កូវីដ-១៩
ដាក់គ្រូពេទ្យតេស្តអ្នកដំណើរ តាមផ្លូវជាតិមកពីតំបន់ហានិភ័យជំងឺកូវីដ១៩ ចូលខេត្តស្វាយរៀង
លោក បណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ដស្វាយរៀងបានឲ្យដឹង នៅរសៀលថ្ងៃទី០២ឧសភានេះថា មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានដាក់ក្រុមគ្រូពេទ្យប្រចាំការនៅបុស្តិ៍រដ្ឋបាលឃុំក្រោលគោផ្លូវជាតិលេខ១ និងនៅច្រកអណ្តូងត្របែកផ្លូវជាតិលេខ១៣ ដើម្បីពិនិត្យសំណាករហ័សរកមេរោគកូវីដ១៩ទៅលើអ្នកដំណើរមកពីតំបន់ហានិភ័យចូលមកភូមិសាស្ត្រខេត្តស្វាយរៀង។

លោក បណ្ឌិត បានបន្តថា «ការដាក់គោលដៅទីតាំងទាំងនេះគឺអនុវត្តទៅតាមសារាចរ លេខ ០២ស.ណ.ន របស់ រាជរដ្ឋាភិបាលអ្នកធ្វើដំណើរមកពីតំបន់ក្រហម តំបន់លឿងទុំតំបន់លឿងនិងអ្នកដែលមកបេសកកម្មមកខេត្តស្វាយរៀងមានរយៈពេលខ្លីនិងរយៈពេលវែងដោយដាក់ត្រៀមយកសំណាករហ័សនៅដើមទីគឺនៅក្រោលគោលមួយផ្លូវជាតិ១និងច្រកអណ្តូងត្របែកផ្លូវជាតិលេខ១៣»។
លោកបណ្ឌិត បានបន្ថែមទៀតថា ក្រៅពីដាក់គោលដៅនៅទីតាំងទាំងពីរកន្លែងខាងលើនេះហើយ មន្ទីរសុខាភិបាលក៏បានយកទីតាំងមណ្ឌលចត្តាឡីស័កកំរិត២ ខេត្តដែលមានទីតាំងស្ថិតនៅឃុំមុខដាស្រុករមាសហែក សម្រាប់ដាក់ក្រុមគ្រូពេទ្យចល័តចុះទៅយកសំណាកអ្នកដំណើរទៅដល់ផ្ទះឬនៅមណ្ឌលចត្តាឡីស័កភូមិឃុំនានា នៅពេលអាជ្ញាធរមូលដ្ឋានទាក់ទង។
លោកប្រធានមន្ទីរសុខាភិបាលបានបញ្ជាក់ថា«ការធ្វើតេស្តរហ័សនេះគឺមានសារសំខាន់ណាស់ក្នុងការរកអ្នកដែលមានវិជ្ជមានកូវីដ១៩ឲ្យទាន់សភាពការណ៍ព្រោះថាការធ្វើតេស្តនេះប្រើរយៈពេលតែ១៥នាទីនឹងដឹងលទ្ធផលថាបុគ្គលណាមានវិជ្ជមាននិងមិនមានវិជ្ជមានកូវីដ១៩ដើម្បីយើងអាចដាក់ពួកគេឲ្យនៅដាច់ដោយឡែកដើម្បីកាត់ផ្តាច់ការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតបានទាន់ពេលវេលា»។
ក្នុងការចុះពិនិត្យទីតាំង២កន្លែងសម្រាប់ពិនិត្យសំណាក រហ័សនោះលោក បណ្ឌិត កែរ រដ្ឋាបានប្រគល់សម្ភារៈមួយចំនួនសម្រាប់អនុវត្តការធ្វើតេស្តរហ័ស រួមមាន ៖១-អាវអៀមចំនួន៨០អាវ ២-អាវ PPEចំនួន៤០អាវ ៣-ម៉ាស់N95ចំនួន៤០ម៉ាស់ ៤-ម៉ាស់វៈកាត់ចំនួន ២ប្រអប់ ៥-មួកចំនួន៤០មួក ៦-ស្រោមជើងចំនួន៤០គូរ៧-ស្រោមដៃ ចំនួន៤០គូរ ៨-អាកុលចំនួន៦០លីត្រ ៩-វ៉ែនតា ចំនួន៤០ ១០-ម៉ាស់ របាំងមុខចំនួន៤០ម៉ាស់និង១១-Rapid test covid ចំនួន៣៨ប្រអប់ស្មើនឹង៨០០តេស្ដ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០២ឧសភាឆ្នាំ២០២១នេះខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីតក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈចំនួន៣១៣នាក់ជាសះស្បើយចំនួន២២២នាក់ស្លាប់១នាក់និងកំពុងសម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យចំនួន៩០នាក់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១៦ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៨ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង