Connect with us

KPT+

សញ្ញា​បង្ហាញ​ថា​បុរស​ដែល​មាន​ប្រពន្ធ​ហើយ​ចាប់ចិត្ត​ស្រលាញ់​យើង

បានផុស

នៅ

បុរស​ដែល​នៅ​លីវ​ហើយ​មក​ចែចង់​យើង​ គឺ​ជា​រឿង​ទូទៅ​។ ចុះ​បើ​បុរស​ដែល​មាន​ប្រពន្ធ​រួចហើយ​ តែ​បែរ​ជា​មក​ប្រាប់​ថា​មិនទាន់​មាន​អ្នកណា​ ឬ​រៀបរាប់​លំអិត​ពី​ស្ថានភាព​ជីវិត​ថា​គ្មាន​សុភមង្គល​។

ចង់​ដឹង​កាន់​តែ​ច្បាស់​ថា​បុរស​នោះ​មាន​ប្រពន្ធ​រួច​ហើយ ​ហើយ​នៅ​តែ​មក​រក​យើង​ទៀត ​នេះ​ជា​សញ្ញា​មួយ​ចំនួន​ដែល​យើង​គួរ​ស្វែងយល់​ ហើយ​ជៀស​ឆ្ងាយ​ពី​បុរស​ប្រភេទ​នេះ​ដាច់​ខាត ៖

១. សរសើរ​អ្នក​មិន​ដាច់​ពី​មាត់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​បុរស​ដែល​រៀបការ​រួច​ ហើយ​ពោល​ពាក្យ​សរសើរ​​នារី​ណា​ម្នាក់​ដែល​នៅ​លីវ ដូចជា​គុណសម្បត្តិ ​រូបរាង ​ការ​ស្លៀកពាក់​ ជីវិត​ អាជីព​ការងារ​ជាដើម​ នោះ​គាត់​ប្រាកដ​ជា​ចាប់​អារម្មណ៍​នឹង​យើង​ ហើយ​ចង់​ឲ្យ​យើង​ដឹង​ពី​បំណង​មួយ​នោះ។ ការ​សរសើរ​អាច​មើល​ទៅ​ដូចជា​គ្មាន​បង្ក​គ្រោះថ្នាក់​ ប៉ុន្តែ​ក្រោយមក​ បុរស​នោះ​នឹង​ចាប់ផ្ដើម​លេច​នៅ​សញ្ញា​មួយ​ដែល​គេ​ចង់​ទាក់ទង​យើង​មិនខាន។

ទាំង​នេះ​គឺ​ជា​សញ្ញា​លាក់បាំង​ដែល​ថា​បុរស​ដែល​រៀបការ​រួច​ហើយ​ កំពុង​លង់​ស្រឡាញ់​យើង​ ហើយ​រូបភាព​ទាំង​នោះ​កើតឡើង​នៅ​ក្រោម​ការ​ក្លែង​បន្លំ​ពាក្យ​ថា “ ស្អាត” ។

២. ចូលចិត្ត​និយាយ​ជាមួយ​អ្នក​ជាង​គេ

ចាប់ផ្ដើម​កត់​សម្គាល់​ថា​នៅ​ពេល​គាត់​និយាយ​ជាមួយ​យើង​ គាត់​នឹង​រីករាយ​សើច​ស្ញាញ​ ហើយ​សំឡេង​នៃ​ការ​និយាយ​ស្ដី​គឺ​ផ្អែម​ត្រជាក់​រាយ​មន្ត​ស្នេហ៍។  មនុស្ស​ប្រុស​ប្រភេទ​នេះ​តែងតែ​ព្យាយាម​ផ្ដួចផ្ដើម​ការ​សន្ទនា​មុន ​ហើយ​យកចិត្តទុកដាក់​នៅ​ពេល​យើង​នៅ​ក្បែរ។

៣. តែង​ផ្ដល់​ដំបូន្មាន​មិនល្អ​បើ​មាន​អ្នកណា​ស្រលាញ់​យើង

ប្រសិនបើ​យើង​កំពុងតែ​មាន​នរណា​ចាប់​ចិត្ត​ស្រលាញ់​​ ហើយ​យើង​យក​រឿង​នោះ​ទៅ​ប្រាប់​បុរស​ដែល​លួច​ស្រលាញ់​យើង​ នោះ​គាត់​នឹង​ផ្ដល់​យោបល់​អវិជ្ជមាន​អំពី​មនុស្ស​ម្នាក់​នោះ​ ព្រោះ​គាត់​អាច​ច្រណែន​ ខឹង ​ដែល​យើង​មិន​ស្រលាញ់​គាត់។

ស្ថានភាព​ទំនាក់ទំនង​របស់​យើងនិងបុរសផ្សេង​ គឺ​ជា​ការ​ព្រួយបារម្ភ​របស់​គាត់​ ហើយគាត់នឹង​រក​ពេល​វេលា​ណា​ត្រឹមត្រូវ​ ដើម្បី​បង្ហាញ​សេចក្ដី​ស្រឡាញ់​របស់​គាត់​ចំពោះ​យើង​មិនខាន។

. ចែក​រំលែក​ព័ត៌មាន​លំអិត​ពី​ជីវិត​អាពាហ៍ពិពាហ៍​របស់​គាត់

បុរស​ដែល​រៀបការ​ហើយ​លួច​ចូលចិត្ត​យើង​ ច្បាស់​ណាស់​ថា​គាត់​នឹង​និយាយ​លំអិត​អំពី​ជីវិត​រៀបការ​របស់​គាត់​ជាមួយ​យើង​ឬ​មិន​និយាយ​តែម្ដង។  មនុស្ស​ប្រុស​ប្រភេទ​នេះ​បង្ហាញ​ថា​ខ្លួនឯង​មិន​សប្បាយ​ចិត្ត​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​​ ហើយ​ចង់​ឲ្យ​យើង​បាន​ដឹង​ថា ​គាត់​ត្រូវការ​​តែ​យើង​ប៉ុណ្ណោះ។

៥. តែង​មាន​ពេល​ទំនេរ​ដើម្បី​ជួយ​យើងគ្រប់ពេល

បុរស​ប្រភេទ​នេះ​នឹង​លេច​ចេញ​ជា​រូបរាង​នៅ​ពេល​យើង​កំពុង​ប្រឈមមុខ​នឹង​បញ្ហា​ណាមួយ។ គាត់​ធ្វើ​ជា​ចង់​ជួយ​យើង​ ហើយ​រួសរាយ​រាក់ទាក់​និង​ចង់​ក្បែរ​ជា​ខ្លាំង។ នោះ​មានន័យថា​គាត់​យក​ចិត្ត​ទុក​ដាក់​យ៉ាង​​ខ្លាំង​ចំពោះ​យើង ​ជាង​អ្នក​ណា​ទាំងអស់។

បើបានដឹងពីសញ្ញាទាំងនោះហើយ យើងគួរជៀសឆ្ងាយពីបុរសប្រភេទនេះកាន់តែលឿនកាន់តែល្អ។ កុំចង់ធ្វើជាជនទី៣របស់អ្នកណា នាំឲ្យមានបញ្ហានិងរឿងអាស្រូវខ្មាសគេតែប៉ុណ្តោះ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖bonobology

ចុចអាន៖រឿង​តូចៗដែល​មនុស្ស​ប្រុស​តែង​កត់​សម្គាល់​​មនុស្ស​ស្រី​​​គេ​ជួប​ដំបូង

ចុចអាន៖កុំ​រើស​យក​អាជីព​ដែល​បំផ្លាញ​ជីវិត​​អាពាហ៍ពិពាហ៍​ដោយ​មិន​ដឹង​ខ្លួន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទីutes មុន

លោក ហេង សួរ អញ្ជើញជាអធិបតីក្នុងពិធីបិទយុទ្ធនាការ ១៦ថ្ងៃ ក្រោម​ប្រធានបទ“រួមគ្នាបញ្ឈប់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និង​ការ​បៀតបៀន​នៅ​ក្នុង​ពិភពការងារ”

ព័ត៌មានជាតិ២ ម៉ោង មុន

ពិធីបុណ្យសមុទ្រលើកទី១១ ត្រៀមជិតរួចរាល់ហើយ សម្រាប់ទទួលភ្ញៀវជាតិ និងអន្តរជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាធិបតេយ្យ​នៅ​កម្ពុជា​មាន​ភាព​រឹងមាំ ដោយសារ​កម្ពុជាមាន «សន្តិភាព» និង «ស្ថិរភាពនយោបាយ» ដែល​រក​បាន​ពី​សម្តេចតេជោ ហ៊ុន សែន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រោយ​ពី​ដំណើរ​ទស្សន​កិច្ច​សម្ដេចតេជោ ហ៊ុន សែន​នៅ​មជ្ឈិមបូព៌ា អ្នក​វិភាគ​មាន​សុទិដ្ឋិនិយម ចំពោះ​វិស័យនយោបាយ និងសេដ្ឋកិច្ច​កាន់​តែ​រឹងមាំ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋលេខាធិការក្រសួងព័ត៌មានលោក ជា ច័ន្ទបរិបូរណ៍ ត្រូវបានតែងតាំងជាឯកអគ្គរាជទូតកម្ពុជាប្រចាំប៊ុលហ្គារី រ៉ូម៉ានី ក្រិក ស៊ីប

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ឆ្លងផុតជំងឺមហារីក អេង វ៉ាណង បែរជាមានជំងឺម្យ៉ាងទៀតគួរឱ្យបារម្ភ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ទីប្រឹក្សាលោក ត្រាំ ស្តីឲ្យ ហ្សេលេនស្គី ថា ស្លៀកពាក់មើលងាយអាមេរិក

សន្តិសុខសង្គម៦ ម៉ោង មុន

ស្ពានអាកាសមរតកតេជោដំណាក់កាលទី២ គ្រោងបញ្ចប់ការសាងសង់ និងបើកឲ្យចរាចរណ៍នៅដើម​ខែមេសា ឆ្នាំ២០២៥

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ទីរពេទ្យតម្លៃជាង៦៦លានដុល្លារមានសមត្ថភាពទទួលអ្នកជំងឺសម្រាក២០០គ្រែ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ

Sokha Hotels

ព័ត៌មានពេញនិយម