កូវីដ-១៩
ពិតទេដែលថា វីរុសកូវីដ-១៩ ឆ្លងតាមរយៈចំណីអាហារ?
គ្រប់គ្នាធ្លាប់បានដឹងហើយថា វីរុស COVID-19 អាចឆ្លងបានលឿនពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈដំណក់ទឹកក្នុងបរិយាកាសនៅពេលដែលអ្នកជំងឺក្អកឬកណ្តាស់ ហើយមេរោគនេះក៏អាចរស់នៅបានលើផ្ទៃវត្ថុផ្សេងៗបានយូរផងដែរ។

យោងតាមការសិក្សាមួយដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តីវេជ្ជសាស្ត្រអង់គ្លេស (NEJM) អ្នកស្រាវជ្រាវបានរកឃើញថា វីរុសកូវីដ-១៩អាចទំលើសម្ភារប្រើប្រាស់បានរាប់ម៉ោង ហើយវាក៏អាចជាប់នៅលើលោហៈធាតុនានារហូតដល់រាប់ថ្ងៃ និងបន្តក្លាយជាខែក៏មាន។

នៅក្នុងការសិក្សារបស់ NEJM ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា វីរុសកូវីដ-១៩ អាចរស់នៅលើវត្ថុមួយចំនួនបានច្រើនថ្ងៃដូចជា ខ្យល់ ៣ ម៉ោង, អេក្រង់ទូរសព្ទ ៤ ថ្ងៃ, ដែក ៩ ថ្ងៃ, អាលុយមីញ៉ូម ២-៨ ម៉ោង, លោហៈផ្សេងទៀត ៥ ថ្ងៃ, ក្រដាសកាតុង ឬកេះ ៥ ថ្ងៃ, សម្លៀកបំពាក់ ៣ ថ្ងៃ, កែវ ៥ ថ្ងៃ, ប្លាស្ទិក ៩ ថ្ងៃ, ស្រោមដៃពេទ្យ ៨ ម៉ោង, ឈុតការពាររោគ ២ ថ្ងៃ, ឈើ ៤ ថ្ងៃ, ទឹក ៤ ថ្ងៃ និងនៅក្នុងទូទឹកកក ១ ខែ ។

ដោយឡែកការតោងជាប់មេរោគនៅលើចំណីអាហារ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា អាជ្ញាធរសុវត្ថិភាពចំណីអាហារអន្តរជាតិកំពុងសិក្សាបន្ថែមស្តីពីការស៊ូរស់នៅលើអាហាររបស់វីរុស COVID-19។ ប៉ុន្តែមកដល់សព្វថ្ងៃ ករណីឆ្លងវីរុស COVID-19 តាមរយៈម្ហូបអាហារឬការរស់នៅរបស់មេរោគលើចំណីចំណុក នៅមិនទាន់ត្រូវបានរាយការណ៍មួយករណីនៅឡើយទេ។

ទោះយ៉ាងណាក៏ដោយ មានតែការប្រកាន់ខ្ជាប់នូវអនាម័យប៉ុណ្ណោះ ទើបអាចធានាសុវត្ថិភាពសម្រាប់គ្រប់គ្នាបានល្អ។ ទម្លាប់បរិភោគស្អាតនិងឆ្អិនល្អ ឧស្សាហ៍សម្អាតសម្ភារប្រើប្រាស់ឬវត្ថុដែលប៉ះពាល់ផ្ទាល់ ព្រមទាំងការរក្សាអនាម័យផ្ទាល់ខ្លួនជាប្រចាំ នោះច្បាស់ជាអាចទប់ស្កាត់ការចម្លងរោគពុំខាន៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ goodrx
ចុចអាន៖ តើវីរុសកូវីដ-១៩ អាចរស់នៅលើអេក្រង់ទូរសព្ទបានប៉ុន្មានថ្ងៃ?
ចុចអាន៖ ការសិក្សាថ្មី៖ វីរុសកូវីដ-១៩ អាចរស់នៅលើសម្លៀកបំពាក់រហូតដល់៧២ម៉ោង

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ៤ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
ព័ត៌មានជាតិ១៤ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ