Connect with us

កូវីដ-១៩

លោក គួច ចំរើន ស្នើអភិបាលខេត្តសៀមរាបចាត់ការជនល្មើស១៤នាក់ ក្នុងនោះ៨នាក់វិជ្ជមានកូវីដ-១៩

បានផុស

នៅ

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុបានស្នើឱ្យលោកអភិបាលខេត្តសៀមរាបចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនល្មើសចំនួន១៤នាក់ ក្នុងនោះមានវិជ្ជមាន៨នាក់ដែលបានគេចវេះចេញពីតំបន់បិទខ្ទនៅខេត្តព្រះសីហនុធ្វើដំណើរទៅខេត្តសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈលិខិតផ្ញើជូនលោកអភិបាលខេត្តសៀមរាបនៅថ្ងៃទី០១ ខែឧសភានេះ លោក គួច ចំរើន បានមានប្រសាសន៍ថា រដ្ឋបាលខេត្តព្រះសីហនុបានសម្រេចដាក់ជាតំបន់បិទខ្ទប់រយៈពេល១៤ថ្ងៃគិតចាប់ពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុងសហគមន៍ និងទប់ស្កាត់ជំងឺនេះមិនឱ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។

លោក​ គួច ចំរើន បានបន្តថា ប៉ុន្តែក្នុងកំឡុងពេលបិទខ្ទប់នេះរដ្ឋបាលខេត្តព្រះសីហនុបានទទួលព័ត៌មានថាមានបុគ្គលចំនួន១៤នាក់ ស្រីចំនួន៥នាក់ ក្នុងនោះមានវិជ្ជមានចំនួន៨នាក់បានលួចគេចវេះចេញពីតំបន់បិទខ្ទប់នៅខេត្តព្រះសីហនុធ្វើដំណើរទៅខេត្តសៀមរាបទៅវិញ។

លោកបានបន្តទៀតថា៖ “ទង្វើរបស់បុគ្គលទាំង១៤ នាក់ខាងលើនេះគឺជាអំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាលដែលមានចែងក្នុងមាត្រា៤ និងមាត្រា១០ នៃច្បាប់ស្ដីពី វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាបមេត្តាចាត់វិធានការតាមច្បាប់ចំពោះបុគ្គលល្មើសខាងលើឱ្យបានតឹងរឹងបំផុត”។

លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះអាជ្ញាធរខេត្តព្រះសីហនុបានធ្វើការឃាត់ខ្លួនអ្នកដែលល្មើសទៅនឹងបម្រាមរបស់រដ្ឋបាលខេត្តចំនួន៦២នាក់ ក្នុងនោះជនជាតិខ្មែរចំនួន៥៦នាក់ ជនជាតិចិន៤នាក់ និងជនជាតិវៀតណាមចំនួន២នាក់។

លោកបានបន្តទៀតថា អ្នកល្មើសនឹងបម្រាមទាំងនោះមានអ្នកខ្លះត្រូវរដ្ឋបាលខេត្តពិន័យអន្តរកាល ខ្លះទៀតកសាងសំណុំរឿងបញ្ចួនទៅតុលាការ និងអ្នកល្មើសមួយចំនួនទៀតត្រូវរៀបចំឯកសារស្នើសុំឱ្យបណ្តេញចេញពីប្រទេសកម្ពុជា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

បៃដិន ទុកសំបុត្រមួយច្បាប់ឲ្យ ត្រាំ នៅក្នុងថតតុ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​ធ្លាក់​ព្រឹលខ្លាំង​ពេក រដ្ឋភាគខាងត្បូងអាមេរិកប្រកាសអាសន្ន ​ខណៈ​​មនុស្ស​២២០​លាននាក់​រង​ផល​ប៉ះពាល់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

សន្តិសុខសង្គម៣ ម៉ោង មុន

ទុស្សេខ្សែភ្លើងឆេះផ្ទះជាន់ទី ០២ ខូចខាតសម្ភារៈមួយចំនួនធំ នៅខណ្ឌបឹងកេងកង

Sokha Hotels

ព័ត៌មានពេញនិយម