Connect with us

សុខភាព

ការ​របើក​សុក​កូន​មុន​សម្រាល និង​គ្រោះថ្នាក់​ពី​ម្ដាយ​ទៅ​កូន

បានផុស

នៅ

​ការ​របើក​សុខ​កូន​មុន​សម្រាល គឺជា​ការ​របើក​ណាមួយ​របស់​សុក​ ដែល​ធម្មតា​នៅជាប់​នឹង​ស្បូន ហើយ​ដែល​បណ្តាល​ឲ្យ​មាន​កំណក​ដុំ​ឈាម​មិនធម្មតា​នៅ​ចន្លោះ​សុក​កូន និង​ស្បូន​។ ការ​របើក​សុក​កូន​នេះ​ធ្វើ​ឲ្យ​មានការ​ថយ​ចុះ​សារជាតិ​ចិញ្ចឹម​ពី​ម្តាយ​ទៅ​កូន ជាហេតុ​ធ្វើ​ឲ្យ​កូន​អាច​ស្លាប់​ក្នុង​ពោះ​បាន​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក​) មូលហេតុ ដែល​ធ្វើ​ឲ្យ​មានការ​របើក​សុក​កូន​មុន​សម្រាល​

​ជួនកាល​យើង​មិនដឹង​មូលហេតុ​ច្បាស់លាស់​ដែល​ធ្វើ​ឲ្យ​របើក​សុក​កូន​នេះ​ទេ តែមាន​កត្តា​មួយចំនួន​អាច​ឲ្យ​របើក​សុក​កូន​បាន​ដូចជា​៖

– ការបុក​ប៉ះទង្គិច​ទៅលើ​ពោះ​ស្ត្រី​

– ការឡើង​សំពាធ​ឈាម​ខ្លាំង​

– មាន​ជំងឺ​បម្រុង​ក្រឡាភ្លើង​

– មាន​ទឹកភ្លោះ​ច្រើន​

– ស្ត្រី​អាយុ​ច្រើន​មានកូន​

– មានកូន​ក្នុង​ពោះ​ច្រើន​

– ការ​ចោះ​ទឹកភ្លោះ (amniocentèse)

– ជំងឺ​ទឹកនោមផ្អែម​

– ស្ត្រី​មាន​បញ្ហា​កំណក​ឈាម​

​ខ​) រោគសញ្ញា ដែល​អាចឲ្យ​យើង​ដឹង ឬ​សង្ស័យ​

– ការ​ឈឺពោះ​ភ្លាមៗ និង ខ្លាំង​ខុសធម្មតា​

– មានការ​ធ្លាក់​ឈាមខ្មៅ​បន្តិចបន្តួច​តាម​ទ្វារមាស​

– ជួនកាល​ស្ត្រី​មាន​សភាព​ស្លេកស្លាំង ឡេសឡាស់​ឈាន​ដល់​ការបាត់បង់​ស្មារតី​ដោយ​ខ្វះ​គ្រាប់​ឈាម​

– ការ​ស្ទាប​ពោះ​ស្ត្រី មាន​លក្ខណៈ​ឈឺ​ខ្លាំង​

​គ​) ការ​ប្រឈម​ទៅលើ​ស្ត្រី និង​កូន​ក្នុង​ផ្ទៃ​

– សម្រាប់​ស្ត្រី​ពរ​ពោះ​

• បណ្តាល​ឲ្យ​បាត់បង់​ឈាម​ច្រើន​

• បណ្តាល​ឲ្យ​មាន​បញ្ហា​កំណក​ឈាម​

• ប្រឈម នឹង​ការវះកាត់​បន្ទាន់​

– សម្រាប់​កូន​

• ធ្វើ​ឲ្យ​ខ្វះ​អុកស៊ីហ្សែន​សម្រាប់​កូន​

• ធ្វើ​ឲ្យ​កូន​ខ្សោយ​

• កូន​អាច​ស្លាប់​ក្នុង​ពោះ​

​ឃ​) ការព្យាបាល ក្នុងករណី​បែបនេះ​

– ការវះកាត់​យក​កូន​ចេញ​ជាបន្ទាន់ ប្រសិនបើ​នៅរស់​

– ការ​សម្រាល​តាម​ទ្វា​មាស ប្រសិនបើ​កូន​ស្លាប់​ហើយ​សភាព​ម្តាយ​អំណោយផល​ក្នុងការ​សម្រាល​

– អន្តរាគមន៍​ដោយ​ប្រើ​ថ្នាំ រួមទាំង​បញ្ចូល​ឈាម ដើម្បី​សង្គ្រោះ​ម្តាយ​ទៅតាម​ករណី​នីមួយៗ​

​បញ្ជាក់​៖ ការពិនិត្យ​ដោយ​ល្អិតល្អន់ រួមជាមួយ​ការធ្វើ​អេកូ​សាស្ត្រ អាច​ឲ្យ​ក្រុមគ្រូពេទ្យ​ធ្វើ​រោគវិនិច្ឆ័យ ឬ​សង្ស័យ​ពី​ការ​របើក​សុក​កូន​មុន​សម្រាល​នេះ ហើយ​អាចធ្វើ​ការសង្គ្រោះ​បន្ទាន់​ជួយ​ដល់​ស្ត្រី​ជា​ម្តាយ និង​កូន​ក្នុង​ផ្ទៃ​។ “ ប្រសិនបើ​មាន​ធ្លាក់ឈាម​មិនធម្មតា មាន​សភាព​ឡេស​ឡាស់ ឫ​ការ​បម្រាស់​របស់​កូន​ថយចុះ​ជាដើម​-​ល​- ស្ត្រី​ពរ​ពោះ​គួរតែ​អញ្ជើញ​មកជា​បន្ទាន់ ដើម្បី​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ឯកទេស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​! ”៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​ហេតុអ្វីបាន​ជាទារក​ទើប​កើត ត្រូវរុំខ្លួន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ នាទីutes មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៥ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

Sokha Hotels

ព័ត៌មានពេញនិយម