ព័ត៌មានអន្ដរជាតិ
រុស្ស៊ីជិតបញ្ចប់ការសាងសង់មូលដ្ឋានបញ្ជាការនុយក្លេអ៊ែរដែល Putin អាចបាញ់អាវុធប្រល័យលោកក្នុងករណីផ្ទុះសង្គ្រាមលោកលើកទី៣
ប្រទេសរុស្ស៊ីកំពុងសាងសង់ប៉ុស្តិ៍បញ្ជាការនុយក្លេអ៊ែរមួយកន្លែងដែលនៅទីនោះលោកVladimir Putin អាចបាញ់អាវុធប្រល័យលោករបស់ប្រទេសក្នុងករណីមានសង្គ្រាមលោកលើកទី៣។
លោក Putin បាននិយាយថា “ទីតាំងដែលមានសុវត្ថិភាពបំផុតនេះ” គឺជិតបញ្ចប់ការសាងសង់ហើយ ហើយនឹងអនុញ្ញាតឲ្យវិមានក្រឹមឡាំងគ្រប់គ្រងអាវុធបរមាណូរបស់ខ្លួនសូម្បីតែក្នុងករណីមានការវាយប្រហារនុយក្លេអ៊ែរមកលើទីតាំងនេះក៏ដោយពោលគឺមូលដ្ឋាននេះមានភាពធន់ទៅនឹងគ្រាប់នុយក្លេអ៊ែរ។
ប្រធានាធិបតីរុស្ស៊ីបានប្រាប់ប្រមុខការពារជាតិរបស់គាត់ឲ្យបន្តធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្រប់គ្រងរបស់ពួកគេមិនថាពួកគេមានភាពទំនើបនិងជឿនលឿនយ៉ាងណារួចទៅហើយក៏ដោយ។
ទីក្រុងមូស្គូមានឃ្លាំងស្តុកក្បាលគ្រាប់នុយក្លេអ៊ែរចំនួន៦,៣៧៥គ្រាប់បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិកដែលមាន៥,៨០០គ្រាប់ហើយលោក Putin បានអំពាវនាវឲ្យមាន “សមីការសន្តិសុខថ្មី” ចំពេលមានភាពភ័យខ្លាចចំពោះការប្រកួតប្រជែងអាវុធថ្មីជាមួយទីក្រុងវ៉ាស៊ីនតោន។
លោក Putin បានប្រាប់កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ការពារជាតិថា “នុយក្លេអ៊ែរបីប្រភេទដូចជាការបាញ់ចេញពីដីគោក ពីនាវាមុជទឹកនិងពីយន្តហោះនៅតែជាការធានាសំខាន់បំផុតនៃសន្តិសុខយោធារបស់ប្រទេសរុស្ស៊ី”។
ស្របពេលមានទំនាក់ទំនងតានតឹងរវាងប្រទេសរុស្ស៊ីនិងលោកខាងលិច របាយការណ៍មួយកាលពីដើមឆ្នាំនេះរបស់វិទ្យាស្ថានអន្តរជាតិសម្រាប់ការសិក្សាយុទ្ធសាស្ត្របានព្រមានថា រុស្ស៊ីកំពុងបង្កើនសមត្ថភាពយោធារបស់ខ្លួនក្នុងកម្រិតខ្លាំងបំផុតចាប់តាំងពីការដួលរលំនៃសហភាពសូវៀតមក។
សហភាពសូវៀតមានក្បាលគ្រាប់នុយក្លេអ៊ែរច្រើនបំផុតប្រហែល៤០,០០០គ្រាប់ប៉ុន្តែការភ័យខ្លាចអំពីការប្រកួតប្រជែងអាវុធថ្មីបានកើនឡើងខ្លាំងបន្ទាប់ពីសហរដ្ឋអាមេរិកចាកចេញពីសន្ធិសញ្ញាសង្រ្គាមត្រជាក់កាលពីឆ្នាំមុន៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ