Connect with us

កូវីដ-១៩

ក្រុងប៉ោយប៉ែត ឈានដល់ការកំណត់ជាតំបន់ក្រហម មានការឆ្លងកូវីដធ្ងន់ធ្ងរ

បានផុស

នៅ

រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ០១ ខែឧសភានេះ បានសម្រេចកំណត់ភូមិសាស្ត្រមួយចំនួន ក្នុងភូមិបាលិ​លេយ្យ១​ និងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាតំបន់ក្រហម ដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបិទខ្ទប់ការធ្វើដំណើរចេញចូលជាបណ្តោះអាសន្ន ធ្វើឡើងនៅទីតាំងផ្លូវស្ថានីយប្រេងឥន្ធនៈ TOTAL ពីផ្លូវជាតិលេខ ៥ មកទលនឹងផ្សារប៉ោយប៉ែតថ្មីផ្នែកខាងត្បូង និងផ្លូវទី១ និងផ្លូវទី២ ផ្នែកខាងជើងស្ថានីយប្រេងឥន្ធនៈ PTT ភូមិបាលិលេយ្យ១​ និងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ទីតាំងមួយកន្លែងទៀត គឺផ្លូវដើមពុទ្រា ចាប់ពីកែងខាងលិខផ្លូវចូលវត្តស្រះត្រាច ឆ្ពោះទៅទិសខាងលិចរហូតដល់ផ្លូវបំបែកចូលទៅកាស៊ីណូហ្គោឌិនក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។

ក្នុងនោះមានការហាមឃាត់ឃាត់ការធ្វើដំណើរទី១បរិវេណទីតាំងបុរីដួងចន្ទទាំងមូលស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត។

ទី២ ជុំវិញអគារស្នាក់នៅម៉ាវង្សាស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខាងត្បូងចាប់ពីចំណុចផ្លូវវត្តស្រះត្រាចកែងផ្លូវខាងត្បូងកាស៊ីណូហ្គោលដិន ដល់ផ្លូវទំនប់ក៥ និងប៉ែកខាងជើងចាប់ពីកែងផ្លូវវត្តស្រះត្រាចចំណុចប្រសព្វរវាងភូមិសាមគ្គីមានជ័យនិងភូមិព្រៃព្រិចដល់ផ្លូវទំនប់ក៥និងជុំវិញបរិវេណកាស៊ីណូនិងសណ្ឋាគារប៉ោយប៉ែតផ្លាសស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខាងជើងចាប់ពីចំណុចកែងរវាងផ្លូវស្រះត្រាចនិងផ្លូវដើមពុទ្រាដល់ផ្លូវវត្តបាឡិឡៃនិងប៉ែកខាងត្បូងចាប់ពីចំណុចកែងរវាងផ្លូវស្រះត្រាចនិងផ្លូវក្រោយផ្ទះសំណាក់ពូវីណាដល់ផ្លូវវត្តបាឡិល័យ។

ការដាក់ភូមិមួយចំនួនជាតំបន់ក្រហមនេះធ្វើឡើងបន្ទាប់ពីសង្កាត់ប៉ោយប៉ែតមានផ្ទុះជំងឺកូវីដ១៩ធ្ងន់ធ្ងរដោយមានអ្នកឆ្លងជាង២០០នាក់ដែលផ្តើមពីជនជាតិឥណ្ឌូនេស៊ីម្នាក់ឈ្មោះជូហានស៊ូសាន់តូស្នាក់នៅក្នុងបូរីដួងច័ន្ឌស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម៣ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា៣ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម