ្ងៃ យើងគួរផ្ដោតលើការជួយ ប្រជាជនក្រីក្រឱ្យមានបាយហូបសិន ជាជាងផ្ដោតលើកំណើនសេដ្ឋកិច្ច។ ខ្មែរយើងគួរចេះជួយគ្នាពេលលំបាកទើបជារឿងសំខាន់ ចំណែកកំណើនសេដ្ឋកិច្ច៤ ភាគរយដែលជាការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីនេះ អាចទៅដល់អ្នកធូរធារភាគច្រើន ជាជាងអ្នកក្រីក្រក្នុងពេលបច្ចុប្បន្ន។
លោកបណ្ឌិត ម៉ី កល្យាណ បានបន្តថា៖ «អ្វីដែលសំខាន់គឺយើងត្រូវគិតដល់យុទ្ធសាស្រ្តអភិវឌ្ឍសេដ្ឋកិច្ចរបស់យើងក្នុងរយៈពេល៥ឆ្នាំទៅ១០ឆ្នាំទៀតខាងមុខ ថាតើយើងគួរអភិវឌ្ឍសេដ្ឋកិច្ចរបៀបណាទើបប្រជាជនក្រីក្រលែងជួបការលំបាកតទៅទៀត ហើយសេដ្ឋកិច្ចរបស់យើងស្គាល់នូវភាពរីកចម្រើនដើរទាន់ប្រទេសអ្នកមាន។»
សម្រាប់លោកបណ្ឌិត ដោយសារសេដ្ឋកិច្ចយើងពឹឹងផ្អែកលើកសិកម្ម ដូច្នេះតើយើងត្រូវអភិវឌ្ឍវិស័យកសិកម្មរបស់យើងរបៀបណាក្រោយកូវីដ១៩ ដើម្បីធានាសន្តិសុខស្បៀងដល់ប្រជាពលរដ្ឋរបស់យើង។ ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុនយើងឃើញថា នៅពេលជំងឺកូវីដ១៩បាននឹងកំពុងឆ្លងខ្លាំងនៅរាជធានីភ្នំពេញ កសិករនៅទីជនបទមានការលំបាកក្នុងការផ្គត់ផ្គង់ស្បៀងដល់ប្រជាជនក្នុងក្រុងភ្នំពេញ ដែលធ្វើឱ្យទំនិញសំខាន់ៗមួយចំនួនឡើងថ្លៃខ្លាំង៕
អត្ថបទ៖ វ៉ាត វិន
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន
-
នយោបាយ១ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត