ព័ត៌មានអន្ដរជាតិ
ប្រេស៊ីលអនុញ្ញាតឲ្យបន្តការសាកល្បងវ៉ាក់សាំងចិនឡើងវិញ ក្រោយមានការផ្អាក
និយតករសុខភាពប្រេស៊ីលហៅកាត់ថា Anvisa កាលពីថ្ងៃពុធ ទី១១ ខែវិច្ឆិកា បានអនុញ្ញាតឲ្យវ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុនចិន Sinovac បន្តការសាកល្បងព្យាបាលដំណាក់កាលចុងក្រោយឡើងវិញ បន្ទាប់ពីត្រូវបានផ្អាកដោយសារការស្លាប់នៃអ្នកស្ម័គ្រចិត្តដែលចូលរួមធ្វើតេស្តក្នុងទីក្រុង Sao Paulo ប៉ុន្តែក្រោយមកត្រូវបានគេពណ៌នាថាជាការធ្វើអត្តឃាត ។
ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro ដែលបានរិះគន់វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac បានអះអាងថា ការផ្អាកកាលពីថ្ងៃចន្ទគឺជាជោគជ័យមួយ ។
ការសម្រេចចិត្តផ្អាកនេះត្រូវបានរិះគន់យ៉ាងខ្លាំងពីអ្នករៀបចំការសាកល្បងដែលបាននិយាយថា ការផ្អាកនេះបានធ្វើឲ្យពួកគេភ្ញាក់ផ្អើល ហើយវាមិនចាំបាច់បញ្ឈប់ការសិក្សាទេ ព្រោះការស្លាប់មិនមានទំនាក់ទំនងជាមួយវ៉ាក់សាំងឡើយ ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃពុធ Anvisa បាននិយាយថា ព័ត៌មានដំបូងដែលខ្លួនទទួលបានអំពីករណីដែលបណ្តាលឲ្យមានការផ្អាកនេះគឺមិនពេញលេញ និងខ្វះមូលហេតុនៃឧប្បត្តិហេតុមិនល្អនេះ ។ ទន្ទឹមនោះ Anvisa ក៏បានច្រានចោលនូវការលើកឡើងដែលថា សេចក្តីសម្រេចចិត្តនេះអាចជាហេតុផលនយោបាយ ។
ទីភ្នាក់ងារនេះបាននិយាយថា “បន្ទាប់ពីវាយតម្លៃទិន្នន័យថ្មីដែលបង្ហាញដោយអ្នកស្ម័គ្រចិត្តចូលរួម Anvisa យល់ថា ខ្លួនមានហេតុផលគ្រប់គ្រាន់ដើម្បីអនុញ្ញាតឲ្យមានការបន្តការចាក់វ៉ាក់សាំងឡើងវិញ” ។
គួរបញ្ជាក់ថា ប្រេស៊ីលជាប្រទេសមួយដែលមានការរីករាលដាលអាក្រក់បំផុតលើពិភពលោកនៃករណីឆ្លងជំងឺកូវីដ ១៩ ដោយក្នុងនោះមានករណីឆ្លងជាង ៥.៧ លានករណី និងមានអ្នកស្លាប់ចំនួន ១៦៣,០០០ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNA
ចុចអាន ៖ ស្របពេលវ៉ាក់សាំងរបស់អាមេរិកទទួលជោគជ័យ ៩០ ភាគរយ ចិនបែរជាផ្អាកការសាកល្បងនៅប្រេស៊ីល
ចុចអាន ៖ វ៉ាក់សាំងកូវីដ ១៩ របស់ក្រុមហ៊ុនចំនួនពីរបង្ហាញប្រសិទ្ធភាពការពារមនុស្សបានជាង ៩០ ភាគរយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍២០ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ