KPT+
ទោះមិនប្រើដៃប្រើជើង ឬរំពាត់ ក៏អាចចិញ្ចឹមកូនឲ្យមានចរិតល្អបានជាមួយតិចនិកនេះ
បើយើងនិយាយពីការចិញ្ចឹមកូន មិនមែនជារឿងងាយស្រួលទេ ទម្រាំកូនៗលូតលាស់ពេញរូបពេញរាង និងមានចិត្តគំនិតចាស់ទុំ។ ម៉ាក់ប៉ាគ្រប់រូប មិនចង់វាយកូនធ្វើឲ្យកូនឈឺទេ ប៉ុន្តែពេលដែលអាអូនមិនស្ដាប់បង្គាប់ ឬចេញអាកប្បកិរិយាមិនសមរម្យ ភាគច្រើនទប់អារម្មណ៍មិនបាន ក៏វាយកូន ២-៣ ដៃ ដែលនេះមិនមែនជាវិធីល្អក្នុងការអប់រំកូនទេ។ ក្រៅពីប្រើដៃប្រើជើង ពេលយើងមិនពេញចិត្តនឹងចរិតច្រឡើសបើសរបស់កូន ម៉ាក់ប៉ាអាចណែនាំកូនឲ្យត្រូវវិញដោយតិចនិកប៉ុន្មាននេះដូចជា៖
១.ទប់អារម្មណ៍ខ្លួនឯង៖ ទោះកូនមួម៉ៅរករឿងច្រើន ក៏យើងមិនត្រូវបញ្ចេញកំហឹងដាច់ក្បាលដាច់កន្ទុយដាក់កូនទេ។ ត្រូវចាំថា យើងជាគំរូរបស់កូនៗ ដូចនេះ យើងត្រូវសម្រួលអារម្មណ៍ ហើយនិយាយពីបញ្ហាដែលកូនបង្កើតមួយៗ ទើបក្មេងងាយនិយាយស្ដាប់គ្នាជាមួយយើង។
២.ស្ដាប់ហេតុផល៖ កាស្ដាប់ឲ្យដឹងហេតុផលច្បាស់លាស់គឺសំខាន់ណាស់។ បើកូនធ្វើអ្វីមួយលើសលប់ ម៉ាក់ប៉ាគួរឲ្យកូនរៀបរ៉ាប់ពីដំណើរដើមទងរឿងនៃហេតុសិន ចាំសម្រេចថាគួរដោះស្រាយដោយប្រើវិធីណា មិនគួរឃើញកូនខុសភ្លាម វ៉ៃកូនភ្លាមៗទេ។ ម៉្យាងវិញទៀត យើងគួរនិយាយតាមសម្រួលជាមួយកូន ហើយប្រដៅកូនឲ្យល្អវិញ មិនត្រូវសម្លុតកូនទេ ព្រោះកាលណាដែលយើងស្រែកខ្លាំងៗដាក់កូន កាន់តែធ្វើឲ្យក្មេងខ្លាច ហើយអ្វីដែលសំខាន់ កូនៗអាចនឹងដកខ្លួនចេញពីយើង មិនហ៊ាននៅជិតម៉ាក់ប៉ាទេ។
៣. កំណត់វិន័យឲ្យបានល្អ៖ ក្រៅពីប្រើប្រាស់ពាក្យផ្អែម ថ្នមៗ និងមិនប្រើធម៌ក្តៅប្រដៅកូន ម៉ាក់ប៉ាគួរកំណត់វិន័យឲ្យកូនឲ្យបានល្អ និងម៉ឺងម៉ាត់ជានិច្ច។ ក្នុងករណីដែលកូនធ្វើរឿងមិនល្អមួយ ម៉ាក់ប៉ាគួរដាក់វិន័យឲ្យកូនដឹងថា បើធ្វើរឿងមួយមិនសមគួរ កូនៗនឹងត្រូវទទួលពិន័យបែបនេះ (ឧ.ថ្ងៃនេះលេងទូរស័ព្ទច្រើន ង៉ក់ងរពេលមិនឲ្យលេង អ៊ីចឹងស្អែកកូនមិនអាចលេងទូរស័ព្ទទេ ព្រោះថ្ងៃនេះលេងច្រើនហើយ)។
៤.សរសើរ ឬផ្ដល់រង្វាន់ពេលធ្វើល្អ៖ ធម្មតា ម៉ាក់ប៉ាមួយចំនួនមិនសូវចូលចិត្តសរសើរកូន ឬបង្ហាញក្ដីស្រឡាញ់ឲ្យកូនឃើញច្បាស់ៗទេ ព្រោះខ្លាចកូនដឹងចិត្ត។ បើយើងមិនមានទម្លាប់សរសើរកូនពេលកូនធ្វើល្អ តែបែរជាជេរស្ដីថាឲ្យកូនពេលកូនធ្វើអាក្រក់ នេះអាចឲ្យកូនគិតខុសមកលើយើងថាម៉ាក់ប៉ាមិនដែលស្រលាញ់កូន។ ដូចនេះ យើងមិនត្រូវថា ឲ្យកូនតែពេលកូនធ្វើខុសទេ ពេលកូនធ្វើអំពើល្អ គួរណាសរសើរកូន ២-៣ម៉ាត់ លើកទឹកចិត្តកូនឡើង។
![](https://www.kampucheathmey.com/wp-content/uploads/2021/05/ចិញ្ចឹមកូន៤.jpg)
ចិញ្ចឹមកូនបើមិនវាយខ្លះ កូនមិនកាន់តែខូចទេឬ? លោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារពន្យល់ឲ្យដឹងថា ក្នុងករណីដែលកូនមិនស្ដាប់បង្គាប់ យើងមិនចាំបាច់វាយ ឬស្រែកគំហកដាក់កូនទេ ព្រោះអំពើវាយតប់ ស្រែកសម្លុតកូននេះ ទោះវាអាចឲ្យកូនឈប់ខូចក្នុងពេលដែលយើងស្ដីឲ្យ តែវាសុទ្ធតែផ្ដល់ភាពអវិជ្ជមានដល់កូន ថែមទាំងអាចឲ្យកូនខ្លាចយើងជាម៉ាក់ប៉ាមិនហ៊ាននៅជិតក៏ថាបាន៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ផលប្រយោជន៍ល្អឥតខ្ចោះ! ម្តាយចាក់វ៉ាក់សាំងកូវីដរួច អាចផ្តល់អង់ទីគ័រដល់កូន តាមរយៈការបំបៅដោះ
ចុចអាន៖ បង្រៀនកូនឲ្យចេះធ្វើអនាម័យខ្លួនប្រាណតាមវិធីសាស្ត្រទាំងនេះ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?