Connect with us

ចរាចរណ៍

ម៉ូតូអស់សាំងនាំគ្នាចុះបណ្ដើរត្រូវរថយន្ដបុកពីក្រោយស្លាប់ពីរនាក់​​

បានផុស

នៅ

បុរស​២​នាក់​ស្លាប់​នៅកន្លែង​ហេតុ ​ក្រោយពី​ទៅ​ឆ្លុះ​កង្កែប​ពេល​ត្រឡប់​មក​ផ្ទះ​វិញ​បណ្តើរ​ម៉ូតូ​អស់​សាំង​តាម​ផ្លូវត្រូវ​រថយន្តបុក​ស្លាប់នៅវេលា​ម៉ោង​៥​និង​២០​នាទី​ព្រឹក ថ្ងៃទី ៣០ ខែមេសា ឆ្នាំ​២០២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់ចំណុច​ខាងលិច​ស្ថា​នី​យ៏​ថ្លឹង​រថយន្ត​កូនដំរី ប្រហែល​១៥០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​កូនដំរី សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាល​ចរាចរណ៍​ក្រុង​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា​ ជនរងគ្រោះ​ដែល​ស្លាប់​ ១​ឈ្មោះ អៀង ម៉េង​លី ភេទ​ប្រុស​អាយុ​២៧​ឆ្នាំ​ មុខរបរធ្វើស្រែ​ ជា​អ្នក​បណ្តើរ​ម៉ូតូ ។ ២​ឈ្មោះ អាង ធឿន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​មុខរបរធ្វើស្រែ អ្នកដើរ​ពីក្រោយ​ជួយ​រុញ​ម៉ូតូ។ ជនរងគ្រោះ​ទាំង​២​នាក់រស់នៅ​ក្នុងភូមិ​កូនដំរី​សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

នគរបាល​ចរាចរណ៍​ក្រុង​ប៉ោយប៉ែត​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ នៅមុន​ពេល​កើតហេតុ ជនរង​គ្រោះ​មាន​គ្នា​ចំនួន​៣​នាក់ បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​វ៉េវ ពណ៍ក្រហម ពុំមាន​ស្លាកលេខ ទៅ​ឆ្លុះ​កង្កែប លុះ​ពេល​នាំគ្នា​ត្រឡប់មកផ្ទះ​វិញ​ ជិះម​ក​ដល់​លើផ្លូវ​ជាតិម៉ូតូ​អស់​សាំង ក្នុងនោះ​មាន​១​នាក់​បាន​ដើរ​ទៅរក​ទិញ​សាំង និងជនរងគ្រោះ​២​នាក់​ ជា​អ្នក​បណ្តើរម៉ូតូ ដោយ​ម្នាក់ជា​អ្នក​រុញ​ពីក្រោយ​ពី​។ ពេលមកដល់​ចំណុចកើតហេតុ​មាន​រថយន្ត​១​គ្រឿង​ម៉ាក​តូយូ​តា​ស៊ីណា ពណ៍ប្រផេះ​ ពាក់​ស្លាក​លេខភ្នំពេញ 2T-2327 បើក​រេ​ចង្កូត​ទៅបុក​ជនរងគ្រោះដែលកំពុង​ដើរ​បណ្តើរ​ម៉ូតូ ពីក្រោយ​ប៉ើង​ខ្ទាត​ធ្លាក់​ពី​ថ្នល់​ទាំង​មនុស្ស​និង​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​ទាំង​២​នាក់​។​ ចំណែករថយន្តបង្ក ក្រោយពី​កើតហេតុ ​ម្ចាស់​រថយន្តបាន​ដោះ​ស្លាក​លេខ​រត់​គេចខ្លួនបាត់ ។​

សព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​អ្នកបើករថយន្ត​កម្លាំង​នគរបាល​ជំនាញ​កំពុងធ្វើការ​ស្រាវជ្រាវ​បាប់ យកមក​ទទួលខុសត្រូវ​ន​ឡ​ចំពោះមុខ​ច្បាប់ ម៉ូតូ​និង​រថយន្ត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ដើម្បី​ដោះស្រាយ​នៅពេល​ក្រោយ​៕

អត្ថបទ ៖ ​វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៥ នាទីutes មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម១ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ២ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១០ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១១ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១២ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម