KPT+
គន្លឹះងាយៗ ៦ យ៉ាងដើម្បីសម្រេចបាននូវផ្នត់គំនិតវិជ្ជមាន
អំណាចនៃការគិតវិជ្ជមានគឺជាគំនិតដ៏អស្ចារ្យមួយ ហើយអត្ថប្រយោជន៍ខាងរាងកាយនិងផ្លូវចិត្តនៃការគិតវិជ្ជមាន ត្រូវបានបង្ហាញដោយការសិក្សាវិទ្យាសាស្ត្រជាច្រើន។
ប្រសិនបើចង់បានប្រសិទ្ធភាពក្នុងការគិតវិជ្ជមាន គ្នាយើងត្រូវមានគន្លឹះដើម្បីជួយក្នុងដំណើរការនេះ៖
១ . ចាប់ផ្ដើមថ្ងៃនីមួយៗដោយមានការបញ្ជាក់វិជ្ជមាន
យើងធ្លាប់ភ្ញាក់ពីគេងយឺតភ័យស្លន់ស្លោឬយល់សប្ដិអាក្រក់ដែរទេ? បន្ទាប់មកមានអារម្មណ៍ថា មានអ្វីមិនល្អកើតឡើងពេញមួយថ្ងៃ? នេះដោយសារតែយើងចាប់ផ្ដើមថ្ងៃដោយអារម្មណ៍អវិជ្ជមាននិងទស្សនៈទុទ្ទិដ្ឋិនិយម ដែលបានកើតឡើងនៅក្នុងព្រឹត្តិការណ៍ផ្សេងទៀត ដែលយើងបានជួបប្រទះកន្លងមក។
ជំនួសឲ្យរឿងនេះគ្របសង្កត់លើយើង សូមចាប់ផ្ដើមថ្ងៃរបស់យើងដោយមានការបញ្ជាក់វិជ្ជមានពីផ្លូវចិត្ត។ និយាយជាមួយខ្លួនឯងនៅមុខកញ្ចក់ ទោះបីមានអារម្មណ៍ដូចជាឆ្គងៗដោយមានឃ្លាដូចជា“ ថ្ងៃនេះនឹងជាថ្ងៃល្អ” ឬ “ ខ្ញុំនឹងក្លាយជាថ្ងៃដ៏អស្ចារ្យ” នោះយើងនឹងភ្ញាក់ផ្អើលថា តើថ្ងៃរបស់យើងល្អប្រសើរប៉ុណ្ណា។
២. ផ្ដោតលើរឿងល្អទោះតូចក្ដី
នៅពេលដែលយើងជួបប្រទះនូវបញ្ហាប្រឈម សូមផ្ដោតលើផលប្រយោជន៍ មិនថាតិចឬមិនសូវសំខាន់ក៏ដោយ។ ឧទាហរណ៍ថាបើយើងជាប់នៅក្នុងចរាចរណ៍ សូមស្ដាប់ចម្រៀងដែលចូលចិត្តឬពាក្យអប់រំល្អៗពីបុគ្គលណាមួយ។ ទោះបីជួបឧបសគ្គពេញមួយថ្ងៃ តែបើយើងព្យាយាមផ្ដោតតែរឿងល្អៗ នោះបញ្ហាក៏ធូរស្រាលតាមហ្នឹង។
៣. ស្វែងរកការលេងសើចក្នុងស្ថានភាពមិនល្អ
ពេលជួបរឿងមិនល្អណាមួយ សូមឲ្យខ្លួនឯងជួបប្រទះនូវភាពកំប្លុកកំប្លែងខ្លះ ទោះបីតែស្ថិតនៅក្នុងស្ថានភាពដែលងងឹតឬពិបាកបំផុតក៏ដោយ។ រំលឹកខ្លួនឯងថាស្ថានភាពនេះនឹងបង្កើតឲ្យមានរឿងល្អនៅពេលក្រោយ ហើយព្យាយាមបំបែករឿងកំប្លែងច្រើនៗ ដើម្បីបន្លប់អារម្មណ៍អវិជ្ជមានដែលតោងជាប់រាងកាយនិងផ្លូវចិត្តរបស់យើង។
៤. បង្វែរការបរាជ័យទៅជាមេរៀន
គ្រប់គ្នាមិនល្អឥតខ្ចោះទេ ហើយនឹងមានកំហុសដោយការជួបប្រទះការបរាជ័យក្នុងបរិបទជាច្រើននៅកន្លែងធ្វើការ ជាមួយមនុស្សជាច្រើន។ ជំនួសឲ្យការផ្ដោតរឿងបរាជ័យ សូមគិតអំពីអ្វីដែលយើងនឹងធ្វើនៅពេលក្រោយ ដោយបង្វែរការបរាជ័យទៅជាមេរៀន។
៥. ផ្លាស់ប្ដូរការនិយាយអវិជ្ជមានទៅជាការនិយាយវិជ្ជមាន
ការនិយាយអវិជ្ជមានចេញពីខ្លួនឯង អាចលាន់ឡើងងាយបំផុត ហើយជារឿយៗពិបាកកត់សម្គាល់ថាជារឿងអ្វីណាស់។ គ្នាយើងខ្លះធ្លាប់គិតថាខ្លួនឯងមិនល្អបែបនេះ ឬមិនគួរសាកល្បងធ្វើវាឡើយ។
គំនិតទាំងនេះគឺជាអារម្មណ៍ខាងក្នុង ហើយអាចចាប់ទាញការយល់ឃើញរបស់យើងចំពោះខ្លួនឯងឲ្យធ្លាក់ចុះបាន។ ដូចនេះបញ្ឈប់សារអវិជ្ជមានទាំងនោះ ដោយជំនួយនូវសារវិជ្ជមានមកខ្លួនឯងវិញ។
៦. ស្វែងរកមិត្តវិជ្ជមាន អ្នកណែនាំនិងមិត្តរួមការងារ
នៅពេលយើងព័ទ្ធជុំវិញខ្លួនជាមួយមនុស្សវិជ្ជមាន យើងនឹងបានលឺទស្សនវិស័យវិជ្ជមាន រឿងវិជ្ជមាន និងការអះអាងវិជ្ជមានមិនខាន។ ពាក្យវិជ្ជមានរបស់ពួកគេនឹងលិចចូល ហើយជះឥទ្ធិពលលើបន្ទាត់នៃការគិតរបស់យើងផ្ទាល់។
ការស្វែងរកមនុស្សវិជ្ជមានដើម្បីបំពេញជីវិត អាចជាការពិបាក ប៉ុន្តែចាំបាច់ត្រូវលុបបំបាត់ភាពអវិជ្ជមាននៅក្នុងជីវិតរបស់យើងជាមុនដែរ។ ដូចដែលយើងបានគិត ការគិតវិជ្ជមានផ្ដល់នូវលទ្ធផលត្រឡប់មកវិញ ដូច្នេះអនុវត្តវាកាន់តែញឹកញាប់ គុណប្រយោជន៍កាន់តែច្រើន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖success
ចុចអាន៖មេរៀនជីវិតមានតម្លៃពីភាពយន្ត Avatar: The Last Airbender
ចុចអាន៖សាកវិធីធ្វើសមាធិប៉ុន្មាននេះ បើមានអារម្មណ៍តានតឹងពិបាកគ្រប់គ្រង
-
សន្តិសុខសង្គម២២ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច