Connect with us

កូវីដ-១៩

ដំណឹងល្អ! ប្រទេសមួយនៅអឺរ៉ុប ចាប់ផ្តើមសាកល្បងថ្នាំគ្រាប់ព្យាបាល កូវីដ ដំណាក់កាលចុងក្រោយ ហើយជាថ្នាំធ្វើការវាយប្រហារវីរុសដោយខ្លួនវាផ្ទាល់

បានផុស

នៅ

និយតករអេស្ប៉ាញ បានផ្តល់ភ្លើងខៀវដល់ ក្រុមហ៊ុនឱសថ PharmaMar ដើម្បីចាប់ផ្តើមការសាកល្បងព្យាបាល ដំណាក់កាលទី ៣ នៃថ្នាំដែលកំពុងជោគជ័យ ក្នុងការព្យាបាលជំងឺកូវីដ ១៩ ។ នេះបើយោងតាម ក្រុមហ៊ុនបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ។

នៅក្នុងការធ្វើតេស្តមន្ទីរពិសោធន៍ ក្រុមអ្នកស្រាវជ្រាវអន្តរជាតិ បានរកឃើញថា ថ្នាំដែលមានឈ្មោះថា Plitidepsin មានប្រសិទ្ធភាព ២៧.៥ ដង ច្រើនជាងថ្នាំ Remdesivir ក្នុងការកំណត់ការចម្លងវីរុសក្នុងកោសិកាមនុស្ស ខណៈការស្រាវជ្រាវនេះ ត្រូវបានចុះផ្សាយនៅក្នុង ទស្សនាវដ្ដី Science ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ ចំណុចខ្លាំងដ៏មានសក្ដានុពលមួយទៀតរបស់ថ្នាំនេះ គឺថាវាធ្វើការវាយប្រហារវីរុសដោយខ្លួនវាផ្ទាល់ ហើយថ្នាំ Plitidepsin នេះធ្វើការរារាំងប្រូតេអ៊ីនរបស់វីរុស មិនឲ្យរាលដាលនៅក្នុងខ្លួនមនុស្ស ។

ក្រុមហ៊ុនឱសថអេស្ប៉ាញ PharmaMar បាននិយាយថា ថ្នាំនេះបានបង្ហាញពីការថយចុះ នូវការផ្ទុកវីរុសចំនួន ៩៩ ភាគរយ នៅក្នុងសួតរបស់សត្វ ដែលព្យាបាលដោយថ្នាំ Plitidepsin ។

ថ្នាំ Pharmamar ក៏បានបញ្ចប់ការសាកល្បង ដំណាក់កាលទី ១ និងទី ២ ដោយជោគជ័យផងដែរ ស្តីពីសុវត្ថិភាព និងប្រសិទ្ធភាព មុនពេលឈានដល់ដំណាក់កាលទី ៣ ដែលជាដំណាក់ចុងក្រោយនេះ ។

ក្រុមហ៊ុនរំពឹងថា នឹងចុះឈ្មោះអ្នកជំងឺជាង ៦០០ នាក់នៅជុំវិញពិភពលោក នៅពេលដែលក្រុមហ៊ុន ទទួលបានសិទ្ធិស្របច្បាប់ចាំបាច់ទាំងអស់ ។

គោលដៅសំខាន់នៃការសាកល្បងថ្មីនេះ គឺដើម្បីប្រៀបធៀបថ្នាំ Plitidepsin ទៅនឹងការព្យាបាលស្តង់ដារនៃថ្នាំ Dexamethasone គួបផ្សំនឹងថ្នាំ Remdesivir ចំពោះអ្នកជំងឺដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដោយសារជំងឺកូវីដ ១៩ ។

សមាសធាតុផ្សំដំបូងនៃថ្នាំនេះ ត្រូវបានគេរកឃើញនៅក្នុងសត្វសមុទ្រដ៏កម្រ នៅក្នុងដែនទឹកនៃទីក្រុង Ibiza ខណៈបច្ចុប្បន្ននេះ វាត្រូវបានអនុម័តនៅក្នុងប្រទេសអូស្រ្តាលី ក្រោមឈ្មោះថ្នាំ Aplidina ដើម្បីព្យាបាលជំងឺមហារីកឈាម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ ថ្នាំគ្រាប់ការពារកូវីដរបស់ក្រុមហ៊ុន Pfizer នឹងចាប់ផ្តើមផលិតនៅចុងឆ្នាំនេះ បើការសាកល្បងជោគជ័យ

ចុចអាន ៖ ក្រោយជោគជ័យជាមួយវ៉ាក់សាំង ក្រុមហ៊ុន Pfizer ចាប់ផ្តើមសាកល្បងប្រើថ្នាំគ្រាប់ព្យាបាលកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម