កូវីដ-១៩
ភ្នំពេញមានអ្នកឆ្លងកូវីដជាង ១ ០០០ នាក់ ត្រឹមតែពីរថ្ងៃប៉ុណ្ណោះ
ទីក្រុងភ្នំពេញ នៅតែបន្តរកឃើញតួលេខអ្នកឆ្លងប្រចាំថ្ងៃខ្ពស់គួរឲ្យព្រួយបារម្ភ។ សរុបអ្នកឆ្លងពីរថ្ងៃជាប់គ្នាឡើងជាង ១០០០ នាក់ ខណៈម្សិលមិញនេះមានអ្នកឆ្លង ៥៥៨ នាក់ ដោយឡែកថ្ងៃនេះបន្តរកឃើញអ្នកឆ្លងថ្មីបន្ថែម ៥១៨ នាក់ទៀត។
សញ្ញាណមិនថមថយនេះ បង្កក្តីព្រួយបារម្ភចំពោះពលរដ្ឋជិត ២ លាននាក់ នៅទីក្រុងភ្នំពេញដែលត្រូវបន្តអូសបន្លាយនៃការបិទខ្ទប់ ខណៈអ្នកខ្លះកំពុងប្រឈមមុខបញ្ហាជីវភាព។

ប្រមុខរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ថាកម្ពុជាកំពុងស្ថិតនៅមាត់ជ្រោះមរណៈ។ ប្រសិនបើប្រជាពលរដ្ឋមិនរួបរួមគ្នាទេនោះ នឹងឈានទៅរកមរណៈពិតប្រាកដ ដូច្នេះ វិធីតែមួយគត់គឺរួមដៃគ្នាទាំងរដ្ឋ និងប្រជាជន ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១នេះ ក៏បានចេញសារក្រើនរំលឹកដល់ប្រជាពលរដ្ឋខ្មែរ ពីវិបត្តិជំងឺកូវីដដែលអូសបន្លាយ។
លោកជំទាវបានថ្លែងថា វិធានការ៣ការពារ + ៣កុំ + ចាក់វ៉ាក់សាំងកូវីដ-១៩ + នៅផ្ទះ ជាអាវុធដ៏ស័ក្ដិសិទ្ធិសម្រាប់យកឈ្នះសត្រូវអត់ស្រមោលកូវីដ-១៩៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ