Connect with us

កូវីដ-១៩

ខ្លោចចិត្ត! គ្មានឡានពេទ្យ ម្តាយដឹកសពកូនតាមកង់បី រីឯប្តីលីសពប្រពន្ធដើរជាង៣គីឡូយកទៅបញ្ចុះ នេះជាសោកនាដកម្មកូវីដនៅឥណ្ឌា!

បានផុស

នៅ

ស្រ្តីជាម្ដាយ ត្រូវបានគេថតជាប់ ឃើញដឹកសពកូនប្រុសរបស់គាត់ តាមម៉ូតូកង់បីបន្ទាប់ពីកូនប្រុសស្លាប់ ស្របពេលវិបត្តិជំងឺរាតត្បាតកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា បានបណ្តាលឲ្យតំបន់ជាច្រើនគ្មានឡានពេទ្យដឹក គ្រែមន្ទីរពេទ្យនិងអុកស៊ីសែនអស់គ្មានសល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពីដំបូងឡើយ កូនប្រុសដែលបានស្លាប់នៅក្នុងទីក្រុង Varanasi នៃរដ្ឋ Uttar Pradesh ដោយសារតែមិនបានទទួលការព្យាបាលត្រឹមត្រូវ ត្រូវគេបង្ខំឲ្យដឹកចេញពីមន្ទីរមួយ ទៅមន្ទីរពេទ្យមួយដើម្បីរកគ្រែដេកសម្រាប់ការព្យាបាល។

ស្ថានភាពក្មេងប្រុសកាន់តែធ្ងន់ធ្ងរទៅៗរហូតដល់ស្លាប់។ បន្ទាប់ពីស្លាប់ ម្ដាយរបស់គាត់ ត្រូវបង្ខំចិត្តដឹកសពកូនប្រុសតាមកង់បី ដោយសារតែគ្មានឡានពេទ្យសល់ទាល់តែសោះ។

ចំណែករឿងដ៏គួរឲ្យខ្លោចចិត្តមួយទៀត បុរសជាប្តីដ៏កំសត់ម្នាក់ ត្រូវបានគេឃើញ លីសពប្រពន្ធ ដើរតាមផ្លូវចម្ងាយជាង៣គីឡូម៉ែត្រ យកទៅបញ្ចុះបន្ទាប់ពីនាងស្លាប់ដោយសារជំងឺកូវីដ-១៩។

បុរសដែលមានឈ្មោះថា Swamy ត្រូវបានគេឃើញលីសពប្រពន្ធឈ្មោះ Nagalaxmi ដើរកាត់តាមក្រុង Kamareddy នៅភាគខាងត្បូងរដ្ឋ Telangana កាលពីថ្ងៃទី២៥ខែមេសា។

ប៉ូលិសនៅស្ថានីយ៍រថភ្លើងក្នុងស្រុក ដែលជាកន្លែងនាងបានដួលស្លាប់ បានឲ្យលុយបុរសនោះដើម្បីបង់ថ្លៃបញ្ចុះសពរបស់នាងប៉ុន្តែបានបដិសេធ ប៉ះពាល់ដោយសារខ្លាចឆ្លងវីរុស។

បុរសរូបនោះក៏មិនស្រួលខ្លួនដែរ ហើយនៅទីបំផុតបានទៅដល់ទីបញ្ចុះសពបើទោះបីជាគាត់ត្រូវឈប់ច្រើនដងតាមផ្លូវ​ ដើម្បីដកដង្ហើមក៏ដោយ។

យោង​តាម​ទិន្នន័យ​ក្រសួង​សុខាភិបាល​ឥណ្ឌា​បាន​​បង្ហាញ​ថា ចំនួន​អ្នក​ឆ្លងជំងឺកូវីដ-១៩​ថ្មី​មាន​ ៣៧៩,២៥៧ នាក់ ដែល​ធ្វើ​ឲ្យ​ករណី​ឆ្លង​សរុបរបស់ប្រទេសនេះ ​កើន​ឡើង​ដល់​​ជាង​ ១៨.៣៨​លាន​​នាក់​។

ដោយ​ឡែក​ករណី​ស្លាប់​ថ្មី​មាន​ចំនួន ៣,៦៤៥​នាក់ ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​​ដែល​ធ្វើឲ្យ​តួលេខ​អ្នក​ស្លាប់​សរុប​មាន​ចំនួន ២០៤,៨៣២នាក់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ករណី​ឆ្លងថ្មី​ថ្ងៃ​​នេះឥណ្ឌា​​ជាប់កំណត់​ត្រា​ទៀត ​​សរុប​អ្នក​ឆ្លង​ជាង​​១៨​លាន​នាក់ហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៣ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម