Connect with us

ព័ត៌មានជាតិ

បណ្តេញជនជាតិចិនម្នាក់ចេញ​ពីកម្ពុជារៀងរហូតផ្គើនបម្រាម មិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស

បានផុស

នៅ

អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន នៅថ្ងៃទី ២៩ ខែមេសានេះ បានបញ្ជាឱ្យកម្លាំង​សមត្ថកិច្ចរៀបចំនីតិ​វិធីស្នើសុំ​បណ្តេញ​ជនជាតិចិនម្នាក់ចេញពីប្រទេសកម្ពុជា និងមិនអនុញ្ញាត​ឱ្យចូលទឹកដីនៃព្រះ​រាជាណា​ចក្រកម្ពុជាជារៀងរហូត។

ការបញ្ជារបស់លោកអភិបាលខេត្ត បានកើតឡើង បន្ទាប់ពីជនជាតិចិនរូបនេះ ផ្គើននឹងបម្រាម​ណែនាំ​របស់អាជ្ញាធរ និងមិនអនុវត្តកាតព្វកិច្ចពាក់ម៉ាស។

រដ្ឋបាលខេត្តព្រះសីហនុកាលពីសប្តាហ៍មុន បានប្រកាសផ្អាកអាជីវកម្ម និងការចេញចូលក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ បន្ទាប់ពីរកឃើញករណីឆ្លងរាប់រយនាក់ ជាបន្តបន្ទាប់។ នៅថ្ងៃទី ២៨ ខែមេសា ខេត្តព្រះសីហនុ រកឃើញករណីឆ្លងថ្មីចំនួន ១៨៧ នាក់ ដែលមាន ជាង១០០ ករណី ផ្ទុះចេញពីតំបន់រស្មីមង្គល៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

សន្តិសុខសង្គម២២ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម