Connect with us

KPT+

កុំ​រើស​យក​អាជីព​ដែល​បំផ្លាញ​ជីវិត​​អាពាហ៍ពិពាហ៍​ដោយ​មិន​ដឹង​ខ្លួន

បានផុស

នៅ

​មនុស្ស​គ្រប់គ្នា​អ្នកណា​ក៏​ដូច​អ្នកណា ​តែង​មាន​មហិច្ឆតា​ចង់​មាន​អាជីព​ជោគជ័យ​​ក្នុង​ការ​ផ្គត់ផ្គង់​គ្រួសារ។ ប៉ុន្តែ​ជា​ទូទៅ​មនុស្ស​តែង​​ចំណាយ​ពេល ៤០ ទៅ ៦០ ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ នៅ​កន្លែង​ធ្វើការ​និង​ចំណាយ​ពេល​តិច​ជាមួយ​គ្រួសារ។

ទាំង​នេះ​គឺ​ជា​សញ្ញា​មួយ​ចំនួន​ដែល​ការងារ​កំពុង​តែ​​បំផ្លាញ​ជីវិត​អាពាហ៍ពិពាហ៍​របស់​ពួកគេ ៖

១. មិន​អាច​រក្សា​តុល្យភាព​ដៃគូ​បាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពេលខ្លះ​ដៃគូ​ស្នេហា​បែរជា​​ចាត់​ទុក​ការងារ​ដូចជា​ទារក​ទើប​នឹង​កើត​ ដែល​ត្រូវការ​ពេល​វេលា ២៤ ម៉ោង​ដើម្បី​ថែរក្សា។ ជា​រឿង​ល្អ​ដែល​យើង​តែង​បារម្ភ​ពី​ការងារ​ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ខំប្រឹង​បង្កើត​តុល្យភាព​ជីវិត​ការងារ​ឲ្យ​មាន​សុខភាព​ល្អ​ជាង​ដៃគូ​ នោះ​អាច​នឹង​មាន​បញ្ហា។

ពេល​ដែល​យើង​ចំណាយ​លើ​ការងារ​កាន់​តែ​ច្រើន​ យើង​ក៏​គ្មាន​ពេលវេលា​ឲ្យ​គ្នា​ដែរ។ នេះ​អាច​ធ្វើ​ឲ្យ​​ប្ដី​ប្រពន្ធ​មាន​អារម្មណ៍​ព្រងើយ​កន្តើយ​ ឬ​អាក់​អន់​ចិត្ត​ជា​ដើម។ ផ្ដល់​អាទិភាព​ដល់​ប្ដី​ប្រពន្ធ​ ហើយ​ឲ្យ​ពួកគេ​ដឹង​ថា​​យើង​ទុក​គេ​សំខាន់​ជាង​អ្វី​ដែល​កំពុង​កើត​ឡើង​នៅ​កន្លែងធ្វើការ។

. ការ​សន្ទនា​ទាក់ទង​តែ​រឿង​ការងារ

ប្ដី​ប្រពន្ធ​មិនមែន​ជា​អ្នកព្យាបាល​អាជីព​ការងារ​ទេ។ ប្រសិន​បើ​យើង​មិន​មាន​អ្វី​ផ្សេង​ដើម្បី​និយាយ​ជាមួយ​គ្នា​​ក្រៅ​ពី​ការងារ​ទេ​ នោះ​ស្នេហា​របស់​អ្នក​ទាំងពីរ​អាច​នឹង​ឈាន​ទៅ​រក​ភាព​សោះ​អង្គើយ។

ជារឿយៗ​គ្រប់គ្នា​មិន​បាន​ដឹង​ថា​ខ្លួនឯង​​និយាយ​ច្រើន​ប៉ុណ្ណា​អំពី​ការងារ​ទេ​ ប៉ុន្តែ​វា​អាច​ជា​ទម្លាប់​ប្រចាំ​ខ្លួន​រហូត​ទៅ​ជា​សោះកក្រោះ​ គ្មាន​អី​និយាយ​គ្នា​ក្រៅ​ពី​ការងារ។

៣. នាំ​យក​ភាព​​ស្ត្រេស​ពី​ការងារ​មក​បង្ក​ជម្លោះ​ក្នុង​គ្រួសារ

ប្រសិន​បើ​យើង​ស្ត្រេស​ពី​ការងារ​ ហើយ​នាំ​យក​មក​ផ្ទះ​ នេះ​អាច​ធ្វើ​ឲ្យ​ជីវិត​អាពាហ៍ពិពាហ៍​កាន់​តែ​លែង​ផ្អែមល្ហែម។ ដូច្នេះ​បើ​អាច​ដក​បញ្ហា​ទាំងនេះ​បាន​ គួរ​ដក​ចេញ ​កុំ​បន្ថែម​ភ្លើង​នៅ​ខាងក្រៅ​ចូល​មក​ផ្ទះ​នាំ​តែ​ក្ដៅ​ក្រហាយ​នៃ​ជីវិត​គូ​របស់​អ្នក​ទាំងពីរ​តែ​ប៉ុណ្ណោះ។

. កាល​វិភាគ​មានតែ​រឿង​ការងារ

កាលវិភាគ​ការងារ​ច្រើន​ជាង​គ្រួសារ​នឹង​ធ្វើ​ឲ្យ​យើង​ឃ្លាតឆ្ងាយ​ពី​ផ្ទះ​ និង​ផ្ដាច់​មនោសញ្ចេតនា​​ទំនាក់ទំនង​ពី​ប្ដី​ឬ​ប្រពន្ធ​ ឥត​ដឹង​ខ្លួន។ ចុង​សប្ដាហ៍​ក៏​ការងារ​ កុំ​សង្ឃឹម​ថា​មាន​ស្នេហា​គង់​វង្ស​នឹង​គេ​ឲ្យសោះ។

ភាគី​ទាំង​សង​ខាង​ត្រូវ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​បត់បែន​តាម​កាល​វិភាគ​រៀង​ខ្លួន ​ដើម្បី​ជីវិត​គូ​រលូន​ទៅ​មុខ។

៥. ចាប់ផ្ដើម​ភ្លេច​ព្រឹត្តិការណ៍​សំខាន់ៗ​ក្នុង​ជីវិត​គូ

នៅ​ពេល​ដែល​យើង​ចាប់ផ្ដើម​ភ្លេច​អំពី​កាលបរិច្ឆេទ​ រឿង​សំខាន់ៗ​ដូចជា​ថ្ងៃកំណើត​ ការ​ជួបជុំ​ ក្រុម​គ្រួសារ​ និង​ថ្ងៃ​រំលឹក​ខួប​អាពាហ៍ពិពាហ៍​ជាដើម។

ការដែល​យើង​វក់​នឹង​ការងារ​មិន​ចេះ​បែងចែក​ពេល​វេលា​ឲ្យ​គ្រួសារ​ខ្លះ​ នោះ​អាច​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​ដល់​អាពាហ៍ពិពាហ៍​ រហូត​ឈាន​ទៅ​រក​ការ​លែងលះ​ឬ​ផិត​ក្បត់​គ្នា៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖familytoday

ចុចអាន៖តិចនិក​បន្ថែម​រសជាតិ​ស្នេហា ​ឲ្យ​កាន់​តែ​មាន​ន័យ​ទ្វេដងក្នុងគម្លាតឌីជីថល

ចុចអាន៖អ្វី​ដែល​ភរិយា​គ្រប់គ្នា​តែង​ត្រូវការ ​តែ​ស្វាមី​ភ្លេច​ពី​ភាព​សំខាន់​ទាំង​នោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ជំងឺមិនស្គាល់រោគសញ្ញា​សម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៣នាក់នៅកុងហ្គោ

ព័ត៌មានជាតិ២ ម៉ោង មុន

១០ខែ ឆ្នាំ២០២៤​នេះ រាជធានី​ទទួល​បាន​គម្រោង​សាងសង់​ចំនួន៥១៦គម្រោង ក្នុងទំហំ​ទុន​វិនិយោគ​ជាង១ពាន់លានដុល្លារអាមេរិក

សេដ្ឋកិច្ច២ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្មដឹកនាំប្រជុំសេចក្តីព្រាងកិច្ចសន្យាសម្បទានដីសេដ្ឋកិច្ចស្តីពីគម្រោងវិនិយោគអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្មចម្រុះ

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ ចុះពិនិត្យ​ផ្លូវ​យុទ្ធសាស្រ្ត​ភ្ជាប់​ពី​ផ្លូវ​ជាតិ​លេខ ១ ទៅច្រកព្រំដែន​​ប្រទេស​វៀតណាម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កូរ៉េខាងជើងភ័យខ្លាចមានមេរោគរីករាលដាលពីប៉េងប៉ោងកូរ៉េខាងត្បូង

Sokha Hotels

ព័ត៌មានពេញនិយម