កូវីដ-១៩
គ្រូពេទ្យជំនាញផ្លូវដង្ហើមថៃ ពន្យល់ច្បាស់ៗពីអាការឆ្លងកូវីដបំប្លែងខ្លួនអង់គ្លេស ដែលអ្នកគួរដឹង
ចំពោះរោគសញ្ញាអ្នកជំងឺដែលបានឆ្លងកូវីដបំប្លែងខ្លួនថ្មីរបស់ចក្រភពអង់គ្លេស ត្រូវបានពន្យល់លំអិតពីអាការក្រោយឆ្លងដោយគ្រូពេទ្យផ្លូវដង្ហើមនៃខេត្ត សាមុត សាខន។
លោកស្រីវេជ្ជបណ្ឌិត Nittha Oer-areemitr នៃមន្ទីរពេទ្យ Ekachai បាននិយាយថា រោគសញ្ញាដែលទាក់ទងនឹងវ៉ារ្យង់របស់ចក្រភពអង់គ្លេស គឺក្អក គ្រុនក្ដៅ និងហត់នឿយជាខ្លាំង។ លោកស្រីបាននិយាយនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី ១៤ ខែមេសាថា “ អ្នកជំងឺជាធម្មតាមានរោគសញ្ញាដូចខាងលើ បន្ទាប់ពីពួកគេបានឆ្លងពី ៥ ទៅ ៨ ថ្ងៃ។
លោកស្រីនិយាយបន្ថែមទៀតថា ការក្អកត្រូវបានគេឃើញជាទូទៅនៅក្នុងករណីផ្សេងៗគ្នាចំពោះកូវីដបំប្លែងខ្លួនថ្មី។ អ្នកជំងឺដែលបានឃើញជាធម្មតាមានអារម្មណ៍មិនស្រួលនៅពេលដកដង្ហើមវែងៗ។ ម្យ៉ាងទៀតស្លេះរបស់អ្នកជំងឺគឺស្អិត ហើយពេលខ្លះមានឈាមផងដែរ។
ហានិភ័យសំខាន់ៗដែលអាចបង្កឲ្យមានរោគសញ្ញានៃកូវីដបម្លែងខ្លួនថ្មីនេះកាន់តែធ្ងន់ធ្ងរ គឺអ្នកដែលមានរោគធាត់និងទឹកនោមផ្អែម។ ចំណែកអ្នកជំងឺដែលរាគរូសនិងឈឺបំពង់ក ក៏មានហានិភ័យក្នុងការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរដូចគ្នា ។
គួរបញ្ជាក់ថាវ៉ារ្យង់នេះឆ្លងរាលដាលខ្លាំងនៅចក្រភពអង់គ្លេស និងកំពុងជំរុញឲ្យមានរលកទី ៣ ក្នុងប្រទេសថៃ ដែលត្រូវបាននាំយកករណីថ្មីចំនួន ៦១,៦៩៩ អ្នកស្លាប់ ១៧៨ ករណី៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖nationthailand
ចុចអាន៖១០ យ៉ាងត្រូវដឹងពីជំងឺកូវីដបំប្លែងខ្លួនថ្មី ដែលឆ្លងខ្លាំងទ្វេដងរបស់អង់គ្លេស
ចុចអាន៖បញ្ជាក់ច្បាស់ពីក្រសួង វិរុសកូវីដបម្លែងខ្លួនថ្មី អាចចម្លងមនុស្ស ៧ នាក់ជាមធ្យម
-
ចរាចរណ៍៧ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
កីឡា៤ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ