កូវីដ-១៩
បញ្ចូនខ្មែរម្នាក់ទៅចាត់ការតាមច្បាប់ និងចិនពីរនាក់បណ្តេញចេញពីប្រទេស ហ៊ានគេចពីតំបន់បិទខ្ទប់
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចរៀបចំនីតិវិធីស្នើសុំបណ្តេញចេញជនជាតិចិន០២នាក់ និងមិនអនុញ្ញាតឱ្យចូលប្រទេសកម្ពុជាជារៀងរហូត បន្ទាប់ផ្គើនបំរាមណែនាំហ៊ានលួចគេចចេញពីតំបន់បិទខ្ទប់ក្រុងព្រះសីហនុ។

ដោយឡែកបុរសជនជាតិខ្មែរម្នាក់ ដែលជាអ្នកបើកបរម៉ូតូដឹកជនជាតិចិនទាំង០២នាក់នេះ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែង។
អាជ្ញាធរខេត្តព្រះសីហនុសម្រេចបិទភូមិសាស្រ្តក្នុងក្រុងព្រះសីហនុដើម្បីបង្ការការរីករាលនៃជំងឺកូវីដ១៩។ បើតាមអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ កន្លងទៅអាជ្ញាធរខេត្តព្រះសីហនុ បានឃាត់ខ្លួនអ្នកល្មើសបម្រាមជាង៥០នាក់ ចាប់តាំងពីមានវិធានការបិទខ្ទប់នៅខេត្តព្រះសីហនុ។ អ្នកល្មើសទាំងនេះភាគច្រើនគេចវេះពីប៉ុស្តិ៍ត្រួតពិនិត្យ មិនពាក់ម៉ាស់ និងគេចចេញពីមណ្ឌលចត្តាឡីស័ក។
របាយការណ៍អាជ្ញាធរខេត្តព្រះសីហនុត្រឹមល្ងាចទី២៩ ខែមេសា រកឃើញអ្នកឆ្លងកូវីដកើនដល់ ១ ៦៤០នាក់ ក្នុងនោះអ្នកព្យាបាលជាសះស្បើយជិត ៧០០នាក់៕

-
សន្តិសុខសង្គម១២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?