ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ចាមចុះពិនិត្យ និងចាត់វិធានការនៅតំបន់បិទខ្ទប់ក្នុងភូមិសាស្ត្រស្រុកចំការលេី ខណៈមានអ្នកជំងឺកូវីដ-១៩
នៅព្រឹក ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យមើលទីតាំងដែលបិទខ្ទប់ ក្នុងភូមិសាស្ត្រស្រុកចំការលេី ខណៈមានអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ ស្ថិតនៅក្នុងឃុំស្វាយទាប ស្រុកចំការលេី ខេត្តកំពង់ចាម។
ឯកឧត្តម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បន្តចូលរួមជាមួយអាជ្ញាធរក្នុងការអនុវត្តតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត ក៏ដូចជាអនុវត្តនូវវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល រួមនឹងវិធានការការពារ “បីកុំ បីការពារ” ដើម្បីកាត់ផ្ដាច់ខ្សែចម្លង ពីសហគមន៍មួយទៅសហគមន៍មួយទៀត។ នាក្នុងឱកាសឯកឧត្តមអភិបាលខេត្ត បានដាក់ចេញនូវវិធានការមួយចំនួន ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ៖
១-គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរមូលឃុំ និងអ្នកពាក់ព័ន្ធ ត្រូវបន្តយកចិត្តទុកដាក់តាមដាន និងគ្រប់គ្រងចំណូលស្រុក ករណីមកពីតំបន់ហានិភ័យ ត្រូវនាំយកសំណាក់ទៅពិនិត្យ និងដាក់ឱ្យធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលខេត្ត ហើយសម្រាប់ប្រជាពលរដ្ឋដែលមកពីតំបន់ដែលមានហានិភ័យទាប ត្រូវយកសំណាក និងដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងខ្លួន។
២-គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរមូលឃុំ និងអ្នកពាក់ព័ន្ធ បន្តគ្រប់គ្រងតាមដានជាប់ជាប្រចាំ កម្មករ កម្មការិនី ត្រូវចេញទៅធ្វើការខាងក្រៅមូលដ្ឋាន ពិសេសនៅតាមទីតាំងដែលរកឃើញករណីវិជ្ជមាន ដោយត្រូវសហការមួយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត យកសំណាកពិនិត្យ និងណែនាំឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួន។
៣-មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ត្រូវសហការជាមួយកម្លាំងស្នងការនគរបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ដែលឈរជើងនៅតាមគោលដៅត្រួតពិនិត្យចរាចរណ៍ផ្លូវគោក ដើម្បីពិនិត្យ និងយកសំណាកភ្លាមៗ សម្រាប់អ្នកធ្វើដំណើរមកពីតំបន់ដែលមានហានិភ័យខ្ពស់ ឬមកពីតំបន់បិទខ្ទប់ ដែលធ្វើដំណើរចូលមកក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ឬឆ្លងកាត់ខេត្តកំពង់ចាម។
៤-គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក អាជ្ញាធរមូលឃុំ ត្រូវរៀបចំខ្សែសុវត្ថិភាពព័ទ្ធភូមិដែលបិទខ្ទប់ រួមនឹងដាក់បំរាម ចេញ-ចូល សម្រាប់ប្រជាពលរដ្ឋនៅក្នុងភូមិ ដោយមិនអនុញ្ញាតឲ្យមានការចេញ-ចូល ឬបើករបរអាជីរកម្មគ្រប់ប្រភេទ នៅក្នុងភូមិដែលត្រូវបិទខ្ទប់ និងមិនត្រូវបានអនុញ្ញាតឱ្យប្រជាពលរដ្ឋចេញ-ចូលក្នុងភូមិសាស្ត្របិទខ្ទប់ភូមិ ឬចេញក្រៅផ្ទះ ឆ្លងពីផ្ទះមួយទៅផ្ទះមួយ និងតម្រូវឲ្យពាក់ម៉ាស់ការពារជាប់ជាប្រចាំ។
៥-រដ្ឋបាលស្រុក សហការជាមួយអាជ្ញាធរឃុំ ត្រូវរៀបចំការលក់ដូរម្ហូបអាហារ បន្លែ ត្រី សាច់នៅព្រំប្រទល់ភូមិដែលត្រូវបានបិទខ្ទប់ ឬរៀបចំការលក់ដូរចល័ត ចូលទៅក្នុងភូមិដែលត្រូវបិទខ្ទប់ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធាននៃការអនាម័យរបស់សុខាភិបាល ដោយប្រើប្រាស់ស្រោមដៃ បាញ់អាកុល ពាក់ម៉ាស់ជាប់ជាប្រចាំទាំងអ្នកលក់ដូរម្ហូបអាហារចល័ត និងប្រជាពលរដ្ឋដែលមកទិញម្ហូបអាហារ។ជាមួយគ្នានេះក៏ត្រូវកំណត់ចំនួនប្រជាពលរដ្ឋដែលចេញមកទិញម្ហូបអាហារ ដោយក្នុងមួយគ្រួសារ០១រូប និងចេញទិញម្ហូបអាហារ ៣ដងក្នុងមួយសប្តាហ៍។
៦-ត្រូវរៀបចំប័ណ្ណសម្គាល់ជូនដល់មន្ត្រីមានសមត្ថកិច្ច កម្លាំងការពារ អនុវត្តសម្រេចរបស់រដ្ឋបាលខេត្តក្នុងការបិទខ្ទប់ភូមិ ពោលគឺមិនអនុញ្ញាតឲ្យមានការចេញ-ចូល ចំពោះបុគ្គលដែលគ្មានភារកិច្ច ឬគ្មានប័ណ្ណសម្គាល់នោឡើយ។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានឧបត្ថម្ភជីវភាពប្រចាំថ្ងៃ ដល់កងកម្លាំងប្រចាំការនៅតាមគោលដៅនីមួយៗ ក្នុង០១នាក់ ថវិកា ២០.០០០រៀល រយៈពេល ១៤ថ្ងៃ៕
អត្ថបទ៖ ហុង ម៉េងហៀ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
ព័ត៌មានជាតិ២២ ម៉ោង ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
សេដ្ឋកិច្ច២ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា